ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលមានវីរុសថ្មីច្រើនជាងគេ។ តើមានអ្វីខ្លះទៅ?
១-ដៃទ្វារ ជាកន្លែងដែលអាចផ្ទុកមេរោគបានយ៉ាងច្រើន ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែប៉ះនឹងដៃទ្វារនោះ។ ប្រសិនជាដៃទ្វារនោះត្រូវបានមនុស្សដែលផ្ទុកមេរោគប៉ះត្រូវ នោះពេលដែលអ្នកប៉ះនឹងអាចឆ្លងមកអ្នកបាន។ ដូចនេះ អ្នកគួរតែលាងដៃក្រោយពេលដែលប៉ះនឹងដៃទ្វាររួច ទើបមិនធ្វើឲ្យមេរោគអាចចូលក្នុងរាងកាយអ្នកបាន។
២-ក្រោមឥដ្ឋ ឬក្រោមដី ជាកន្លែងដែលអាចផ្ទុកមេរោគបានដូចគ្នា។ ជាពិសេស ពេលដែលអ្នកដើរដោយមិនពាក់ស្បែកជើង នោះអ្នកនឹងអាចឆ្លងវីរុសថ្មីបានប្រសិនជាកន្លែងនោះធ្លាប់មានបុគ្គលដែលមានផ្ទុកវីរុសឆ្លងកាត់។ ដូចនេះ អ្នកមិនគួរដោះស្បែកជើងដើរលើកន្លែងណាមួយឡើយ។
៣-បង្គន់ក៏ជាកន្លែងដែលធ្វើឲ្យអ្នកងាយឆ្លងរោគដែរប្រសិនជាបង្គន់នោះត្រូវបានអ្នកដែលផ្ទុកមេរោគប្រើប្រាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើបង្គន់សាធារណៈ ទើបអ្នកមិនងាយឆ្លងមេរោគចូលខ្លួនបាន។
៤-ចាន ស្លាបព្រា កែវ និងរបស់ប្រើប្រាស់មួយចំនួនទៀតក៏ងាយផ្ទុកមេរោគបានយូរដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការយកមកប្រើប្រាស់ ដោយគួរតែសម្លាប់មេរោគជាមុនសិន ទើបអ្នកអាចចៀសផុតពីមេរោគទាំងឡាយបាន (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ