ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រ​ឃីបថប ​ស្ព័តធីង ​​នៅក្រុងព្រះសីហនុ​ ផ្ទុះ​កូដកម្ម​ទាមទារ​ឲ្យថៅកែ​គោរពច្បាប់ការងារ

10 ឆ្នាំ មុន

ខេត្តព្រះសីហនុ ​៖ ក្រុមកម្មករ​ជាង៣០០នាក់​បម្រើការងា​រនៅក្នុងរោងចក្រ ឃីបថប ​ស្ព័តធីង ​ហ្គូជស៍ ​ដែលមាន​ទី​តំាង​​ស្ថិតនៅក្នុងភូមិ ​១ សង្កាត់​-ក្រុងព្រះសីហនុ​ នៅម៉ោង២និង១​០នាទី​រ​សៀលថ្ងៃទី២៣ មេសា ​២០១៤​ បាននំាគ្នា​ប្រមូលផ្តុំមុខ​រោងចក្រ​ធ្វើកូដកម្ម​ ប្រយោជន៏ដើម្បីទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួនដូចជា​៖ កុំឲ្យថៅកែ​រោង​ចក្រ​

ខេត្តព្រះសីហនុ ​៖ ក្រុមកម្មករ​ជាង៣០០នាក់​បម្រើការងា​រនៅក្នុងរោងចក្រ ឃីបថប ​ស្ព័តធីង ​ហ្គូជស៍ ​ដែលមាន​ទី​តំាង​​ស្ថិតនៅក្នុងភូមិ ​១ សង្កាត់​-ក្រុងព្រះសីហនុ​ នៅម៉ោង២និង១​០នាទី​រ​សៀលថ្ងៃទី២៣ មេសា ​២០១៤​ បាននំាគ្នា​ប្រមូលផ្តុំមុខ​រោងចក្រ​ធ្វើកូដកម្ម​ ប្រយោជន៏ដើម្បីទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួនដូចជា​៖ កុំឲ្យថៅកែ​រោង​ចក្រ​កាត់​បា្រក់ថ្ងៃ​ឈប់សម្រាក​លើសកំណត់​ (​កម្មករឈប់១ថ្ងៃ​កាត់៣ថ្ងៃ) , ​អនុញ្ញាត​ឲ្យកម្មករ​ឈប់សម្រាក​ពេល​មាន​ការចំាបាច់ ​និង ​សុំឲ្យមានទឹក​ប្រើបា្រស់​គ្រប់គ្រាន់​នៅក្នុងបន្ទប់ទឹក និងបង្គន់ជាដើម ។

លើសពីនេះទៀត​ ក្រុមកម្មករ​ទំាងអស់​សំណូមពរឲ្យថៅកែ​រោងចក្រ​អនុវត្តន៏ និងគោរពតាមច្បាប់​ការងារ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​។

ទាក់ទងទៅនឹង​ការទាមទារខាងលើនេះដែរ​  កោះសន្តិភាព​មិនអាចទាក់​ដើម្បីសុំការបំភ្លឺ​បានភ្លាមៗនៅឡើយទេ​ពីតំណាងរោងចក្រ​ ។ ព័ត៌មាន​លម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព៕