ខេត្តកណ្តាល ៖ ស្ត្រីអ្នកលក់សម្លៀកបំពាក់ តាមអ៊នឡាញ(Online)ម្នាក់ រវល់តែផ្សាយផ្ទាល់ Live លក់តាមហ្វេសប៊ុក នូវអីវ៉ាន់របស់ខ្លួន ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានស្ត្រីសង្ស័យម្នាក់ ឆ្លៀតឱកាសបន្លំលួចលុយបានជាង១ពាន់ដុល្លារ និងបន្តោងខ្សែកប្លាទីន ចំនួន២ ក្នុងកាបូប បានសម្រេច រួចហើយគេចខ្លួនពីក្នុងហាង បាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចហាងលក់ខោអាវ ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ដា ឆេងលាង អាយុ២០ឆ្នាំ ទីលំនៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ មុខរបរលក់ដូរ ។
ចំណែកឯស្ត្រីជាជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជាង៥០ឆ្នាំ បានរត់គេចខ្លួនបាត់ ។ ទោះជាយ៉ាងណា រូបស្ត្រីសង្ស័យត្រូវបានថតជាប់តាមរយៈវីដេអូផ្សាយផ្ទាល់ Live ផងដែរ ៕
ចែករំលែកព័តមាននេះ