រាជធានីភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបរិច្ចាគនូវប្រាក់បៀរវត្សរបស់សម្តេចក្នុងតួនាទីជានាយករដ្ឋមន្ត្រី ចំនួនស្មើនឹង ៧ខែ ដោយរាប់ចាប់ពីខែមីនា រហូតដល់ខែ កញ្ញា ឆ្នាំ២០២០ ។
សម្តេចតេជោ បានសរសេរលិខិតជម្រាបជូនទៅឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្ រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុថា «ដោយសារតែស្ថានភាពវិវត្ត៍របស់ជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅតែមិនទាន់បង្ហាញសញ្ញានៃការថមថយណាមួយនោះ ខ្ញុំសូមសំដែងនូវសមានចិត្តតាមរយៈការស្ម័គ្រចិត្តជូនទៅគណៈកម្មការធិការប្រយុទ្ធនឹងជំងឺកូវីដ ១៩ (COVID-19) នូវប្រាក់បៀវត្សរបស់ខ្ញុំជានាយករដ្ឋមន្ត្រី ចំនួនស្មើនឹង ៧ខែ ដោយរាប់ចាប់ពីខែមីនា រហូតដល់ខែ កញ្ញា ឆ្នាំ២០២០» ៕
ចែករំលែកព័តមាននេះ