ប៉ូលិសថៃបានបង្ហាញកាលពីថ្ងៃអាទិត្យថា ពួកគេបានព្យាយាមជាច្រើនដង ដើម្បីបញ្ចុះបញ្ចូលទាហានម្នាក់ ដែលបានសម្លាប់មនុស្សចំនួន២៩នាក់ឱ្យចូលខ្លួន ហើយថែមទាំងបាននាំម្តាយខ្មាន់កាំភ្លើងមកនិយាយជាមួយគាត់ទៀតផង ។
ការបាញ់ប្រហារនៅមូលដ្ឋានយោធាមួយនៅប្រទេសថៃ ដែលមានឈ្មោះថាកូរ៉ាត និងផ្សារទំនើបមួយ ដែលមានមនុស្សច្រើន និងធ្វើឱ្យមនុស្ស៥៨នាក់ផ្សេងទៀតរងរបួសផងដែរ ក្នុងនោះ ៣០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មុនពេលខ្មាន់កាំភ្លើងត្រូវបានសម្លាប់ដោយប៉ូលិសនៅម៉ោងប្រហែល ៩ព្រឹក ថ្ងៃអាទិត្យ។ នេះបើយោងតាមមន្ត្រី ។
មន្ត្រីក្រសួងសុខាភិបាលថៃ លោក Narinrat Pitchayakamin បាននិយាយកាលពីថ្ងៃអាទិត្យថា សាកសព៧នាក់ត្រូវបានគេយកចេញពីផ្សារទំនើប Terminal 21 ក្រោយការប៉ះទង្គិចបានបញ្ចប់។ តួលេខនេះ ទំនងជារួមបញ្ចូលទាំងសាកសពខ្មាន់កាំភ្លើង។ លោក Pitchayakamin បានបន្ថែមថា ខណៈដែលអ្នកស្លាប់ភាគច្រើនដាច់ខ្យល់នៅកន្លែងបាញ់ប្រហារ ជនរងគ្រោះពីរនាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យអំឡុងពេលវះកាត់។
អាជ្ញាធរថៃបាននិយាយថា អ្នកវាយប្រហារត្រូវបានគេជឿថា ជាកងទ័ពរង។ វរសេនីយ៍ទោ Jakrapanth Thomma នៃកងវរសេនាតូចទី២២ ។ លោកឧត្តមសេនីយ៍ឯក Jirapob Puridet ដែលដឹកនាំក្រុមសន្តិសុខនៅខាងក្នុងអគារបាននិយាយថា អាជ្ញាធរបាននាំម្តាយខ្មាន់កាំភ្លើងចេញពីស្រុកកំណើតរបស់គាត់នៅក្នុងខេត្ត Chaiyaphum ទៅកាន់តំបន់ក្បែរផ្សារ ប៉ុន្តែនាងមិនអាចចូលទៅខាងក្នុងបានទេ។ ម្តាយរបស់បុរសនោះបានប្រាប់ថា គាត់ថាមានទឹកមាត់មិនប្រៃទេ ជាមួយនឹងកូនប្រុសរបស់គាត់ ព្រោះតែកូនមានជំងឺធ្លាក់ទឹកចិត្ត និងមានអារម្មណ៍មិនល្អ។
ចែករំលែកព័តមាននេះ