ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជី​រាយ​នាម​​​ឧកញ៉ា ពី​​ឆ្នាំ​១៩៩៤​​ដល់​ដើមឆ្នាំ​​២០១៤​ ​ព្រះ​រាជាណា​ចក្រ​ទី​២ ​មាន​​គោ​រម្យ​ងារ​​ឧ​កញ៉ា៧០៤​នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រភព​​ជិត​ដិត​បំផុត​របស់​កោះ​សន្តិ​ភាព​​ បាន​ផ្តល់​​ព័ត៌​មាន​​ជាក់​លាក់​មួយ ពិត​មែន​តែ​ក្រៅ​ផ្លូវ​ការ ​ប៉ុន្តែ​គួរ​ជឿ​ជាក់​​​អាច​ទទួល​យក​បាន​ នូវ​បញ្ជី​រាយ​នាម​គោរម្យ​ងារ​ «ឧកញ៉ា» ក្នុង​សម័យ​ព្រះ​រាជា​ណា​ចក្រ​ទី​២​ នៃ​កម្ពុជា​យើង ។ ​បញ្ជី​រាយ​នាម​​គោរម្យ​ងារ​​ «ឧកញ៉ា» ដែល​កោះ​សន្តិ​ភាព​បាន​ទទួល​​តាម​រយៈ​ការ​ព្យាយាម​ស្រាវ​ជ្រាវ​កន្លង​មក​ មាន​​​ពី​លេខ​រៀង​​​ទី​១ គិត​ចាប់​ពី​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​១៩៩៤ ដល់​លេខ​រៀង​ទី​៧០៤ ត្រឹម​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៤ ដែល​សរុប​​មាន​ចំនួន​​៧០៤​នាក់ ។

​យោង​​តាម​អនុ​ក្រឹត្យ​លេខ​​១៥ អន​ក្រ​ ចុះ​ថ្ងៃ​ទី​៥ មេសា ឆ្នាំ​១៩៩៤ ដែល​ចុះ​ហត្ថ​លេខា​​​ដោយ​នាយក​រដ្ឋ​មន្ត្រី​ទី​១ និង​ទី​២ ​ត្រង់​មាត្រា​​២ ចែង​ថា «សប្បុរស​ជន​​ ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា​ ឬ​សម្ភារ​​ មាន​តម្លៃ​លើស​ពី​១០​មុឺន​ដុល្លារ​អាមេរិក (US$100.000) ឡើង​ទៅ​​ នឹង​ត្រូវ​បាន​ជូន​មេដាយ​ស្ថាប​នា​ជាតិ​ថ្នាក់​លេខ​១ និង​ត្រូវ​បាន​រាជ​រដ្ឋា​​ភិបាល​​ស្នើ​សុំ​​ព្រះ​រាជ​យោបល់​​ដ៏​ខ្ពង់​ខ្ពស់​​​​នៃ​​ព្រះ​​​ករុណា​ជា​អម្ចាស់​​ជីវិត​តម្កល់​លើ​ត្បូង​ ដើម្បី​ទ្រង់​ព្រះ​រាជ​ទាន​គោរម្យ​​ងារ​ជា «ឧកញ៉ា» ។

ដូច្នេះ​​​យោង​តាម​អនុ​ក្រឹត្យ​ខាង​លើេ​នេះ​​​ បញ្ជាក់​ច្បាស់​ថា អស់​លោក​ដែល​បាន​ទទួល​នូវ​គោរម្យ​ងារ «ឧកញ៉ា» ​សុទ្ធ​តែ​បាន​​បរិច្ចាគ​​នូវ​សម្បត្តិ​ផ្ទាល់​ខ្លួន​គ្រប់ៗ​គ្នា ជួយ​កសាង​សង្គម​ជាតិ ទើប​អាច​ទទួល​បាន​នូវ​គុណ​សម្បត្តិ​​​​ដ៏​វិសេស​​នេះ សម្រាប់​ជា​កិត្តិ​យស​ប្រចាំ​ជីវិត​​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​​មួយ​រូប​ជួយ​ដល់​សង្គម​ជាតិ ។ ពោល​គឺ​គោរម្យ​ងារ​ដ៏​ឧត្តុង​ឧត្តម​​នេះ មិន​មែន​បាន​មក​ដោយ​សារ​បក្ខ​ពួក​និយម​​​ ឬ​គ្រួសារ​និយម​ឡើយ ។

ខាង​ក្រោម​នេះ​​ជា​បញ្ជី​រាយ​នាម «ឧកញ៉ា» ដែល​កោះ​សន្តិ​ភាព​​បាន​ស្រាវ​ជ្រាវ​​​​​​ និង​ទទួល​​បាន​ក្រៅ​ផ្លូវ​ការ​ដែល​សន្មត់​ថា អាច​មិន​មាន​កំហុស​ឆ្គង​ធំ​ដុំ​​ណា​មួយ​ឡើយ ។

គួរ​​កត់​សម្គាល់​​ថា​ កោះ​សន្តិ​ភាព ធ្លាប់​បាន​​ចុះ​ផ្សាយ​នូវ​បញ្ជី​រាយ​នាម​ «ឧក​ញ៉ា» ម្តង​​រួច​មក​ហើយ​ ក្នុង​អំឡុង​ដើម​ឆ្នាំ​២០១៣​​ ប៉ុន្តែ​​បញ្ជី​រាយ​នាម​នោះ​​ មិន​ទាន់​គ្រប់​គ្រាន់​ឡើយ​​​ គឺ​​នៅ​មាន​ឈ្មោះ​​​ច្រើន​ឆ្នាំ​បន្ត​ទៀត ។ ​ចំណែក​បញ្ជី​រាយ​នាម​លើក​នេះ​អាច​ដក​ស្រង់​បាន​រហូត​​មក​ដល់​​ដើម​ឆ្នាំ​​២០១៤​​ ដែល​មាន​បរិមាណ​កើន​ឡើង​​រហូត​ដល់​​ជាង​៧០០នាក់ ។