ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ ! គ្រាន់តែ​លក់​ផលិតផល M.ry សោះ ទទួល​បាន​ពាន និង​រង្វាន់​យ៉ាង ​សន្ធឹកសន្ធាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់ M.ry Cosmetic នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២៧ ខែមេសា ឆ្នាំ ២០២០…

រាជធានី​ភ្នំពេញ ៖ មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់ M.ry Cosmetic នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២៧ ខែមេសា ឆ្នាំ ២០២០ ខាង​មុខ​នេះ​ហើយ ។ នេះ​ជា​ព្រឹត្តិការណ៍​ពិសេស​បំផុត​ក្នុង​ការ​ជួបជុំ​ជាមួយ​អ្នកលក់​ផលិតផល M.ry ទាំងអស់ ព្រមទាំង​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​សារព័ត៌មាន​ផង​ដែរ ។

មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់ M.ry Cosmetic នា​ពេល​ខាង​មុខ​នេះ នឹង​មាន​រៀបចំ​កម្មវិធី​ដើរ​ម៉ូ​ដ ដើម្បី​បង្ហាញ​ពី​ផលិតផល M.ry ដែល​នឹង​ចូលរួម​ដោយ​តារា​បង្ហាញ​ម៉ូ​ដ និង​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​ផង ។

អ្វី​ដែល​នឹង​ធ្វើ​ឱ្យ​អ្នកចូលរួម​កាន់តែ​ចាប់អារម្មណ៍​ថែម​ទៀត​នោះ គឺ​ព្រឹត្តិការណ៍​នេះ​ថែម​ទាំង​មាន​កម្ម​វិធី​ប្រគល់​ពានរង្វាន់​ដល់​បុគ្គល​ឆ្នើម​ក្នុង​ការ​លក់​ផលិតផល M.ry រួម​ជាមួយ​ពិធីជប់លៀង​ទទួល​ទាន​អាហារ​ឆ្ងាញ់​ៗ និង​រាំ​កម្សាន្ត​សប្បាយ​ទាំងអស់​គ្នា ។ ជាង​នេះ​ទៅ​ទៀត​អ្នកចូលរួម​ថែម​ទាំង​មានឱកាស​ទទួល​បាន​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ពី​កម្មវិធី​នេះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ថ្មី​ៗ​មកនេះ​ក្រុមហ៊ុន M.ry បាន​នាំ​ក្រុមការងារ​របស់​ខ្លួន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​យ៉ាង​សប្បាយ​រីករាយ​ដែល​ក្នុង​នោះ​មាន​ដូច​ជា ៖ ប្រទេស​សិង្ហ​បុរី​, ម៉ា​ឡេ​ស៊ី និង​ប្រទេស​ជប៉ុន ដូច​ជា​កម្សាន្ត​នៅ​ទីក្រុង​តូ​ក្យូ​, ភ្នំ​ហ្វូ​ជី និង​ស្គី​ទឹកកក​ជាដើម ។ ក្រៅពី​នេះ​ក្រុមហ៊ុន​ក៏​បាន​នាំ​ក្រុមការងារ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ជា​ពិសេស គឺ​កម្សាន្ត​នៅ​កោះរុង ។

សូម​រំឭក​ផង​ដែរ​ថា រយៈពេល​២​ឆ្នាំ​មកនេះ ផលិតផល​គ្រឿងសម្អាង​ម៉ាក M.ry ទទួល​ជោគជ័យ​ខ្លាំង​ដោយ​មាន​ផលិតផល​ជាង ៥០​មុខ​នាំ​ចូល​ពី​ប្រទេស​កូរ៉េ ដែល​ក្នុង​មាន​ដូច​ជា ៖ ក្រេ​ម ម្សៅ ទឹកអប់ ឡេ​លាបមុខ ឡេ​លាប​ខ្លួន សាប៊ូ​កក់សក់ ផលិតផល​សម្រក​រាង សម្រក​ក្បាលពោះ និង​ផលិតផល​ធ្វើ​ឱ្យ​ស្បែក​ស្អាត​ជា​ច្រើន​ទៀត ។

រហូត​មក​ដល់​ពេល​នេះ គ្រឿងសម្អាង​ម៉ាក M.ry ត្រូវ​បាន​ទទួលស្គាល់​ដោយ​អតិថិជន​រាប់​លាន​នាក់ ហើយ​សព្វ​ថ្ងៃនេះ ហាង M.ry Cosmetic មាន ២​សាខា​នៅ​រាជធានី​ភ្នំពេញ គឺ​នៅ​ផ្សា​អូ​ឡាំ​ពិ​ក និង​នៅ​ទល់មុខ​ផ្សារ​ដើម​គរ ហើយ​នៅ​ពេល​ខាង​មុខ​គ្រោង​នឹង​បើក​បន្ថែម​ទៀត ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ