ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនា​​​ផ្លូវ​យឺត​​ដូច​​​ដង្កូវ​​បាក់​​ខ្នង​ អ្នក​​​ទទួល​​បន្ទុក​​​ស្ថាបនា​​ចោទ​​ថា​ មក​ពី​​​អគ្គិសនី​​​​​​មិន​សហ​​ការ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ដោយ​សារ​​ដំណើរ​​ការ​ស្ថាបនា​​ផ្លូវ និង​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​​អម​​សង​ខាង​ផ្លូវ​ព្រះ​មុនី​រ៉េត​ ​ទៅ​ផ្លូវ​​ចំការ​ដូង​ ​គិត​ពី​​គល់​ស្ពាន​​ស្ទឹង​មាន​ជ័យ​ ​ដល់​ស្ពាន​ព្រែក​ជ្រៃ​ ​ក្នុង​ភូមិ​​សាស្ត្រ​ខណ្ឌ​មាន​ជ័យ​ និងខណ្ឌ​​ដង្កោ​ ​ដែល​មាន​ការ​​យឺត​យ៉ាវ​​ ត្រូវ​បាន​អះអាង​ថា ​​បណ្តាល​មក​ពី​​អគ្គិ​សនី​កម្ពុជា​​មិន​សហ​ការ​​ចុះ​ដក​បង្គោល​​ភ្លើង​រំកិល​ចេញ​ពី​ទី​តាំង​ចាស់​ ដើ​ម​្បី​​ពង្រីក​ផ្លូវ​និង​​ដាក់​​ប្រព័ន​្ធ​​លូ​ថ្មី​ឱ្យ​បាន​ឆាប់​រហ័ស​​មុន​រដូវ​វស្សា​​ ។ ​

រាជ​ធានី​ភ្នំពេញ​​​ ​៖ ដោយ​សារ​​ដំណើរ​​ការ​ស្ថាបនា​​ផ្លូវ និង​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​​អម​​សង​ខាង​ផ្លូវ​ព្រះ​មុនី​រ៉េត​ ​ទៅ​ផ្លូវ​​ចំការ​ដូង​ ​គិត​ពី​​គល់​ស្ពាន​​ស្ទឹង​មាន​ជ័យ​ ​ដល់​ស្ពាន​ព្រែក​ជ្រៃ​ ​ក្នុង​ភូមិ​​សាស្ត្រ​ខណ្ឌ​មាន​ជ័យ​ និងខណ្ឌ​​ដង្កោ​ ​ដែល​មាន​ការ​​យឺត​យ៉ាវ​​ ត្រូវ​បាន​អះអាង​ថា ​​បណ្តាល​មក​ពី​​អគ្គិ​សនី​កម្ពុជា​​មិន​សហ​ការ​​ចុះ​ដក​បង្គោល​​ភ្លើង​រំកិល​ចេញ​ពី​ទី​តាំង​ចាស់​ ដើ​ម​្បី​​ពង្រីក​ផ្លូវ​និង​​ដាក់​​ប្រព័ន​្ធ​​លូ​ថ្មី​ឱ្យ​បាន​ឆាប់​រហ័ស​​មុន​រដូវ​វស្សា​​ ។ ​

អ្នក​រស់​​នៅ​អម​​​សង​ខាង​ផ្លូវ​​​ឃើញ​គេ​ធ្វើ​​ផ្លូវ​យឺត​បែប​នេះ​ បាន​សំណូមពរ​សុំ​​ឱ្យ​អគ្គិ​សនី​​កម្ពុជា​​ចាត់​​ភ្នាក់​ងារ​ចុះ​​ដក​បង្គោល​ភ្លើង​ចេញ​​ពី​ទី​តាំង​ចាស់​ឱ្យ​បាន​ឆាប់​ ដើ​ម្បី​ដំណើរ​ការ​​ការ​ដ្ឋាន​​ដាក់​លូ​​ថ្មី​ និង​ស្ថាបនា​​ផ្លូវ​ឱ្យ​បាន​រួច​រាល់​​មុន​រដូវ​វស្សា​នេះ​ ។​ ផ្តើម​​ចេញ​ពី​បាតុ​ភាព​ខាង​លើ​នេះ​ ​ពេល​រដូវ​​ភ្លៀង​​ធ្លាក់​ម្តង​ៗ​ ​នា​ពេល​កន្លង​មក​នេះ គេ​បាន​ឃើញ​​ទឹក​ដក់​​នៅ​លើ​ដង​ផ្លូវ​ ដោយ​សារ​ប្រព័ន​្ធ​​លូ​ចាស់​មាន​លក្ខណៈ​​តូច​​​ និង​ខូ​ច​ខាត​​ជា​អន្លើៗ​លែង​ដំណើរ​​ការ​ទៅ​ហើយ​ ។ ឆ្លើយ​តប​ទៅ​​នឹង​តម្រូវ​​ការ​ជាក់​ស្តែង​ សាលា​រាជ​ធានី​ភ្នំពេញ​​​ និង​​មន្ទីរ​សា​ធារណ​​ការរាជ​ធានី​ បាន​​បើក​​ដំណើ​​រ​ការ​ការ​ដ្ឋាន​ស្ថាបនា​​ផ្លូវ​បេ​តុង​​ថ្មី ដែល​មាន​​ទទឹង​​ទំហំ​២២​ម៉ែត្រ​ និង​ប្រព័ន្ធ​លូ​អម​​សង​ខាង​ ដែល​​មាន​មុខ​កាត់​​១​ម៉ែត្រ​កន​្លះ​ ។ ​

ប៉ុន្តែ​​គម្រោង​​អភិវឌ្ឍ​​ន៍​នោះ​​​​ មាន​ការ​យឺត​យ៉ាវ​ ហើយ​អ្ន​​ក​រស់​នៅ​អម​សង​ខាង​​ផ្លូវ​​ បាន​សួរ​នាំ​ទៅ​ក្រុម​ហ៊ុន​​ដែល​កំពុង​​ទទួល​ភារ​កិច្ច​​ស្ថាបនា​​ផ្លូវ​​ និង​ប្រព័ន្ធ​លូ​​មួយ​ខ្សែ​ខាង​លើ​នេះ ​បាន​ឆ្លើយ​ថា បណ្តាល​​មក​ពី​អគ្គិ​សនី​​កម្ពុជា​មិន​សហកា​រ​​ដក​បង្គោល​​ភ្លើង​ចេញ​ពីទី​តាំង​​ចាស់​រំកិល​​ទៅ​ទី​តាំង​ថ្មី​​ឱ្យ​បាន​ឆាប់​​រហ័ស​​​ ។ ​បើ​យក​​បង្គោល​​ភ្លើង​​ចេញ​ឱ្យ​​ផុត​ពី​ការ​ដ្ឋាន​​ផ្លូវ​នោះ​ ​​ក្រុម​ហ៊ុន​​ដំណើរ​​ការ​​ស្ថាបនា​​បានលឿន​​​ និង​​ឆាប​់ជា​មិន​ខាន​​ ។ ចំពោះ​បញ្ហា​​ខាង​លើ​នេះ ​ប្រភព​ពី​​សាលា​រាជ​ធានី​ភ្នំ​ពេញ​​ បានឱ្យ​ដឹង​ថា ​​សាលា​រាជ​ធានី​ភ្នំ​ពេញ បាន​​ជូន​ដំណឹង​​ទៅ​អគ្គិ​សន​ី​​កម​្ពុជា​ជិត​​កន្លះ​ឆ្នាំ​ក​ន្លង​មក​ហើយ​ ​ប៉ុន្តែ​​មិន​ដឹង​​ថា​ មូល​ហេតុ​អ្វី​ បាន​ជា​អគ្គិ​សនី​កម្ពុជា​មិ​ន​ចុះ​​សហ​ការ​​ដក​បង្គោល​ភ្លើង​ចេញ​​ពី​តំបន់​​អភិវឌ្ឍ​​ន៍​ផ្លូវ​​ និង​ប្រព័ន្ធ​​ដាក់​លូ​ថ្មី​ខាង​លើ​នេះ​​ ។

ពាក់ព័​ន្ធ​​បញ្ហា​ខាង​លើ​នេះ​ ​មន្ត្រី​ជាន់​ខ្ពស់​​មួយ​រូប​​នៅ​អគ្គិ​សនី​​កម្ពុជា​ ​បាន​ប្រាប់​កោះ​សន្តិ​ភាព​​ថា «អ្នក​​ថា​បាន​តែ​ថា មិន​​បាន​​ពិចារណា​​​នូវ​ការ​ពិត​ទេ​»​ ។ ​មន្ត្រី​ដដែល​បាន​បំភ្លឺ​ថា ​«បង្គោល​​ភ្លើង​​មាន​តែ​​២​ដើម​ទេ​ ដែល​ទាម​ទារ​ឱ្យ​​រដ្ឋ​​អំណាច​មូល​ដ្ឋាន​​ជួយ​សម្រួល​​រក​កន្លែង​​ដាំ ព្រោះ​កន្លង​មក​ដី​ឯក​ជន​​នៅ​ទី​នោះ​ ​គេ​មិន​ឱ្យ​ដាំ​បង្គោ​ល​ភ្លើង​​លើ​ដី​គេ​ទេ ។ ​ចំណែក​ខ្សែ​​​ព្រោង​​ព្រាត​​ទី​នោះ​ មិន​មែន​​ខ្សែ​របស់​អគ្គិសនី​កម្ពុជា​ទេ វាជា​ខ្សែ​ទូរ​ស័ព្ទ​​របស់​ក្រុម​ហ៊ុន​​គេ​​ ។ ​អគ្គ​ិ​សនី​អត់​ហ៊ាន​​ប៉ះ​ពាល់​​ខ្សែ​ទូរ​ស័ព្ទ​ទេ ខ្លះ​ទៀត​ជា​​ខ្សែ​​ទូ​រ​ទស្សន៍​» ។ ​មន្ត្រី​​ជំនាញ​​ដដែល​​ប្រាប់​​កោះ​សន្តិ​ភាព​​ថា «ជួយ​ប្រាប់​ផង​​ កុំ​ឃើញ​មាន​ខ្សែ​​តាម​បង្គោល​ចេះ​​តែ​​ឆ្លើយ​ដាក់​​​ EDC ​ដាក់​កំហុស​​មក​លើ​ EDC ទាំង​​ផ្ទាំ​​​ងអីចឹង​» ។​​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​ជំនាញ​ដដែល​​បញ្ជាក់​ថា ថ្ងៃ​ច័ន​្ទ​​នេះ ខាង​EDC នឹង​ចុះ​​ទៅ​ពិនិត្យ​​ទៀត​ សុំ​ឱ្យ​រដ្ឋ​អំណាច​​មូល​ដ្ឋាន​តំបន់​នោះ​ ​ជួយ​សហ​ការ​​ផ្តល់​ទី​តាំង​ថ្មី​ ដើ​ម្បី​ត្រូវ​ដាក់​​បង្គោល​​​ដែល​ដក​នោះ ព្រម​ទាំង​​ទៅ​ជួយ​​ចង្អុល​តប​វិញ​​ថា ​មួយ​ណា​ជារបស់​​EDC ​មួយ​ណា​​មិន​មែន​​ជា​របស់​EDC ​ដើ​ម្បី​កុំ​ឱ្យ​​អ្វី​ក៏​ឆ្លើយ​ដាក់​មូល​លើ​ EDC ទៀត ៕