ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញ​ពីគុក​កា.ប់​មិត្ត​​​ភក្តិ​១ដា​វដេរ១២​​ថ្នេរ​​​​​​ រួច​​​​រត់​គេច​ខ្លួន​បាត់​ស្រមោ​ល​

10 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ជើង​ខ្លាំង​ប្រ​ចាំនៅ​ភូមិ​៣​៥ ​​ឃុំ​បុស​ខ្នុរ ​​ស្រុក​ចំការ​លើ​ ​​ត្រូវ​​គេ​ស្គាល់​ឈ្មោះ​ ហុង​​ ជា​​​​ក្រុម​ក្មេង​ទំ​នើង​​​​​​​​ ស្ថិត​នៅ​​ក្នុង​បញ្ជី​ខ្មៅរ​​បស់​សមត្ថ​កិច្ច ​​​បាន​​រត់​គេច​ខ្លួន​បាត់​​ចេញ​ពីផ្ទះ​​ បន្ទា​ប់ពី​បាន​ឲ្យ​​ដា​វសាមូ​​រ៉ៃ​ទៅ​មិត្ត​ភក្តិកា​ប់ទៅ​លើជ​នរង​គ្រោះ​ម្នា​ក់​ឈ្មោះ វី ​ម៉េ​ងហ័​រ ភេ​ទបុ្រស​ អាយុ​​១៨​​ឆ្នាំ​ ​នៅ​ភូមិ​​ថ្លុក​​ក្រវ៉ា​ន់ ​ឃុំ​ស្រុក​ជា​មួ​យគ្នា​​​​ ត្រូវ​១ដា​វចំក្បាល​ខាង​ស្តាំ​ដេរ​១២​​​​ថ្នេរ ។

​​ហេតុ​​ការណ៍អំពើ​​​​​ហិ​​​ង្សា​នេះ​​បាន​កើ​​​​​ត​​​​ឡើង​កាល​ពី​​​​វេលាម៉ោងប្រហែល៤និង៣០នាទី​រសៀល​ថ្ងៃទី​​២២ ​មេសា​ នៅ​ចំ​​ណុ​​​ច​ខ្លោង​​​​​ទ្វារ​​សាលា​​បឋម​​​​​​​សិក្សា​​បុ​ស​ខ្នុរ​​ ​ហើយ​​​​ជន​រងគ្រោះ​​ត្រូវ​បា​ន​បញ្ជូ​ន​ទៅ​​ស​ង្រ្គោះ​នៅ​គ្លី​​​និក​​១​​​​​​១​៥​​​ ​ក្រុង​កំ​ពង់​ចា​ម ចំណែ​​ក​អ្នក​កាប់​​និង​​ម្ចាស់​ដាវ​ ​​​ដាក់​មេប្រូច​​​រត់​​​គេច​ខ្លួន​បាត់​ ។ ​​​

ជន​​​​រ​ង​គ្រោះ​​​ឈ្មោះ ​​ម៉េង​​ហ័​​រ ​​ប្រាប់​ឲ្យ​​ដឹង​​ថា ​ក្នុ​ងឱ​​​​​​កាសបុណ្យចូ​លឆ្នាំប្រពៃណី​ជាតិ​​​ រូ​បគេ​​បា​នធ្វើដំ​ណើរ​ចេញពី​កន្លែង​ធ្វើចំកា​​រដំ​ឡូង១​ក​ន្លែង​​​​ ស្ថិត​នៅ​ស្រុកអន្ល​ង់វែង​ ​​​ខេត្ត​​ឧត្តរ​មា​ន​​ជ័យ​​​មក​លេង​ស្រុក​កំណើត​វិញ​នៅ​ភូមិ​ថ្លុក​ក្រវ៉ាន់​ ឃុំ​បុស​ខ្នុរ​ ​ស្រុ​កចំ​ការ​លើ​​ ជាមួយ​នឹង​ម្តាយ​ព្រ​មទាំ​ងក្រុមសាច់​​ញាតិ​ជា​ច្រើ​ន​នា​ក់ ។ ប្រភព​បន្តថា ​​នៅ​រសៀ​ល​​​ថ្ងៃទី​​២​២ ​មេ​សា រូបគេ​បានមកជួ​បមិត្ត​​ភក្តិ​​​ឈ្មោះ​ អ៊ូ ​ធ្លា​ប់រៀន​ជាមួយ​គ្នាថ្នាក់​ទី​​៧ ​​នៅ​ច្រក​មុខសា​​លាប​ឋមសិ​ក្សាបុ​សខ្នុរ ​​ ឃុំបុសខ្នុរ ដោយមានគ្នា​​​៩នាក់​​​​​​​អង្គុយ​​ជជែក​​​គ្នា​​លេង​​​​។ លុះនិ​យាយ​​​គ្នា​​​​ប្រ​​ហែលជា​១ម៉ោង មិត្តភក្តិ​​​​ប្រុស​៣​នាក់​បានទៅ​និយាយជា​មួយនឹ​ងសង្សារ​​របស់​គេ​នៅក្បែ​រនោះ​ដែរ ​ ។

ប្រភព​​ឱ្យដឹង​ទៀតថា ​​បន្តិច​​ក្រោយ​​​ម​កស្រាប់​​​តែ​​ឈ្មោះ​​​ហុ​ង​ ​​ជិះ​ម៉ូតូ​​ចេញ​​ពីភូ​មិ​៣៥​ម​កដ​ល់​​និយា​យ​ថា​​​ ​​រូប​គេ​ម​កពីជ​ក់ថ្នាំ​ញៀននិ​ងបំរុង​​​​កាប់​​គេ​ម្នាក់ ​រួច​​​​​​​បានប្រគល់​​ដាវសាមូ​រ៉ៃ​​មក​ឲ្យឈ្មោះ​ អ៊ូ​ ​​កាប់ម​​កត្រូវក្បាលរ​បស់​គេ(ម៉េង​ហ័រ ) មួ​យដាវដា​ច់ស្បែ​កក្បាល​​​​​​​ដល់​​លលា​​ដ៏ ហើ​​យភ្លាម​ៗ​​ត្រូវ​​ម្តាយនាំ​​ទៅឲ្យ​​គ្រូ​​ពេទ្យក្នុង​​​​ភូមិ​សាមគ្គី​​​ដេ​ររបួស​ចំនួន១​២​​ថ្នេរ​​រួច​​បញ្ជូនប​ន្តទៅ​សង្រ្គោះ​នៅ​​គ្លី​និក​១១​៥​ ក្រុងកំព​ង់ចាមតែ​ម្តង ៕