ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសសេដ្ឋកិច្ច​ក្រសួង​​ឃាត់រថយន្ត ​Tundra ​២គ្រឿង​ដឹកឈើប្រណីត​ប្រុងនាំទៅវៀតណាម ​តាមច្រករបៀង​១៩ក្នុង​ខេត្តរតនគិរី

10 ឆ្នាំ មុន

ខេត្តរតនគិរី ​៖ ប៉ូលិសប្រឆាំង​បទល្មើសសេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ( ក្រុមចល័ត)​ ដឹកនំាដោយ ​លោក ទូច យុទ្ឋី​ សហការ​ជាមួយមន្រ្តីជំនាញ​ពាក់ព័ន្ឋ​ជាច្រើនស្ថាប័ន​​ទៀត បាន​ធ្វើការឃាត់​ចាប់រថយន្ត​​ស៊េរី​ទំនើប​ ​ម៉ាកTundra​ ចំនួន០២គ្រឿង​ ដែលផ្ទុកឈើ​ប្រណីតប្រភេទធ្នង់​ជាច្រើនដុំ​​មានមុខកាត់ទំហំ៤តឹក ​ត្រៀមដឹកចេញ​ទៅប្រទេស​វៀតណាម​តាមច្រករបៀង​ ១៩ ​ស្រុកអូរយ៉ាដាវ ។

ប្រតិបត្តិកា​រ​​បង្រ្កាប​ការនំាឈើ​ប្រណីតចេញនេះ​ បាន​ធ្វើឡើង​នៅម៉ោងប្រមាណ៨​យប់ថ្ងៃទី១៩​ មេសា​ ២០១៤​ នៅចំណុចភូមិថ្មដា ​សង្កាត់បឹងកន្សែង​ ក្រុងបានលុង ។

ខេត្តរតនគិរី ​៖ ប៉ូលិសប្រឆាំង​បទល្មើសសេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ( ក្រុមចល័ត)​ ដឹកនំាដោយ ​លោក ទូច យុទ្ឋី​ សហការ​ជាមួយ​មន្រ្តីជំនាញ​ពាក់ព័ន្ឋ​ជាច្រើនស្ថាប័ន​​ទៀត បាន​ធ្វើការឃាត់​ចាប់រថយន្ត​​ស៊េរី​ទំនើប​ ​ម៉ាកTundra​ ចំនួន០២គ្រឿង​ ដែលផ្ទុកឈើ​ប្រណីតប្រភេទធ្នង់​ជាច្រើនដុំ​​មានមុខកាត់ទំហំ៤តឹក ​ត្រៀមដឹកចេញ​ទៅប្រទេស​វៀតណាម​តាមច្រករបៀង​ ១៩ ​ស្រុកអូរយ៉ាដាវ ។

ប្រតិបត្តិកា​រ​​បង្រ្កាប​ការនំាឈើ​ប្រណីតចេញនេះ​ បាន​ធ្វើឡើង​នៅម៉ោងប្រមាណ៨​យប់ថ្ងៃទី១៩​ មេសា​ ២០១៤​ នៅចំណុចភូមិថ្មដា ​សង្កាត់បឹងកន្សែង​ ក្រុងបានលុង ។

បើតាមភ្នាក់ងារ​យកព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ទៀតថា​ រថយន្ត​ Tundra ​ដែលដឹកឈើខាងលើ ​០១គ្រឿងព៌ណពងមាន់​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2X 1087 ​និង ០១គ្រឿងទៀត​ព៌ណស​ គ្មាន​ស្លាកលេខ​។

សេចក្តីរាយការណ៏​ចុងក្រោយ​នៅព្រឹកថ្ងៃទី២០ ​មេសា​ ២០១៤នេះ​ ក្រុមឈ្មួញ​ដែលមានខ្នងក្រាស់នៅក្នុងខេត្តរតនគិរី​ផ្ទាល់តែម្តង​ បាននឹងកំពុងរត់ការ​សូកប៉ាន់​ក្រោមតុ​ ដើម្បីបន្តនំា​ឈើចេញ​ បន្ទាប់ពីប៉ូលិស​បាននំារថយន្ត​ទំាងពីរគ្រឿ​ងខាងលើ មករក្សាទុក​នៅខណ្ឌរដ្ឋបាល​ព្រៃឈើខេត្ត ​រ​ង់ចំាចាត់ការ​តាមច្បាប់នោះ ៕