រាជធានីភ្នំពេញ ៖ មួយរយៈប្រមាណជាង១ ខែចុងក្រោយនេះ ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាហាក់មានភាពប្រសើរឡើង ក្រោមកិច្ចខិតខំយ៉ាងខ្លាំងក្លារបស់ប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេស គឺក្រុមគ្រូពេទ្យជួរមុខតែម្តង ។
ទន្ទឹមនឹងនោះក្រសួងទេសចរណ៍ក៏កំពុងជម្រុញឲ្យទេសចរក្នុងស្រុកចូលរួមចំណែកស្តានូវវិស័យទេសចរណ៍នៅកម្ពុជាឡើងវិញ តាមរយៈការធ្វើដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋានផ្សេងៗ ។
ជាក់ស្តែង តារាចម្រៀង និងតារាសម្តែងស្រីប្រុស ស្រស់ស្អាត និងស្រស់សង្ហា ៣គូនាំគ្នាដើរលេងកម្សាន្តយ៉ាងរំភើយជាមួយគ្រួសារយ៉ាងមានភាពកក់ក្តៅ និងបានបង្ហោះរូបផ្អែមល្ហែមធ្វើអោយអ្នកគាំទ្រ រួមទាំងតារានៅក្នុងសិល្បៈផងដែរ មើលហើយច្រណែន ហើយលាន់មាត់ថា ពួកគាត់ស្វីតអីស្វីតយ៉ាងនេះ ។
ប្រាកដណាស់កូវីដ១៩ ក៏បានធ្វើឲ្យតារាៗរងគ្រោះបាត់បង់ចំណូល ដោយសារតែការផ្អាកការសម្តែង និងថតកម្មវិធីនានា ហេតុដូច្នេះហើយអ្នកសិល្បៈហាក់មានពេលទំនេរជាងមុន ទើបឃើញគូស្នេហ៍អ្នកសិល្បៈធ្វើដំណើរកម្សាន្តនានាឡើងវិញ ពីព្រោះខកខាតពេលវេលាល្អៗជាមួយមនុស្សជាទីស្រលាញ់អស់រយៈជាយូរមកហើយ ។
យ៉ាងណាមិញ តារាល្បីនៅក្នុងប្រទេសកម្ពុជាក៏សម្រេចចិត្តជ្រើសយកការធ្វើដំណើរនៅក្នុងស្រុក និងបានទៅកន្លែងផ្សេងគ្នាដូចជា លក្ខណៈធម្មជាតិព្រៃភ្នំ និងតាមឆ្នេរសមុទ្រផងដែរ ។
នៅក្នុងនោះសង្កេតឃើញថា មានតារាសម្តែង និងជាពិធីការី អ្នកនាងគង់សុជាតិ និងលោកជា វិបុល បានធ្វើដំណើរជាលក្ខណៈគ្រួសារឯនាយសមុទ្រអស់រយៈពេលជាច្រើនថ្ងៃ នឹងបានបង្ហោះរូបជាច្រើនសន្លឹកសម្រាប់សាងជាអនុស្សាវរីយនៅលើទឹកដីកោះដ៏ស្រស់ស្អាត ។
រីឯអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានជ្រើសយកដំណើរកម្សាន្តគ្រួសារនៅឯមណ្ឌលគិរី ជាលក្ខណៈព្រៃភ្នំ បែបធម្មជាតិយ៉ាងស្រស់ស្អាត ។
ហើយចុងក្រោយ លោក នី រតនា និងភរិយា ក៏បានធ្វើដំណើរទៅឯកោះ ដែលមានលក្ខណៈស្ងាត់សម្រាប់ជាពេលវេលាមួយសម្រាប់គ្រួសារ និងផ្តិតយករូបភាពយ៉ាងស្រស់ស្អាតផងដែរ ។
បើទោះបីជាធ្វើដំណើរយ៉ាងនេះក្តី ក៏តារាស្រីប្រុសទាំងនោះ នូវតែរក្សាសុវត្ថិ និងថែរក្សាសុខភាពចំពោះក្រុមគ្រសារផងដែរ ៕
ចែករំលែកព័តមាននេះ