ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​នាំ​ជន​សង្ស័យ​សម្លា.ប់​នារី​ជា​សង្សារទៅ​ចង្អុល​បង្ហាញ​ទីតាំង​សម្លា.ប់ និង​ប្លុងសព​ចោល​

10 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ២០១៤ សមត្ថ​កិច្ច​ការិយា​ល័យ​កណ្តាល​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ម៉ៅ ច័ន្ទ​មៈ​ធុ​រិទ្ធ​ ស្នង​ការ​រង និង​ជា​នាយ​ការិយា​ល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ខេត្ត​ និង​លោក​វរ​សេនីយ៍​ទោ គង់ សុខន នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ស្នង​ការ​ខេត្ត​បានដឹក​នាំ​​កម្លាំង​នគរ​បាល​ នាំ​ខ្លួន​ជន​សង្ស័យ​សម្លា.ប់​នារី​ជា​សង្សារ​ទៅ​ចង្អុល​បង្ហាញ​ទី​តាំង​សម្លា.ប់ និង​ទី​តាំង​យក​សាក​សព​ទៅ​ប្លុង​ចោល មុន​ពេល​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ចាប់ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​១៦ មេសា ២០១៤​។

ខេត្ត​កំពត​ ៖ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ២០១៤ សមត្ថ​កិច្ច​ការិយា​ល័យ​កណ្តាល​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ម៉ៅ ច័ន្ទ​មៈ​ធុ​រិទ្ធ​ ស្នង​ការ​រង និង​ជា​នាយ​ការិយា​ល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ខេត្ត​ និង​លោក​វរ​សេនីយ៍​ទោ គង់ សុខន នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ស្នង​ការ​ខេត្ត​បានដឹក​នាំ​​កម្លាំង​នគរ​បាល​ នាំ​ខ្លួន​ជន​សង្ស័យ​សម្លាប់​នារី​ជា​សង្សារ​ទៅ​ចង្អុល​បង្ហាញ​ទី​តាំង​សម្លាប់ និង​ទី​តាំង​យក​សាក​សព​ទៅ​ប្លុង​ចោល មុន​ពេល​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ចាប់ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​១៦ មេសា ២០១៤​។

ជន​សង្ស័យ​ឈ្មោះ​យ៉ុន ប៊ុន្នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ពេទ្យ​ធ្មេញ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ដំរី​លេង ឃុំ​ទទុង ស្រុក​ដង​ទង់​ ខេត្ត​កំពត​ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​កែវ ស្រី​មុំ អាយុ​២៨​ឆ្នាំ ជា​អ្នក​រក​ស៊ី​រាប់​លុយ​នៅ​ផ្សារ​ទួល​ទំពូង និង​ផ្សារ​បឹង​កេង​កង​ ស្នាក់​នៅ​ភូមិ​ទី​៤ ក្រុម​ទី​២២ ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៤៦០​ ខណ្ឌ​ចំការ​មន​។

ជន​សង្ស័យ​នឹង​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃ​ទី​២០ មេសា ២០១៤៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព