ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ស្រី​ស្អាត​លី​កា ចេញ​មុខ​មក​ស្រាយ​ក្រោយ​មានរឿង​ចាម​អា​រ៉ា​ម​កូនស្រី​ត្រូវ​បណ្តេញ​ចេញពី​ក្រុម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុក​បង្កើត​ស្រី​ស្អាត​ពូកែ​រាំ​របស់​សមាជិក​ក្រុម​រាំ​ដ៏​មាន​ប្រជាប្រិយភាព OMG បាន​ចេញ​មុខ​បកស្រាយ​នូវ​ការ​រិះគន់​ដែល​ជាប់​ទាក់ទង​កូនស្រី និង​រឿងរ៉ាវ​មួយ​ចំនួន​ទៀត ក្រោយ​ពី​សាធារណៈជន​មិនឃើញ​មាន​មាន​វត្ត​ស្រី​ស្រស់ តែ ស៊ុន​សុ​ដា​លី​កា​នៅ​ក្នុង​ក្រុម ។…

រាជធានី​ភ្នំពេញ ៖ ឪពុក​បង្កើត​ស្រី​ស្អាត​ពូកែ​រាំ​របស់​សមាជិក​ក្រុម​រាំ​ដ៏​មាន​ប្រជាប្រិយភាព OMG បាន​ចេញ​មុខ​បកស្រាយ​នូវ​ការ​រិះគន់​ដែល​ជាប់​ទាក់ទង​កូនស្រី និង​រឿងរ៉ាវ​មួយ​ចំនួន​ទៀត ក្រោយ​ពី​សាធារណៈជន​មិនឃើញ​មាន​មាន​វត្ត​ស្រី​ស្រស់ តែ ស៊ុន​សុ​ដា​លី​កា​នៅ​ក្នុង​ក្រុម ។

លោក តែ ស៊ុន​ណា​ង កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​បាន​ច្រានចោល​នៅ​ព័ត៌មាន​ដែល​ថា មេក្រុម​របស់ OMG បា​នប​ណ្តោ​ញ​កូនស្រី​ចេញពី​ក្រុម​ដែល​វា​មិនមែន​ជា​រឿង​ពិត​នោះ​ឡើយ​ទើប​បានជា​លោក​លើក​ឡើង​ថា « តាម​ពិត​ខ្ញុំ​មិន​ចង់​លូកដៃ និង​បកស្រាយ​អ្វី​ច្រើន​ដែរ តែ​វា​បាន​ប៉ះពាល់​ដល់​កិត្តិ​យ​កូនស្រី​ខ្ញុំ ក្នុង​នាម​ខ្ញុំ​ជា​ឪពុក​ខ្ញុំ​នឹង​បកស្រាយ​កុំអោយ​ពួក​គាត់​មានការ​យល់​ច្រឡំ​មក​លើ​កូនស្រី​ខ្ញុំ ក្នុង​ការ​គ្មាន​វត្តមាន​ក្នុង​ក្រុម OMG មួយ​រយៈ​កន្លង​មក ។

មាន​ប្អូន​ម្នាក់ (​សុំ​មិន​បញ្ចេញ​ឈ្មោះ និង Profile ( ទុក​កិត្តិយស​អោយ​)) ថា កូនស្រី​ខ្ញុំ​ត្រូវ​មេក្រុម​បណ្តេញ​ចេញពី​ក្រុម ដោយ​គាត់​មិនដឹង​អ្វី​សោះ​ថា កូនស្រី​ខ្ញុំ​បាត់​ពី​ក្រុម​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​» ។

ដោយ​ក្នុង​នាម​ជា​ឪពុក​មិន​ចង់​មានការ​ប៉ះពាល់​កាន់តែ​ខ្លាំង​ទៅ​ដល់​កូនស្រី​ជាទី​ស្រលាញ់ និង​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​របស់​កូនស្រី ដែល​កំពុង​តែ​សម្រាល​ព្យាបាល​អំពី​ជំងឺ​ផង​ដែរ​នោះ លោក​ក៏​បាន​បន្ត​ថា «​បើ​ប្អូន​ៗ​មិនដឹង​អំពី​មូលហេតុ​អ្វី​ច្បាស់​ពី​កូនស្រី​ខ្ញុំ សូម​មេត្តា​ប្អូន​ៗ និង​មិត្ត​ៗ​ទាំងអស់​ទុក​អោយ​កូនស្រី​ខ្ញុំ​បាន​ព្យាបាល​ជម្ងឺ​ដោយ​ស្ងប់ស្ងាត់​ផង គាត់ និង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ និង​ទៅ​ជួប Fanៗ​របស់​គាត់​វិញ នៅ​ពេល​ណា​គាត់​បានជា​ស្បើយ​ល្អ​ប្រសើរ​ឡើង​វិញ តែ​ប្រើ​ក្នុង​រយៈពេល​យូរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រី​ស្អាត​លី​កា បាន​ប្រកាសប្រាប់​មហាជន​ដែល​ជា​អ្នកគាំទ្រ​របស់​នាង​រួច​មក​ហើយ កាលពី​ខែឧសភា​កន្លង​ទៅ​នេះ​ទៅ​លើ​ការ​បាត់​មុខ​មិន​មាន​វត្ត​មាននៅ​ក្នុង​ក្រុម​ពីព្រោះ​តែ​រូប​នាង​មាន​ជំងឺ​ឆ្អឹងខ្នង និង​ធ្វើការ​វះកាត់​ទទួល​បាន​ជោគជ័យ​រួច​មក​ហើយ គ្រាន់តែ​ពេល​នេះ​ត្រូវការ​ពេលវេលា​មួយ​រយៈពេល​វែង ដើម្បី​អោយ​ស្ថានភាព​ជំងឺ​ប្រសើរ​ឡើង​វិញ​តែ​ប៉ុណ្ណោះ ៕

កែសម្រួលដោយ