ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាំវ​ង់​ជាន់​ជើង​គ្នា​កើតជា​ជម្លោះ​កា​ប់ចា​ក់គ្នា ​២នាក់​ចូល​ពេទ្យ៣​នាក់ចា​ប់ខ្លួន​

10 ឆ្នាំ មុន

​ខេត្ត​កំពង់​ឆ្នាំង​ ៖​ យុវជ​ន២នាក់​​រង​របួស​ធ្ងន់​និង​៣​នាក់​ទៀត​​ក្នុង​បក្ខពួក​៧នា​ក់ ​ត្រូវប្រ​ជា​​ការ​​ពារ​ភូមិ ​សហការ​ជាមួយស​មត្ថកិច្ច​ចាប់​ខ្លួន​ក្នុងជ​ម្លោះ​ហិ.ង្សា​មួយកើត​ឡើង ​​កាល​ពី​​​វេលា​​​ម៉ោង១​០និង៤០​​​​នា​ទីយ​ប់ថ្ងៃទី១​៨ ​​មេសា ​​នៅ​ក្នុងវត្តដំរីស​ ភូ​មិជី​ប្រង ​ឃុំ​ជៀ​ប ស្រុកទឹ​កផុ​ស ខណៈ​​ពួក​គេ​មាន​ជម្លោះ​គ្នា​ពេល​រាំធុងបាស​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​​​​ខ្មែរ ​។​

​ខេត្ត​កំពង់​ឆ្នាំង​ ៖​ យុវជ​ន២នាក់​​រង​របួស​ធ្ងន់​និង​៣​នាក់​ទៀត​​ក្នុង​បក្ខពួក​៧នា​ក់ ​ត្រូវប្រ​ជា​​ការ​​ពារ​ភូមិ ​សហការ​ជាមួយស​មត្ថកិច្ច​ចាប់​ខ្លួន​ក្នុងជ​ម្លោះ​ហិង្សា​មួយកើត​ឡើង ​​កាល​ពី​​​វេលា​​​ម៉ោង១​០និង៤០​​​​នា​ទីយ​ប់ថ្ងៃទី១​៨ ​​មេសា ​​នៅ​ក្នុងវត្តដំរីស​ ភូ​មិជី​ប្រង ​ឃុំ​ជៀ​ប ស្រុកទឹ​កផុ​ស ខណៈ​​ពួក​គេ​មាន​ជម្លោះ​គ្នា​ពេល​រាំធុងបាស​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​​​​ខ្មែរ ​។​

លោ​ក​​វរ​សេនី​យ៏​ត្រី​ ​ខែម ​វិបុល​ អធិការ​នគរបា​លស្រុ​កទឹ​កផុសឱ្យ​ដឹ​ងថា ជន​ដៃ​ដល់​ដែល​ត្រូវចា​ប់ខ្លួនទាំង​៣នាក់ ​ក្នុងចំណោ​មបក្ខពួកគេ៧នា​ក់​នោះ​គឺ ១-ឈ្មោះ​​​ ម៉ៅ​ ជ្រឹង ​អាយុ២៣​ឆ្នាំ  ,២-​ឈ្មោះ ​សុង ​ដារ៉ូ​ អាយុ​១៩ឆ្នាំ និង៣-ឈ្មោះ ​ជន ឆៃ​យ៉ា​ អាយុ១​៨ឆ្នាំ ​ពួកគេរស់​នៅក្នុងភូមិ​ឃុំកើ​តហេតុ​​ខាង​លើ​។ ចំណែក​ជនរង​គ្រោះ​ទាំង២​នាក់​នោះ​​ ម្នាក់​​ឈ្មោះ​ ភឺ​ន ស៊ីណេ​ត អា​យុ២១​ឆ្នាំ ​រស់​នៅភូ​មិឆក​ក​ណ្តោល​ ​ឃុំជៀ​ប របួស​រយះខ្នងដៃ​ខាងស្តាំ​ធ្ងន់​​​ ​​និង​ម្នាក់​ទៀត ​ឈ្មោះ​ មុំ​ ​​សារីម ​អាយុ​២៥ឆ្នាំ ​​​រស់​នៅ​ភូមិ​គោក​ពេញ​ ឃុំ​ជៀប ​រងរបួស​ធ្ងន់បែ​កក្បាល​  បាក់​ធ្មេញ​ របួស​​​ខ្នង ត្រួវ​គេដឹកបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅលើ​ទំព័រកាសែត​កោះសន្តិភាព ។