ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក​ ផ្ទេរតំណែង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប្រភពពី​មន្រ្តីសាលាដំបូង​រាជធានី​ភ្នំពេញ​​បានឲ្យដឹងថា​ បើគ្មានអ្វី​ប្រែប្រួលនោះទេ​ នៅសាលាដំបូង​រាជធានី​ភ្នំពេញ​ នាព្រឹកថ្ងៃទី២១​ មេសា ​២០១៤​ នឹងមានរៀបចំពិធី​ផ្ទេរមុខ​តំណែង​​ប្រធាន​សាលាដំបូង​រាជធានីភ្នំពេញ​ ដោយលោក អំាង មាលតី ​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​ត្រូវផ្ទេរមុខតំណែង​មកបម្រើការងារ​ជាប្រធាន​សាលាដំបូង​រាជធានីភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ប្រភពពី​មន្រ្តីសាលាដំបូង​រាជធានី​ភ្នំពេញ​​បានឲ្យដឹងថា​ បើគ្មានអ្វី​ប្រែប្រួលនោះទេ​ នៅសាលាដំបូង​រាជធានី​ភ្នំពេញ​ នាព្រឹកថ្ងៃទី២១​ មេសា ​២០១៤​ នឹងមានរៀបចំពិធី​ផ្ទេរមុខ​តំណែង​​ប្រធាន​សាលាដំបូង​រាជធានីភ្នំពេញ​ ដោយលោក អំាង មាលតី ​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​ត្រូវផ្ទេរមុខតំណែង​មកបម្រើការងារ​ជាប្រធាន​សាលាដំបូង​រាជធានីភ្នំពេញ​ ជំនួសលោក​ ជីវ កេង ​ដែល​ត្រូវ​បានព្រះមហាក្សត្រ​តែងតំាង​ជាអនុប្រធានតុលាការកំពូល ។

ប្រភពដដែល​បានបញ្ជាក់ឲ្យ​ដឹងទៀតថា ​ពិធីផ្ទេរតំណែង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅព្រឹកថ្ងៃចន្ទស្អែកនេះ​ ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​ លោក អង្គ ​វង្សវឌ្ឍនា​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធ៌ម ៕