ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន សុ​រ៉ាវ​ត្តី មក​ពី​ខេត្តកំពង់ស្ពឺ ឈ្នះ​មកុដ បវរកញ្ញា​ភព​ផែនដី​កម្ពុជា​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បវរកញ្ញា Mi MissPlanet Cambodia2020 បាន​ឈាន​ដល់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​ឆ្លងកាត់​វគ្គ​ជា​ច្រើន​អស់​រាប់​ស​ប្តា​ហ៍​រួច​មក​។ កម្មវិធី​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ ដោយ​នារី​កំពូល​ស្អាត…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បវរកញ្ញា Mi MissPlanet Cambodia2020 បាន​ឈាន​ដល់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​ឆ្លងកាត់​វគ្គ​ជា​ច្រើន​អស់​រាប់​ស​ប្តា​ហ៍​រួច​មក​។ កម្មវិធី​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ ដោយ​នារី​កំពូល​ស្អាត និង​មាន​សម្រស់​ដាច់​គេ ធ្លាក់​ទៅ​លើ​កញ្ញា​មក​ពី​ខេត្តកំពង់ស្ពឺ ប៉ុន សុ​រ៉ាវ​ត្តី វ័យ​២០​ឆ្នាំ បាន​ឆក់​ចិត្ត​គណៈ​ក​ម្មា​ការ​វាយតម្លៃ​ឱ្យ​ឈ្នះ និង​លើ​កក​មុ​ដ​ឯក កាលពី​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០​។

ក្រោម​ការ​តស៊ូ​គ្រប់​ដំណាក់កាល​របស់​បេ​ក្ខ​នារី​ជា​ច្រើន រូប​រួម​ទាំង​គណៈ​ក​ម្មា​ការ និង​អ្នក​រៀបចំ​កម្មវិធី បើ​ទោះ​ហត់នឿយ​ក៏​ព្យាយាម​ធ្វើ​ឱ្យ​ដល់ទី​បញ្ចប់​។ កញ្ញា​សម្រស់​រូប​នេះ​បាន​ធ្វើ​ឱ្យ​គេ​ស្រែក​​ហ៊ោរ​ពេញ​សាល​មហោស្រព​ចេ​ន​ឡា ពេល​ប្រកាស ថា​ឈ្នះ​មកុដ ព្រោះ​សម្រស់​នាង​ស្អាត ឯ​សមត្ថភាព​វិញ​ក៏​អាច​យក​ជា​ការ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ឆាក​អន្តរជាតិ​ខាង​មុខ​។

វ​ត្តី នាង​គ្រង​មកុដ​ផ្ការំដួល តំណាង​ឱ្យ​ផ្កា​ខ្មែរ នៃ​ជាតិ​កម្ពុជា ។ ម្ចាស់​ជ័យ​លា​ភី​រូប​នេះ ក្រៅពី​ក្លាយជា​បវរកញ្ញា​នាង​ចេះ​ជំនាញ​សិល្បៈ​មួយ​ចំនួន ដូច​ជា ដើរ​ម៉ូ​ដ ធ្លាប់​ថត​សំអាង ចេះ​លេង​ហ្គី​តា និង​ចេះ​ច្រៀង​ផង​ដែរ​។ នាង​សព្វ​ថ្ងៃជា​និស្សិត​ផ្នែក​ទេសចរណ៍ ឆ្នាំ​ទី​១ ដោយ​មាន​បងប្អូន​២​នាក់ ក្នុង​ប្រុស​១ កូនច្បង​នៃ​គ្រួសារ​។

បវរកញ្ញា​លេខ​១ ប៉ុន សា​រ៉ាវ​ត្តី​, លេខ​២ សុខ ស្រី​ណា​, លេខ​៣ ផេង ស្រី​នាង​, លេខ​៤ អៃ ស្រី​លី​ន និង​លេខ​៥​ទួន ស្រី​លី​ន ។ កញ្ញាឯក​លេខ​១ រូប​នេះ ក៏​ជាប់​ពាន​ខាង​គ្រង​ឈុត​សម្លៀក​បំពាក់​រ៉ូ​បរា​ត្រី​ស​មោ​លស​ស្អាត​ដាច់​គេ​ផង​ដែរ​។

ញញឹម​អរ​ឡើង​រលីងរលោង​ទឹកភ្នែក កញ្ញា​វ​ត្តី បាន​និយាយ​ថា នេះ​ជា​បំណង​ដែល​នាង​ខំតស៊ូ​តាំងពី​ដំបូង​ៗ​មក​។ នាង​រមែង​ស្រមៃ​ថា ចង់​ក្លាយជា​កញ្ញា​តំណាង​ប្រទេស​ឆ្ពោះទៅ​ឆាក​អន្តរជាតិ ហើយ​វេលា​នេះ​បាន​ដូច​បំណង​នឹង​សន្យា​ថា ខិតខំ​សាង​ឱ្យ​ល្អ ពាំនាំ​អ្វី​ដែល​ស្ត្រី​ខ្មែរ​មាន​ទៅ​កាន់​ពិភពលោក​ស្គាល់​។

នៅ​ពេល​សួរ​ថា ជាក់ស្តែង​ការ​ប្រកួត​ឃើញ​ថា​លំបាក និង​ចំណាយ​ពេលវេលា​ច្រើន មាន​ដែល​ចង់​ដកថយ​វគ្គ​ណា​ឬទេ? នាង​ឆ្លើយ​ថា លំបាក​មែន តែ​ក្តី​ស្រមៃ ក្តី​សង្ឃឹម ជំនឿ​ជឿជាក់ ការ​លើកទឹកចិត្ត​ពី​មិត្ត គ្រួសារ និង​អ្នក​រៀបចំ​មាន​បង​រំដួល​លិច​ទឹក​ផង​នោះ ចេះ​តែ​ជំរុញ​ឱ្យ​ខំ​ណា​មួយ​ចង់​ដឹង​ថា ខ្លួន​មាន​សមត្ថភាព​បែប​ណា ដើម្បី​ធ្វើ​ជា​បទ​ពិសោធន៍​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ