ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ែ​ម​មឺ​រឹត បង្ហាញ​កម្មវិធី​ស្រា​របស់​ខ្លួន​ជាមួយ​អាហារ​ពេល​ល្ងាច​ដ៏​ស៊ី​វី​ល័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២០ ៖ ស្រា​ជាង​៨០​ប្រភេទ​ផ្សេង​ៗ​គ្នា រួម​មាន ៖ ស្រាក្រហម…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២០ ៖ ស្រា​ជាង​៨០​ប្រភេទ​ផ្សេង​ៗ​គ្នា រួម​មាន ៖ ស្រាក្រហម ស ស្រា​សំ​ប៉ា​ញ (Champagne) និង​ស្រា​ផត (Port) ដែល​មាន​ប្រភព​មក​ពី​ចំការ​ទំពាំងបាយជូរ​ល្អ​បំផុត​ពី​១២​ប្រទេស ត្រូវ​បាន​ផ្តល់​ជូន​ដល់​អ្នកដំណើរ​លើ​យន្តហោះ​របស់ អ៊ែ​ម​មឺ​រឹត គ្រប់​ថ្នាក់​ទាំងអស់ ។

ការ​ដាក់​ទុន​ជាង​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​ការ​តំណាង​នៃ​ការ​វិនិយោគ​រយៈពេល​វែង​តាំងពី​ឆ្នាំ​២០០៦ មក​កម្មវិធី​ស្រា​របស់​អ៊ែ​ម​មឺ​រឹត គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ជាមួយ​បទ​ពិសោធន៍​ការ​ទទួលទាន​អាហារ​លើ​យន្តហោះ ។ ដូច​គ្នា​នឹង​គ្រប់​ផ្នែក​នៃ​សេវាកម្ម​របស់​ខ្លួន​ដែរ​ការ​ជ្រើសរើស និង​រៀបចំ​ផែនការ​ស្រា​ត្រូវ​បាន​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ ។

នៅ​ក្នុង​ពិធី​ជួបជុំ​ដ៏​ស្និទ្ធស្នាល​មួយ​នៅ​សណ្ឋាគារ​រ៉ូ​ស​វូ​ដ រាជធានី​ភ្នំពេញ អ៊ែ​ម​មឺ​រឹត បាន​ផ្តល់​នូវ​រសជាតិ​នៃ​បទ​ពិសោធន៍​លើ​យន្តហោះ​ដែល​មិន​អាច​បំភ្លេច​បាន​ដែល​ទន្ទឹងរង់ចាំ​អ្នកដំណើរ​ថ្នាក់​ហ្វឹ​ស​ខ្លាស់ (First Class) និង​ថ្នាក់​ពាណិជ្ជកម្ម (Business Class) របស់​ខ្លួន​ជាមួយ​ការ​ផ្គូ​ផ្គង់​អាហារ​ពេល​ល្ងាច​ដ៏​ស៊ី​វី​ល័យ ដែល​មាន​ផ្តល់​ជូន​ស្រា​ផ្តាច់មុខ​មួយ​ចំនួន​ពី​ក្រុមហ៊ុន ។

កម្មវិធី​ស្រា​របស់ អ៊ែ​ម​មឺត​រឹត ៖ អ៊ែ​ម​មឺត​រឹត មាន​យុទ្ធសាស្ត្រ​ទិញ​ស្រា និង​កម្មវិធី​យ៉ាង​លម្អិត​ដើម្បី​ទទួល​បាន​ស្រា​ដែល​បិទ​យូរ​កាល​បំផុត សម្រាប់​ការ​ទទួលទាន​ពេល​អនាគត​ដូច​ជា ទិញ en primeur – ជា​ធម្មតា គឺ​ប្រើ​មុន​ពេល​ស្រា​ត្រូវ​បាន​ច្រក​ដាក់​ដប និង​ចែកចាយ​ទៅ​កាន់​ទីផ្សារ ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មាន​ស្រា​ចំនួន​ជាង​៧​លាន​ដប ដែល​ជា​ប្រភេទ​ស្រា​មាន​អាយុ​ច្រើន​នៅ​ប៊ុ​ហ្គា​ន​ឌី (Burgundy) ប្រទេស​បារាំង ដែល​មួយ​ចំនួន​នៃ​ស្រា​ទាំងនោះ​អាច​ទទួលទាន​បាន​នៅ​ឆ្នាំ​២០៣៥​តែ​ប៉ុណ្ណោះ ។

ស្រា​ចំនួន​ជាង​ពាក់កណ្តាល​នៅ​ឃ្លាំង​ស្រា​របស់ អ៊ែ​ម​មឺ​រឹត មាន​ប្រភព​ពី​តំបន់​ប​ដ៉ុ​ក (Bordeaux) ប្រទេស​បារាំង ជាមួយនឹង​លា​ប៊ែ​ល​ពី​ចំការ​ទំពាំងបាយជូរ​ដ៏​ល្បី​បំផុត​របស់​ប្រទេស​បារាំង​ដូច​ជា Chateau Lafite Chateau Margaux, Chateau Latour, Chateau Haute-​លោក Brion និង Chateau Mouton-Rothschild ឃ្លាំង​ស្រា​របស់ អ៊ែ​ម​មឺ​រឹត គឺជា​ក្តី​សុ​បិ​ន្ត​របស់​អ្នក ។ បន្ថែម​ពី​ស្រា​ម៉ាក់​របស់​ប្រទេស​បារាំង អ៊ែ​ម​មឺ​រឹត ក៏​មាន​ផ្ដល់​ជូន​ផង​ដែរ​ជាមួយ​ការ​ជ្រើសរើស​ពិភព​ថ្មី​នៃ​ស្រា​មក​ពី​ប្រទេស​អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ កាលី​ហ្វ​ញ៉ា (​អា​មេ​រិ​ក​) និង​ជា​តំបន់​ផលិត​ស្រា​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក ។

អតិថិជន​ថ្នាក់​ហ្វឹ​ស​ខ្លាស់​របស់ អ៊ែ​ម​មឺ​រឹត អាច​ទទួលទាន​ស្រា​សំ​ប៉ា​ញ Dom Perignon ស្រា​សំ​ប៉ា​ញ​មួយ​ក្នុង​ចំណោម​ស្រា​សំ​ប៉ា​ញ​វ​យ័​ចំណាស់​ឈានមុខ​គេ​នៅ​លើ​ពិភពលោក​មាន​ផ្តល់​ជូន​ស្ទើរតែ​គ្រប់​ជើងហោះហើរ ។ទស្សនវិជ្ជា​នៃ​អាហារ​របស់​អ៊ែ​ម​មឺ​រឹត ៖ ក្រុមហ៊ុន​ផ្តល់​ជូន​អាហារ​ប្រហែល​១១០​លាន​ជា​រៀង​រាល់​ឆ្នាំ ដោយ​មានការ​យកចិត្តទុកដាក់​យ៉ាង​ម៉ត់ចត់​ដូច​គ្នា​ទៅ​គ្រប់​ថ្នាក់ ថ្នាក់​ហ្វឹ​ស​ខ្លាស់ ថ្នាក់​ពាណិជ្ជកម្ម និង​ថ្នាក់​សន្សំ​សំចៃ ។ អ៊ែ​ម​មឺ​រឹត តែងតែ​ផ្លាស់​ប្តូរ​មុខម្ហូប​របស់​ខ្លួន​ទៅ​តាម​តំបន់​ដែល​ខ្លួន​បាន​ហោះ​ទៅ​ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​ទទួល​បាន​នូវ​បទ​ពិសោធន៍​ស៊ាំ​នៅ​ទិស​ដៅ​របស់​គាត់ ។

ក្នុង​នាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​សកល​មួយ​វា គឺជា​មោទនភាព​ដែល​អាច​បង្កើត​មុខម្ហូប​តាម​រដូវ​កាល​សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ​អន្តរជាតិ​ដូច​ជា បុណ្យ​ណូអែល ក៏​ដូច​ជា ការ​ផ្ត​ត់​ជូន​ទៅ​តាម​រដូវ​បុណ្យ​ផ្សេង​ទៀត តែ​ជាង​នេះ​ទៅ​ទៀត​ក៏​មានការ​ផ្តល់​ជូន​ការ​តាម​ប្រទេស​ដូច​ជា​បុណ្យចូលឆ្នាំ​ថ្មី និង Oktoberfest ។

នៅ​ឆ្នាំ ២០១៨ អ៊ែ​ម​មឺ​រឹត បាន​បើក​ដំណើរការ​ប៉ុស្តិ៍​ម្ហូប​នៅ​លើ​ប្រព័ន្ធ​កម្សាន្ត​លើ​យន្តហោះ​របស់​ខ្លួន អាយ​ស៍ (ice) ដើម្បី​ផ្តល់​ឱ្យ​អតិថិជន​ដែល​មិន​ធ្លាប់​ឃើញ​ពី​ទិ​ដ្ធ​ភាព​ចម្អិនម្ហូប​ក្រៅ​ឆាក​យល់​ដឹង​ពី​ការ​ចម្អិនម្ហូប​សម្រាប់​បម្រើ​លើ​យន្តហោះ​របស់​ខ្លួន និង​ធ្វើការ​ជាមួយ​ដៃគូ​សកល​របស់​ខ្លួន ។ ភាគ​ម្ហូប​នីមួយ​ៗ​បង្ហាញ​យ៉ាង​ស៊ីជម្រៅ​ពី​របៀប​ដែល​ក្រុមហ៊ុន​ផលិត​នូវ​ផលិតផល​របស់​ខ្លួន​ជាមួយ​ជា​ដៃគូ​ជា​យូរអង្វែង​នៅ​ទូ​ទាំង​ពិភពលោក រួម​ទាំង​ការ​ផ្គត់ផ្គង់​ពី​សិល្បៈ​អាហារ​ក្នុងស្រុក ។ ភាគ​ម្ហូប​ក៏​បង្ហាញ​នូវ​រូបមន្ត​មួយ​ចំនួន​នៃ​ការ​បំផុសគំនិត​របស់​ខ្លួន​ដែល​មាន​តាម​តំបន់ ដើម្បី​ឱ្យ​អតិថិជន​អាច​រៀន​តាម​បាន​ពេល​នៅ​គេហដ្ឋាន​ពី​របៀប​ចម្អិនម្ហូប​ប្រចាំ​ត្រកូល​របស់​អ៊ែ​ម​មឺ​រឹត ។

ការ​ផ្តល់​ជូន ស្រា​ស្ពី​រីត (Spirits) របស់​អ៊ែ​ម​មឺ​រឹត ៖ អ៊ែ​ម​មឺ​រឹត មាន​ផ្តល់​ជូន​ស្រា​ស្ពី​រីត (Spirits) យ៉ាង​ទូលំទូលាយ​ទាំងនោះ​រួម​មាន ៖ ស្រា​ស្ពី​រីត (Spirits) ថ្មី​ៗ សរុប​ជាង​៣០​មុខ និង​ស្រា​លី ហ្គឺ​រ​ស៏ (Liqueurs) មាន​ផ្តល់​ជូន​នៅ​គ្រប់​ថ្នាក់លើ​យន្តហោះ​ទាំងអស់ ។ ការ​ផ្តល់​ជូន​ស្រា​ស្ពី​រីត (Spirits) របស់​អ៊ែ​ម​មឺ​រឹត ជា​ការ​បំពេញបន្ថែម​លើ​ការ​ផ្តល់​ជូន​លំដាប់​ពិភពលោក​ដែល​មាន​ស្រា​ជាង​៨០​ប្រភេទ និង​ស្រា​សំ​ប៉ា​ញ​ដែល​មាន​ជូន​នៅ​ទូ​ទាំង​បណ្តាញ​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ ។

អ៊ែ​ម​មឺ​រឹត បាន​វិនិយោគ​ដល់​ទៅ​១០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​លើ​ម៉ឺ​នុយ​ស្រា​ស្ពី​រីត​ថ្មី​របស់​ខ្លួន ដែល​មាន​រូបមន្ត​ផ្សំ​យ៉ាង​ផ្លែ​ក ពី​ស្រា​ស្ពី​រីត​ជា​ម៉ាក​ល្បី​ៗ​និង​ពេញ​និយម​បំផុត​ដូច​ជា Hennessy Cognac ដែល​មាននៅ​គ្រប់​ថ្នាក់លើ​យន្តហោះ​ទាំងអស់ ។

លើស​ពី​នេះ​ទៀត Hennessy Paradis Impérial ជា​ស្រា​ផ្តាច់មុខ អ៊ែ​ម​មឺ​រឹត មាន​ផ្តល់​ជូន​នៅ​ថ្នាក់​ហ្វឹ​ស​ខ្លាស់​ដែល​មាន​រយៈពេល​កំណត់​ទៅ​តាម​គោលដៅ ។ នៅ​ក្នុង​ការ​ភ្ជាប់​ជាមួយ​ស្រា​ស្ពី​រីត​ថ្មី​របស់​ខ្លួន អ៊ែ​ម​មឺ​រឹត ក៏​បាន​បង្កើត​ម៉ឺ​នុយ​ស្រា​ក្រឡុក​របស់​ខ្លួន​បន្ថែម​ដូច​ជា ណី​ហ្គ្រូ​នី (Negroni) អូ​ល​ថោ​ន​ហ្វា​ស់សិន (Old Town Fashioned) និង អា​ពេ​រ៉ូ ស្ព្រី​ត (Aperol Spritz) ខណៈ​ពេល​ដែល​រក្សា​ប្រភេទ​ពេញ​និយម​មួយ​ចំនួន​នៅ​លើ​យន្តហោះ​ដូច​ជា ប្រាត​ដី​ម៉ែ​រី (Bloody Mary) ម៉ា​ជី​តូ (Mojito )​និង គឺ​រ៉ូ​យ៉ា​ល់ (Kir Royal) ។

អំពី​អ៊ែ​ម​មឺ​រឹត ៖ អ៊ែ​ម​មឺ​រឹត ផ្តល់​សេវា​ហោះហើរ​ដោយ​ផ្ទាល់​ជា​រៀងរាល់ថ្ងៃ​ពី​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​បាងកក​ត​ភ្ជាប់​អ្នកដំណើរ​រវាង​ទីក្រុង​ទាំង​ពីរ​តាម​រយៈ​ការ​ហោះហើរ​ងាយស្រួល ក្នុង​រយៈពេល​មួយ​ម៉ោង​កន្លះ និង​កា​រត​ភ្ជាប់​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ទីក្រុង​ឌូ​បៃ ម​ជ្ឈឹ​ម​បូព៌ា អឺរ៉ុប អាហ្វ្រិក​និង អា​មេ​រិ​ក ។ ជាមួយ​ទីក្រុង​ដ៏​រស់​រវើក​នៃ​ក្រុង ឌូ​បៃ ដែល​ជា​មជ្ឈមណ្ឌល​របស់​ខ្លួន អ៊ែ​ម​មឺ​រឹត បាន​ផ្តល់​នូវ​ការ​ធ្វើ​ដំណើរ​ដោយ​មានការ​ត​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​កាន់​ជាង​១៥០​គោលដៅ និង​៨៥​ប្រទេស ក្នុង​នោះ​រួម​មាន​៤២​ទិស​ដៅ នៅ​ក្នុង​តំបន់​អឺរ៉ុប​ជាង​២០​ទិស​ដៅ​ទៅ​ទ្វីបអាហ្វ្រិក ៥០​ទិស​ដៅ​ទៅ​តំបន់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក ១៣​ទិស​ដៅ​ម​ជ្ឈឹ​ម​បូព៌ា និង ១៧​ទិស​ដៅ​ទៅ​អា​មេ​រិ​ក ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ