ប្រទេសអង់គ្លេស ៖ រដ្ឋមន្ត្រីប្រតិភូសុខាភិបាលអង់គ្លេស លោកស្រី NADINE DORRIESប្រកាសនាថ្ងៃទី១០មីនា ក្នុងសេចក្ដីប្រកាសមួយថា លោកស្រីបានឆ្លងវីរុស COVID-19។
សមាជិករដ្ឋាភិបាលរបស់លោកបូរីសចនសុនអាយុ៦២ឆ្នាំរូបនោះអះអាងថា ខ្ញុំអាចបញ្ជាក់ថា ខ្លូនខ្ញុំធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននៃវីរុសនិងថា ខ្ញុំបង្ខាំងខ្លួនឯងនៅដាច់ពីគេក្នុងផ្ទះខ្ញុំ។ លោកស្រីបន្តថាអាជ្ញាធរសុខាភិបាលពេលនេះ ស្វែងរកចង់ដឹងថាតើលោកស្រីឆ្លងវីរុសនោះពីកន្លែងណាមក ហើយតើនរណាដែលចម្លងមកលោកស្រី។
រដ្ឋមន្ត្រីប្រតិភូរូបនេះ ដែលរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានទៅកាន់មន្ទីរពិសោធន៍ដែលបង្កើតឡើងដើម្បីទប់ការឆ្លងរាលដាលនៃវីរុស ជាអ្នកនយោបាយអង់គ្លេសដំបូងគេមានឋានៈខ្ពស់ដែលរកឃើញឆ្លងវីរុសCOVID-19។
យោងតាមកាសែតTIMESអង់គ្លេសថា លោកស្រីNADINE DORRIESបានជួបជាមួយមនុស្សច្រើនរយនាក់ក្នុងសភាកាលពីសប្ដាហ៍មុន និងបានចូលរួមក្នុងពិធីជប់លៀងមួយក្នុងសភា ជាមួយនាយករដ្ឋមន្ត្រីលោកបូរីសចនសុន។
នៅអង់គ្លេសមានការដេញដោលថា តើគេត្រូវផ្អាកសកម្មភាពរបស់សភាសិនឬយ៉ាងណា ខណៈប្រទេសនោះជំរឿនឃើញអ្នកឆ្លងវីរុស៣៧៣នាក់និងមនុស្សបាត់បង់ជីវិត៦នាក់៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ