ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាប​គ្រឿង​ញៀន​បានទាំង​សំបុក​ចំនួន១៤នាក់ក្នុងនោះ​មានម្ចាស់ផ្ទះ​សំណាក់ផ​ងដែរ ​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​៖ ក្រោម​ការណែ​នាំពី​សំណាក់​ លោក​ឧត្តម​សេនីយ៏​ត្រី ​បែន ​រ័ត្ន ​ ស្នងការ​នគរបាល​ខេត្ត ក្នុង​យុទ្ធនា​ការ​​បង្ការ​​បង្រ្កាប​​ និងទប់​ស្កាត់​នូវបទ​ល្មើស​នានា​ សំរាប់​ឪកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​សំដៅ​ពង្រឹង​សន្តិសុខ​និង​សណ្តាប់​​ធ្នាប់​​សង្គម ​។ កម្លាំង​សមត្ថកិច្ច​ បាន​ចេញ​ប្រតិបត្តិការ​ក្រសោប​មនុស្ស​ប្រុស​ស្រីបាន​ទាំងសំបុក​ចំនួន​១៤​នាក់​​ នៅក្នុង​បន្ទប់​ផ្ទះ​សំ​​

ខេត្ត​កំពង់​ចាម​៖ ក្រោម​ការណែ​នាំពី​សំណាក់​ លោក​ឧត្តម​សេនីយ៏​ត្រី ​បែន ​រ័ត្ន ​ ស្នងការ​នគរបាល​ខេត្ត  ក្នុង​យុទ្ធនា​ការ​​បង្ការ​​បង្រ្កាប​​ និងទប់​ស្កាត់​នូវបទ​ល្មើស​នានា​ សំរាប់​ឪកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​សំដៅ​ពង្រឹង​សន្តិសុខ​និង​សណ្តាប់​​ធ្នាប់​​សង្គម ​។ កម្លាំង​សមត្ថកិច្ច​ បាន​ចេញ​ប្រតិបត្តិការ​ក្រសោប​មនុស្ស​ប្រុស​ស្រីបាន​ទាំងសំបុក​ចំនួន​១៤​នាក់​​ នៅក្នុង​បន្ទប់​ផ្ទះ​សំ​​ណាក់​​« តាពេញចិត្ត​ »កាល​ពីវេលា​ម៉ោង៧​និង៣០នាទី​ព្រឹកថ្ងៃ​ទី ១៣​ មេសា​ ២០១៤ ​ ស្ថិតនៅ​ភូមិ​ទី១ ​ សង្កាត់​វាលវង់​ ក្រុង​​កំពង់​​ចាម​។ការ​ចុះចាប់​ជន​សង្ស័យ​សេព​គ្រឿង​ញៀន​ និង​ចែក​ចាយ​​គ្រឿង​​ញៀន​ ​ ដែល​​ដឹកនាំ​​ដោយ​​លោក​ស៊ន ​​មុនី ​ព្រះរាជ​​អាជ្ញា​រង​អម​សាលា​​ដំបូង​ខេត្ត ​។

លោក​វរៈ​សេនីយ៏​ត្រី សំ​ ផាត ​អធិការនគរ​បាល​ក្រុងកំពង់​ចាម ​បានឲ្យ​ដឹងថា​ ក្រោយ​ពីកម្លាំង​សង្ងាត់​បានផ្តល់​ពត៌មាន​មកថា ​នៅ​​បន្ទប់ផ្ទះ​សំណាក់​តាពេញ​ចិត្ត ខាង​លើ ​មានមនុស្ស​បុ្រសស្រី​ជាច្រើន​នាក់កំពុង​តែនាំសេព​គ្រឿង​ញៀន ​ ហើយ​រូប​លោក​​បាន​​សុំគោលការ​ណ៏ ពីលោក​ស្នងការនគរ​បាលខេត្ត​ដើម្បីរៀប​ចំកម្លាំង​ដោយមាន​ជំនាញ​ព្រហ្មទណ្ឌ​​នៃអធិការ​ដ្ឋាន​នគរ​​បាល​​ក្រុងកំពង់​ចាម សហការ​ជាមួយ​នឹងប៉ុស្ត៏​រដ្ឋបាល​សង្កាត់​វាលវង់ ព្រមទាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ​ចុះទៅ​​ឆែក​​ឆេរជា​បន្ទាន់​ក្រោមការចូល​រួម ពីស្ថាប័ន​សាលាដំបូង​ខេត្តផង​ដែរ​ ។

លោកវរៈ​សេនីយ៏​ត្រី សំ ផា​ត អធិការនគរបាល​ក្រុងកំពង់​ចាម បាន​បន្តថា ​ក្នុងប្រតិបត្តិការ​ឆែកឆេរ​ចំនួន១៣​បន្ទប់ ដោយ​បាន​​ឃាត់​មនុស្សប្រុស​ស្រីចំនួន១៤នាក់​ ក្នុងនោះមានៈ១-ឈ្មោះ នង​ ឆៃគ្រី ភេទប្រុសអាយុ​៥៧ឆ្នាំ ​រស់នៅភូមិទី១​ សង្កាត់វាល​វង់ ជា​ម្ចាស់ផ្ទះ​សំណាក់​ ២-ឈ្មោះមួន​ គុណឡាយ​ ភេទប្រុស​អាយុ ៣១ ឆ្នាំ ​នៅភូមិព្រែក​ជីក សង្កាត់សំបួរ​មាស ក្រុងកំពង់ចាម ​៣- ឈ្មោះ ​លី វាសនា​ ភេទប្រុស​អាយុ ២២​ ឆ្នាំ នៅភូមិ​កោះកុក​ ឃុំកោះទន្ទឹម ​ស្រុកកំពង់សៀ​ម ៤- ឈ្មោះ ​យ៉ែម ​​ដារ៉ា ​ភេទ​បុ្រស អាយ​២២ ឆ្នាំ​ នៅភូមិកោះ​​ប្រាក់ ឃុំកោះទន្ទឹម ៥-ឈ្មោះ លីថវិការ​ ភេទស្រី អាយុ ១៤ ​ឆ្នាំ ភូមិទី៦សង្កាត់​កំពង់​​​​ចាម ​ក្រុង​កំពង់ចាម​​ ៦-ឈ្មោះចា​ន់ ធូ ភេទស្រី ​អាយុ ២២ ឆ្នាំ នៅភូមិរអាង​ ឃុំរអាង ​ស្រុកកំពង់​សៀម៧-ឈ្មោះ​ ស៊ុំ ដារី​ ភេទប្រុស អាយុ ​២៨ ឆ្នាំ​ នៅភូមិទី​២ សង្កាត់វាលវង់​ ក្រុងកំព​ង់ចាម ​ ៨-ឈ្មោះ​ពណ្ណរាយ​ ភេទស្រី​ អាយុ ១៩ឆ្នាំ នៅភូមិព្រះអណ្តូង ឃុំព្រះ​អណ្តូង ស្រុកស្ទឹងត្រង់៩-ឈ្មោះ គង់ ស្រស់ភេទស្រី អាយុ ៣៥ ឆ្នាំ ​​នៅភូមិព្រះ​អណ្តូង ​ឃុំព្រះអណ្តូង ​១០ -ឈ្មោះ ​ខេង ​ឡាទី ភេទ​ប្រុស អាយុ១៦ឆ្នាំ នៅភូមិ​ទី១៤ សង្កាត់កំពង់​ចាម ១១-ឈ្មោះ ចាន់ ថាយូម៉េង ភេទស្រី​ អាយុ ១៩ឆ្នាំ ​នៅស្រុកបារា​យ៏​ខេត្តកំ​ពង់ធំ ១២ -ឈ្មោះ ទូច រតនៈ ភេទ​ប្រុស អាយុ ២០​ ឆ្នាំ នៅភូមិចុង​ថ្នល់ សង្កាត់​បឹងកុក ​ ១៣-ឈ្មោះ ​នង បារាំង​ ភេទ​ប្រុស អាយុ​ ២៨ឆ្នាំ នៅភូមិ​ទី១ សង្កាត់​វាលវង់ ១៤​-ឈ្មោះ រឿន រតនា​ ភេទ​ស្រីអាយុ ១៩​ឆ្នាំ ស្រុកបា​រាយ៏ ខេត្តកំ​ពង់ធំ ​។

លោកវរៈសេនីយ៏​ត្រី សំ ផាត បានប​ញ្ជាក់ថា​ ចំពោះសំភារៈ​ដកហូតបាន​រួមមានៈ ១-ថ្នាំ​ញៀនក្រាមពណ៌​សចំនួន​៣កញ្ចប់ ​២-ជញ្ជីង​​ថ្លឹងគ្រឿងញៀន​​១គ្រឿង ៣- ទូរស័ព្ទ​ដៃ៤គ្រឿង​ ៤-ប្រាក់ដុល្លា​ចំនួន៣២៦​ដុល្លារ លុយខ្មែរចំនួន​ ៨០ម៉ឺនរៀល​ និង​ឧបករណ៏សេពគ្រឿង​ញៀនមួយ​ចំនួនទៀត​ ។ ត្រូវបាននាំ​មកអធិការដ្ឋាន​នគរបាល​ក្រុងកំពង់​ចាម ដើម្បី​បំពេញសំណុំ​បញ្ជូនទៅ​សាលាដំបូងខេត្ត ៕