លោកស្រីបន្តទៀតថា៖ «ដំណើរកម្សាន្តនេះ នឹងហោះចេញពីទីក្រុងភ្នំពេញទៅទីក្រុង Manchester City ហើយនៅថ្ងៃបន្ទាប់ អ្នកឈ្នះទាំងអស់គ្នានឹងធ្វើទស្សនកិច្ចក្នុងទីក្រុងនេះ និងនៅទីក្រុង Liverpool ហើយនឹងបិទបញ្ចប់ដំណើរកម្សាន្តទាំងមូលរយៈពេល ៥ ថ្ងៃនេះបន្ទាប់ពីទស្សកិច្ចនៅក្នុងទីក្រុងឡុងដ៍នៅថ្ងៃចុងក្រោយ» ។
លោកស្រីបញ្ជាក់ផងដែរថា៖ «បទពិសោធន៍សំខាន់បំផុតសម្រាប់អ្នកឈ្នះរបស់យើង គឺឱកាសចូលទស្សនាពហុកីឡដ្ឋាន Ethihad Stadium ដែលជាកន្លែងហ្វឹកហាត់តែមួយគត់របស់ក្រុមបាល់ទាត់ Manchester City និងចូលទស្សនាផ្ទាល់ការប្រកួតបាល់ទាត់លីកកំពូលរបស់អង់គ្លេសរវាង Manchester City ទល់នឹងក្រុម Crystal Palace តែម្តង» ។
ចែករំលែកព័តមាននេះ