លោក ប៉ិច បូឡែន បង្ហាញគន្លឹះក្នុងការតម្រង់ទិសសម្រាប់សិស្សត្រៀមចូលថ្នាក់មហាវិទ្យាល័យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ប៉ិច បូឡែន នាយកប្រតិបត្តិក្រុមហ៊ុន Westline Education Group ដែលជាស្ថាប័នអប់រំឯកជនដ៏ធំមួយនៅកម្ពុជា…
រាជធានីភ្នំពេញ ៖ លោក ប៉ិច បូឡែន នាយកប្រតិបត្តិក្រុមហ៊ុន Westline Education Group ដែលជាស្ថាប័នអប់រំឯកជនដ៏ធំមួយនៅកម្ពុជា…
រាជធានីភ្នំពេញ ៖ លោក ប៉ិច បូឡែន នាយកប្រតិបត្តិក្រុមហ៊ុន Westline Education Group ដែលជាស្ថាប័នអប់រំឯកជនដ៏ធំមួយនៅកម្ពុជា បានបង្ហាញពីគន្លឹះខ្លះៗសម្រាប់តម្រង់ទិសដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ជាពិសេសសិស្សដែលនឹងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខ និងបន្តថ្នាក់មហាវិទ្យាល័យនៅពេលឆាប់នេះ ។
ថ្លែងនៅក្នុងសិក្ខាសាលាតម្រង់ទិសនៅសាកលវិទ្យាល័យកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ មីនា ២០២០ លោក ប៉ិច បូឡែន បានមានប្រសាសន៍ថា កម្មវិធីតម្រង់ទិសដល់សិស្សានុសិស្សមុនបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិសម្រាប់សិស្សសាលាវេស្ទឡាញ ត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំដើម្បីអោយសិស្សទាំងអស់អាចមានឱកាស និងស្វែងយល់ពីខ្លួនគាត់មុននឹងគាត់ជ្រើសរើសយកមហាវិទ្យាល័យមួយសម្រាប់សិក្សាថ្នាក់ឧត្តម ។
លោកបន្តថា សិក្ខាសាលាតម្រង់ទិសនេះដែរ ក៏មានការចូលរួមពីតំណាងសាកលវិទ្យាល័យជាដៃគូជាច្រើន និងពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ ដើម្បីអោយតំណាងសាកលវិទ្យាបង្ហាញនូវអ្វីដែលខ្លួនមានទៅដល់សិស្សានុសិស្សសម្រេចចិត្តជ្រើសរើសយកសាកលវិទ្យាល័យមួយណា ជំនាញអ្វីសម្រាប់ការសិក្សារបស់ខ្លួនពេលបញ្ចប់ការប្រឡងបាក់ឌុបរួច ។
លោកបន្ថែមថា បច្ចុប្បន្ននេះ ឃើញថា និស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រទទួលបានការងារដែលត្រូវនឹងជំនាញច្រើនជាងមុន ខុសពីប៉ុន្មានឆ្នាំមុនៗ ឃើញថាពួកគេចេញមកច្រើនតែខុសពីជំនាញដែលពួកគេរៀន ដោយសារតែកន្លងមកសិស្សទាំងនោះភាគច្រើនរៀនតាមគ្នា ដោយមិនបានស្វែងយល់ថា តើខ្លួនមានជំនាញ អ្វីអោយប្រាកដមានសមត្ថភាពទៅលើជំនាញណាមួយ ដូច្នេះពេលរៀនចប់គឺតែងតែធ្វើការខុសជំនាញដែលបានរៀន ។
បើតាមនាយកប្រតិបត្តិនៃក្រុមហ៊ុនអប់រំមួយនេះ បានអោយដឹងទៀតថា សិស្សានុសិស្ស ឬអាណាព្យាបាលក៏មិនគួរផ្ដោតលើតែមហាវិទ្យាល័យណាដែលផ្ដល់អាហារូបករណ៍ដែរ ព្រោះពេលខ្លះមហាវិទ្យាល័យដែលផ្ដល់អាហារូបករណ៍នោះ មិនត្រូវនឹងជំនាញរបស់សិស្ស ឬមិនត្រូវនឹងដុងរបស់សិស្សដែលមាន ។
ការសិក្សានៅមហាវិទ្យាល័យដែលទទួលបានអាហារូបករណ៍ តែមិនត្រូវជំនាញពួកគេចំណេញប្រាក់ត្រឹមពីរបីពាន់ដុល្លារមែន ក៏ប៉ុន្តែពួកគេនឹងខាតពេលវេលា ខាតបង់ប្រាក់ដែលពួកគេរកវិញ ដោយសារតែការសិក្សាមិនត្រូវជំនាញ ចេញក៏ធ្វើការខុសជំនាញ ហើយក៏ទទួលបានប្រាក់ខែតិចជាងការពួកគេរៀនត្រូវជំនាញ ទោះបីជាពួកគេបង់ថ្លៃសិក្សាពេញក៏ដោយ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ