ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ព្រហ្មទណ្ឌ​​ក្រសួង​​មហាផ្ទៃ​​​ឃាត់ខ្លួន​​លោក​​ឧត្តមសេនីយ៍​យោធា​​​ ជា​ តារា​​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ​​បើតាមសេចក្តីរាយការណ៍​ពី​អ្នក​​ឆ្លើយ​​ឆ្លងព័ត៌មាន​កោះសន្តិភាពបាន​ឱ្យដឹង​​ប៉ុន្មាន​នាទី​​មុន​នេះ​ថា លោក​​ឧត្តមសេនីយ៍​យោធា​​​ ជា​ តារា ត្រូវ​បាន​​ប៉ូលិស​​ព្រហ្មទណ្ឌ ក្រសួង​​មហាផ្ទៃ​​ឃាត់​​ខ្លួន​ កាល​ពី​វេលា​ម៉ោង​​៩​និង១០នាទី​​ព្រឹក​ថ្ងៃទី​​២៥ មេសា នៅ​ក្នុង​ភោជនីយដ្ឋាន​​ម្លប់​ស្វាយ​​៩៩ ផ្លូវ​​​១៧៣ សង្កាត់​ទួល​ស្វាយ​ព្រៃទី​​១ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្តថា ការ​​ឃាត់​ខ្លួន​នេះ​​ គេ​​នៅ​​មិន​ទាន់​​ដឹង​​ថា​​មាន​ជាប់​ពាក់​ព័ន្ធ​​នឹង​​​ករណី​​អ្វី​នោះ​​នៅ​ឡើយ​​ទេ ហើយ​​ពេល​​នេះលោក​ឧត្តមសេនីយ៍​​យោធា​​ ​​ត្រូវបញ្ជូន​ទៅ​សាលាដំបូង​រាជធានី​​ភ្នំ​ពេញ ។​

ព័ត៌មាន​លម្អិតនឹងមាន​ផ្សាយជូននៅលើ​ទំព័រកាសែត​កោះសន្តិភាព​​