ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អគារថ្មីកម្ពស់ ២ជាន់ដល់មណ្ឌលសុខភាពតាំងក្រសាំង

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ឯកឧត្ដម ជា ចាន់តូ និងលោកជំទាវបានផ្ដល់អគារថ្មីកម្ពស់…

ខេត្តកំពង់ធំ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ឯកឧត្ដម ជា ចាន់តូ និងលោកជំទាវបានផ្ដល់អគារថ្មីកម្ពស់ ២ជាន់ដល់មណ្ឌលសុខភាព តាំងក្រសាំង ក្នុងស្រុកសន្ទុក ទោះបីស្ថិតក្នុងអំឡុងពេលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ ក៏ ដោយដើម្បីលើកកម្ពស់សុខភាពប្រជាជន ។ គម្រោងនេះឯកឧត្ដម ជា ចាន់តូ សមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកស្ទុកបញ្ជាក់នៅក្នុងឱកាសដែលឯកឧត្ដមអញ្ជើញចុះពិនិត្យទីតាំងត្រូវសាងសង់អគារថ្មីកាលពីព្រឹកថ្ងៃទី ២៤ខែ កក្កដា ឆ្នាំ ២០២០ ។

This image has an empty alt attribute; its file name is fbf8fd3edfeca29954a947078d8e2232-1024x682.jpg

ឯកឧត្ដម ជា ចាន់តូ បានបញ្ជាក់ថា ៖ អគារថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ផ្ដល់ជូនដល់មណ្ឌលសុខភាពតាំង ក្រសាំងបន្ទាប់ពីមើលឃើញនូវតម្រូវការចាំបាច់ក្នុងការថែរក្សាការពារ និងការលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់នេះ និងដើម្បីមណ្ឌលសុខភាពមានសមត្ថភាពក្នុងការ ពិនិត្យព្យាបាល ។ ដូច្នេះហើយទើបសម្ដេចសម្រេចផ្ដល់អាគារថ្មីជូនព្រោះសុខភាពប្រជា ពលរដ្ឋជាបញ្ហាសំខាន់ចាំបាច់ត្រូវគិតគូឲ្យបានល្អ ។

This image has an empty alt attribute; its file name is 136265cb9773e9525c4dcea321ec5c7f-1024x682.jpg

ឯកឧត្ដម ជា ចាន់តូ បានបន្តទៀតថា អគារថ្មីដែលនឹងត្រូវសាងសង់ជូននៅពេខាងមុខ នេះមានបណ្ដោយ ៤៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ និងមានកម្ពាស់ ២ជាន់ស្មើ ២៨បន្ទប់ ។ នៅ ក្នុងឱកាសនោះដែរឯកឧត្ដម ជា ចាន់តូ បានសំនូមពរដល់ក្រុមគ្រូពេទ្យឲ្យបង្កើនការយក ចិត្តទុកដាក់ និងត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ។ ជាមួយនេះដែរក៏ត្រូវបន្តអប់រំប្រជាពលរដ្ឋអំពីវិធីការពារការឆ្លងរាលដាលជំងឺកូវី ១៩ ជា ប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

This image has an empty alt attribute; its file name is 9b8cb016b8c83c2825b5e15c26dc1d5b-1024x682.jpg

សូមបញ្ជាក់ថា តាមការឲ្យដឹងពីលោក ម៉ែន ស៊ីណាត ប្រធានមណ្ឌល សុខភាពតាំងក្រ សាំង បានឲ្យដឹងថា បច្ចុប្បន្នមណ្ឌលសុខភាពមានតម្រូវការច្រើននៅក្នុងការឆ្លើយសម្រាប់ការពិនិត្យ និងព្យាលបាលជំងឺជូនប្រជារដ្ឋ ពិសេសបញ្ហាបន្ទប់សម្រាប់ការស្នាក់នៅព្យាបា លរបស់អ្នកជំងឺ ព្រោះអគាររបស់មណ្ឌលសុខភាពសុទ្ធតែចាស់ទ្រុឌទ្រោមសល់ពីសម័យ មុនៗ និងមានបន្ទប់តិចដែលជាហេតុធ្វើឲ្យខ្វះខាតបន្ទប់ដើម្បីទទួលឲ្យអ្នកជំងឺឲ្យសម្រាក ព្យាបាល ។ ហើយតាមរយៈឯកឧត្ដម ជា ចាន់តូ លោក ម៉ែន ស៊ីណាត ក៏ដូចក្រុមគ្រូពេទ្យ ទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅចំពោះទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែង តែគិតគូរចំពោះសុខភាពប្រជាពលរដ្ឋ ។

This image has an empty alt attribute; its file name is c8116a3bfd471f9d73e938a07e032b01-1024x682.jpg

ជាមួយនេះនូវបានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ថែមទៀតផង ។ ជាក់ស្ដែងតាមរយៈការ ផ្ដល់អគារថ្មីដល់មណ្ឌលសុខភាពតាំងក្រសាំង បានបញ្ជាក់យ៉ាងច្បាស់ថាទីណាមានការ លំបាកទីនោះមានមុខសម្ដេចទាំងទ្វេជានិច្ច ។ យើងខ្ញុំចងចាំ និងដឹងគុណសម្ដេចជា និច្ចគ្មានថ្ងៃបំភ្លេចបានឡើយ ។ នៅក្នុងការអញ្ជើញចុះពិនិត្យនោះឯកឧត្ដម ជា ចាន់តូ បាន ផ្ដល់ថវិកាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់អ្នកជំងឺ និងគ្រូពេទ្យផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ