ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការរង​ PM ​ខេត្តមណ្ឌលគិរីម្នាក់​ រងការចោទ​ពីបទទិញឈើ​ជាង១០០ម៉ែត្រ​គូប អត់ឲ្យលុយ

10 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី​ ៖ មេបញ្ជាការ​រងកងរាជអាវុធហត្ត​ ( PM ) ​ខេត្តមណ្ឌលគិរី ​លោក ភោគ ចន្ឋី​ បានត្រូវក្រុមកម្មក​រនិង​ម្ចាស់ឈើ​ចោទប្រកាន់ពី​បទរំលោ.ភលើ​សេចក្តីទុកចិត្ត​ដោយទិញឈើ​ជាង១០០ម៉ែត្រគូប​ស្មើនឹង​ទឹក​បា្រក់ជាង១ម៉ឺនដុល្លារ​ តែមិនឲ្យលុយ ។

ខេត្តមណ្ឌលគិរី​ ៖ មេបញ្ជាការ​រងកងរាជអាវុធហត្ត​ ( PM ) ​ខេត្តមណ្ឌលគិរី ​លោក ភោគ ចន្ឋី​ បានត្រូវក្រុមកម្មក​រនិង​ម្ចាស់ឈើ​ចោទប្រកាន់ពី​បទរំលោភលើ​សេចក្តីទុកចិត្ត​ដោយទិញឈើ​ជាង១០០ម៉ែត្រគូប​ស្មើនឹង​ទឹក​បា្រក់ជាង១ម៉ឺនដុល្លារ​ តែមិនឲ្យលុយ ។

បើតាមភ្នាក់ងារ​កោះសន្តិភាព​បានស្រង់សំដី​ក្រុមកម្មករ​ និងម្ចាស់ឈើ បញ្ជាក់ឲ្យដឹង​ជំហានដំបូងថា ​តាមគម្រោង​នៅព្រឹកថ្ងៃទី២៣​ មេសា ​២០១៤នេះ​ លោក ភោគ ចន្ឋី​ នឹងចូលខ្លួន​មកជួប​ជជែកគ្នា​ពី​រឿង​ទិញឈើ​មិនឲ្យលុយ​ ប៉ុន្តែមកដល់ម៉ោង​១០និង៥០នាទី​ព្រឹកថ្ងៃពុធនេះ​ លោកមេបញ្ជាការរ​ងរូបនេះ​មិនទាន់មានវត្តមាន​តាមកាលកំណត់​ ។ យ៉ាងណាក៏ដោយ​នៅព្រឹកថ្ងៃទី២៣ ​មេសា​ ២០១៤​ កោះសន្តិភាព​មិនអាចទាក់ទង​តាមទូរស័ព្ទ ដើម្បីសុំការបំភ្លឺ​បានភ្លាមៗនៅឡើយទេ​ពីលោក ភោគ ចន្ឋី ​ជុំវិញការ​ចោទប្រកាន់ខាងលើនេះ ​ហើយនឹងធ្វើការ​តាមដាន​បន្តទៀត ៕