ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរព​អ្នកមាន​សីល​រមែង​ទទួល​ពរ​៤​ប្រការ

4 ឆ្នាំ មុន

ច​ត្តា​រោ ធ​ម្មា ធម៌​គឺ​ពរ​៤​ប្រការ​គឺ អាយុ​វែង​១ ពណ៌​សម្បុរ​ដ៏​ស្រស់​ស្អាត​១ សេចក្តីសុខ​ចម្រើន​១ និង​កម្លាំង​ខ្លាំងក្លា​១ រមែង​កើត​មាន​ដល់​បុគ្គល​ដែល​មាន​សេចក្តី​គោរព​កោតក្រែង​ដល់​អ្នក​ដែល​មាន​វ័យចាស់​ជាង​ខ្លួន ឬ​អ្នក​បរិបូណ៌​ដោយ​គុណ​ទាំងឡាយ​មាន​សីលគុណ​ជាដើម ។…

ច​ត្តា​រោ ធ​ម្មា ធម៌​គឺ​ពរ​៤​ប្រការ​គឺ អាយុ​វែង​១ ពណ៌​សម្បុរ​ដ៏​ស្រស់​ស្អាត​១ សេចក្តីសុខ​ចម្រើន​១ និង​កម្លាំង​ខ្លាំងក្លា​១ រមែង​កើត​មាន​ដល់​បុគ្គល​ដែល​មាន​សេចក្តី​គោរព​កោតក្រែង​ដល់​អ្នក​ដែល​មាន​វ័យចាស់​ជាង​ខ្លួន ឬ​អ្នក​បរិបូណ៌​ដោយ​គុណ​ទាំងឡាយ​មាន​សីលគុណ​ជាដើម ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បុណ្យ​តែង​សម្រេច​ពី​ការ​គោរព ឱនលំទោន​ដល់​អ្នក​ដែល​គួរ​គោរព​ដូច​ជា គោរព​ទៅ​តាម​គុណធម៌​បាន​ដល់​ព្រះសង្ឃ ឪពុក​ម្តាយ និង​អ្នកមាន​សីល​បរិបូណ៌​ដោយ​គុណធម៌​ដែល​បាន​បំពេញ​ហើយ និង គោរព​ទៅ​តាម​វ័យ​មាន រៀមច្បង ព្រឹទ្ធាចារ្យ ចាស់ទុំ​ទាំងឡាយ​ដែល​មាន​អាយុ​ច្រើន​ជាង​យើង​ក៏​លោក​ចាត់​ចូល​ក្នុង​ការ​គោរព​ដ៏​ប្រសើរ​ដែរ ។

ផល​នៃ​ការ​គោរព​នេះ​នឹង​នាំ​ឲ្យ​យើង​បាន​នូវ​ពរ​បួន​ប្រការ​ដូច​ពោល​មក​ខាងលើ និង​បាន​ជាទី​គោរព​ស្រឡាញ់​រាប់អាន អំពី​មនុស្ស​ដែល​រស់នៅ​ជុំវិញ​ខ្លួន ហើយ​វៀរ​អស់​នូវ​កម្ម​ពៀរ​ទាំំ​ង​ឡាយ នេះ​ជា​អានិសង្ស​នៃ​ការ​គោរព ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ