ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នង​ការ​ដ្ឋាន​ខេត្ត​កំពត​ធ្វើ​សន្និ​សីទ​កាសែតបង្ហាញ​មុខ​ឧក្រិដ្ឋ​ជនជន​ជាតិ​វៀត​ណាម​៤នាក់​ជម្រិត​ទារ​ប្រាក់​ឆ្លង​ដែន​

10 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​ស្នង​ការ​ដ្ឋាន​ខេត្ត​កំពត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ មេសា ២០១៤ ​​បាន​ធ្វើ​សន្និ​សីទ​កាសែត​បង្ហាញ​មុខឧក្រិដ្ឋ​ជន​ជន​ជាតិ​វៀត​ណាម​​៤នាក់ ក្នុង​នោះ​ស្រីម្នាក់​​ពាក់​ព័ន្ធ​បទ​ល្មើស​ជម្រិតទារ​ប្រាក់​ឆ្លង​ដែន​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​​សមត្ថ​កិច្ច​​ចាប់ខ្លួនបាន​ជា​បន្ត​បន្ទាប់​ កាល​ពីវេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៣ មេសា។

សន្និ​សីទ​កាសែត​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ជា​ជន​ជាតិ​វៀតណាម​ទាំង២នាក់ ម្នាក់ឈ្មោះ​ជន មីន​ទៀង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ញ៉​ ថាន់​ញ៉ឹង​ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ មាន​ទី​លំនៅ​ស្រុក​កឹង​ធឺ ខេត្ត​យៀង​ឡុង ប្រទេសវៀត​ណាម​។

ជន​រង​គ្រោះ​ទាំង​២នាក់​ត្រូវ​បាន​ស្ត្រី​ជន​​​ជាតិ​វៀត​ណាម​ដូច​គ្នាល្បួង​នាំ​ទៅ​ឱ្យ​ជន​ជាតិ​វៀតណាម៣នាក់​ទៀត​យក​ទៅ​បង្ខាំង​ទុក​នៅក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះ​សីហនុ​ធ្វើ​ទារុណ​កម្ម​ រួចជម្រិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​ម្នាក់​៧ពាន់​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​។

សន្និ​សីទ​កាសែត​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពីជន​សង្ស័យ​ទូរ​ស័ព្ទ​ទៅ​ជម្រិត​ទារ​លុយ និង​កំណត់​កន្លែង​ប្រគល់​លុយ​រួច​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ​ប្តឹង​​នៅ​ស្នង​ការ​នគរ​បាល​ខេត្ត​កំពត​ឱ្យ​ជួយ​អន្តរា​គមន៍។ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​​នេះ​ភ្លាម​នគរ​បាល​កំពត​បាន​សហការ​ជាមួយ​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​តាម​ប្រមាញ់​ជន​សង្ស័យ​បាន​២នាក់យក​មក​សួរ​នាំ​ ទើប​ឈាន​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន២​នាក់​ទៀតតែម្តង​​ ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព