ព្រោះតែចង់ដឹងថា ខ្លួនដូចតួអង្គហ្គេមឬអត់? ក្មេង២នាក់ធ្វើទង្វើមួយស្មានមិនដល់
ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា ថ្មីៗនេះ មានក្រុមគ្រួសារជនជាតិចិន បានប្តឹងក្រុមហ៊ុនយក្សហ្គេមចិន Tencent…
ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា ថ្មីៗនេះ មានក្រុមគ្រួសារជនជាតិចិន បានប្តឹងក្រុមហ៊ុនយក្សហ្គេមចិន Tencent…
ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា ថ្មីៗនេះ មានក្រុមគ្រួសារជនជាតិចិន បានប្តឹងក្រុមហ៊ុនយក្សហ្គេមចិន Tencent បន្ទាប់ពីកូនរបស់ពួកគេទាំងពីរនាក់ កំពុងតែរបួសធ្ងន់ ក្រោយពីលោតពីលើអគារខ្ពស់ ដើម្បីចង់ដឹងថា តើពួកគេនឹងមានជីវិតមិនចេះស្លាប់ ដូចតួអង្គវីដេអូហ្គេមដែលពួកគេចូលចិត្តដែរឬទេ?
បងប្អូនបង្កើតទាំងពីរនាក់ដែលមានអាយុ១១ឆ្នាំ និងម្នាក់ទៀតអាយុ៩ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានញៀននឹងវីដេអូ Mini World និង Game of Peace ស្របពេលដែលគេបិទប្រទេសក្នុងកំឡុងពេលកូវីដ១៩ ។ ឪពុកម្តាយរបស់ពួកគេបានទិញស្មាតហ្វូនមួយគ្រឿង ហើយពួកគេបានចំណាយពេលរហូតដល់ទៅ ៨ម៉ោងក្នុងមួយថ្ងៃ ចំណាយលើការលេងហ្គេមនេះ។
កាលពីថ្ងៃទី២២ ខែមីនា ក្មេងទាំងពីរបានលោតចេញពីអគារលំនៅដ្ឋានកម្ពស់ ៥០ហ្វីត ដើម្បីដឹងថា តើពួកគេនឹងមានជីវិតរស់ឡើងវិញដូចគ្នានឹងតួអង្គនៅក្នុងវីដេអូហ្គេមរបស់ពួកគេដែរឬទេ? អ្នកទាំង២ បានរងរបួសធ្ងន់បាក់ឆ្អឹងជាច្រើនកន្លែង និងតម្រូវឱ្យមានការវះកាត់ជាច្រើនដង។
លោក Shen Haiyong អាយុ៣៩ឆ្នាំ ដែលជាឪពុករបស់កុមារទាំងពីរ បានប្រាប់ពីស្ថានភាពក្រោយពីកូនរបស់លោកធ្លាក់ចុះពីអគារ ដោយឃើញស្នាមរបួសសុទ្ធតែឈាមលើមុខរបស់កូនលោក។ លោកបានទៅចាប់អ្នកទាំងពីរយកទៅមន្ទីរពេទ្យ។
កុមារទាំង ២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយស្នាក់នៅអស់រយៈពេលជាច្រើនសប្តាហ៍ និងបានទទួលការវះកាត់ជាច្រើន ដែលបានចំណាយដោយការបរិច្ចាគ និងប្រាក់ដែលបានខ្ចីពីសាច់ញាតិ។ ឥឡូវនេះ ឪពុកម្តាយរបស់ពួកគេចង់ប្តឹងទាមទារឱ្យក្រុមហ៊ុនហ្គេម Tencent សងការដែលធ្វើឱ្យក្មេងៗញៀនហ្គេមបែបនេះ។
ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ក្រុមហ៊ុន Tencent ដែលជាម្ចាស់ផលិតហ្គេមទាំងពីរខាងលើ បានបដិសេធមិនទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ ដោយលើកឡើងថា ហ្គេម Mini World ត្រូវបានផលិតដោយក្រុមហ៊ុន Miniwan Technology Co Ltd ហើយក្រុមហ៊ុន Tencent គ្រាន់តែជាម្ចាស់នៃហ្គេមនេះប៉ុណ្ណោះ៕ ដកស្រង់ចេញពីវេបសាយ ៖ odditycentral (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ