សម្តេចតេជោ ៖ ជនខិលខូចណាឃុបឃិតគ្នាយកដីរដ្ឋ និងដីពលរដ្ឋ គឺត្រូវផ្តន្ទាទោស និងដកតំណែង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោបានបញ្ជាក់ថា ករណីទំនាស់ដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តបាត់ដំបង ត្រូវដកហូតត្រឡប់មកវិញនូវដីដែលបុគ្គលឈ្មោះ សង ថន បានទន្ទ្រាន រំលោភយកដោយ ខុសច្បាប់ និងត្រូវប្រគល់ឱ្យរដ្ឋបាលខេត្តបាត់ដំបងគ្រប់គ្រង និងរក្សាទុកសម្រាប់ធ្វើ ប្រទានកម្មជូនប្រជាពលរដ្ឋក្នុងគោលដៅសម្បទានសង្គមកិច្ច។
អង្គភាព ប្រឆាំងអំពើពុករលួយត្រូវធ្វើការងារនេះបន្តទៅទៀត ។ ដំណាក់កាលនេះ ជាពេលដែលត្រូវធ្វើការវះកាត់រាល់ជន ខិលខូចទាំងឡាយណាដែលឃុបឃិតគ្នាយកដីរដ្ឋ និងដីរបស់ប្រជាពលរដ្ឋហើយ ប្រើកលល្បិចផ្សេងៗ គឺត្រូវផ្តន្ទាទោស ហើយនឹងឈានដល់ការដកហូតមុខតំណែង និងត្រូវបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង ។ ចំពោះបណ្ណ កម្មសិទ្ធិដីធ្លីទាំងឡាយណាដែលចេញពីអំពើទុច្ចរិត គឺត្រូវធ្វើមោឃភាពចោល ។
បញ្ជាក់ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានរំលឹកដល់មន្ត្រីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសមន្ត្រីនៅតាមភូមិ និងឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងឱ្យបានច្បាស់លាស់ចំពោះការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ៕
ចែករំលែកព័តមាននេះ