ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​នាការ​ផ្សព្វផ្សា​យគំរោង​អភិបាល​កិច្ចមូល​ដ្ឋាន​លើសេវាកម្ម​សាធារណៈ​របស់អង្គការ​ម៉ូតនិងអង្គ​ ​ការសីល​ការ នៅ​​ឃុំត្រពាំង​ឬស្សី ​ស្រុកកំ​ពង់​ស្វាយ​​ ខេត្ត​កំពង់​ធំ

10 ឆ្នាំ មុន

ខេត្ត​កំពង់ធំ​ ៖ លោក​​ ពាញ ​ស៊ីណាស់​ នាយក​អង្គការ​ម៉ូត បាន​អាន​សុន្ទរក​ថាស្វាគមន៏​ចំពោះ​ លោក​ អ៊ុច​ វណ្ណារ៉ា​​ ​អភិបាល​រង​​ស្រុក​​កំពង់​​ស្វាយ​ និង​លោក​ ឆាយ ​ពិទូរ្យ ​ប្រធាន​គំរោង​អង្គការ​(សីលការ) ​ដោយ​មានការ​ ចូលរួម​ពីសិស្សា​នុសិស្ស​និង​ប្រជា​​ពល​រដ្ឋ ចំនួ​នជាង​១០០​នាក់ ​ ដែល​មកពី៣​ឃុំក្នុង​ស្រុក​ កម្មវិធី​នេះរៀប​ចំឡើង​ដោយ​អង្គការ​(ម៉ូដ) ​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​​ពី​អង្

ខេត្ត​កំពង់ធំ​ ៖ លោក​​ ពាញ ​ស៊ីណាស់​ នាយក​អង្គការ​ម៉ូត បាន​អាន​សុន្ទរក​ថាស្វាគមន៏​ចំពោះ​ លោក​ អ៊ុច​ វណ្ណារ៉ា​​ ​អភិបាល​រង​​ស្រុក​​កំពង់​​ស្វាយ​ និង​លោក​ ឆាយ ​ពិទូរ្យ ​ប្រធាន​គំរោង​អង្គការ​(សីលការ) ​ដោយ​មានការ​ ចូលរួម​ពីសិស្សា​នុសិស្ស​និង​ប្រជា​​ពល​រដ្ឋ ចំនួ​នជាង​១០០​នាក់ ​ ដែល​មកពី៣​ឃុំក្នុង​ស្រុក​ កម្មវិធី​នេះរៀប​ចំឡើង​ដោយ​អង្គការ​(ម៉ូដ) ​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​​ពី​អង្គ​​កា​រគាំ​ទ្រ​ពីអង្គ​ការ​ (សីលការ)​ និងសូ​មថ្លែង​អំណរ​គុណ​ដល់ ​លោក​អភិបាល​ក្រុង​ស្ទឹង​សែន​ ដែល​បានអនុញ្ញាតិ​​ឲ្យអង្គកា​រ​(ម៉ូដ)​ យើង​ខ្ញុំនិង​អង្គកា​(សីលការ)​បានរៀបចំ​ នូវកម្មវិធី​មិទិ្ទញ​ផ្សព្វ​ផ្សាយ​គំរោងអភិបាល​កិច្ច​មូលដ្ឋាន​លើសេវាកម្ម​សធារណៈ​​នៅទី​​នេះ ​។ដោយ​មានរៀប​ចំដង្ហែរជាក្បួ​នមានភ្លេង​ឆៃយាំ ​ព្រមទាំងមាន​ការសម្តែងរឿង​កំប្លែងខ្លីៗ​ ដែលទាក់​ទង​ទៅ​នឹងការ​​(ផ្សព្វ​​ផ្សាយ​គំ​រោងអភិបាល​កិច្ចមូលដ្ឋាន​លើសេវាកម្ម​សធារណៈ)​និងមានជា​សំនួរចម្លើយ​យក​រង្វាន់​។

គោល​បំណង​រួមរបស់​កម្មវិធី​មា​នៈ១.ដើម្បីផ្សព្វ​ផ្សាយ​(គំរោង​ពង្រឹង​អភិបាលកិច្ច​ថ្នាក់ក្រោមជាតិ​) សិទ្ធ ​តួនាទី​របស់​ប្រជាពល​​​រដ្ឋ ក្នុងការ​ចូលរួម​ត្រួតពិនិត្យ​ប្រព័ន្ធលទ្ធកម្ម​​របស់រដ្ឋ​ឲ្យកាន់តែ​ស៊ីជម្រៅ​ ​ដល់សាធារណៈ​ជនទូរទៅ​​២.ធ្វើឲ្យអភិបាល​កិច្ច​លទ្ធ​​កម្ម​សា​ធារណៈ​​នៅថ្នាក់​ក្រោមជាតិ​ ​មានភាពប្រសើរ​ឡើងតាម​រយៈ​ការពង្រឹង​ចំណេះដឹង​​ដល់ប្រជាពល​រដ្ឋ​ឲ្យកាន់​តែទូរ​លំ​ទូរ​​លាយ​និងទី៣.បង្កើន​ការយកចិត្តទុក​ដាក់ពីប្រជាពល​រដ្ឋ​ក្នុងការចូល​រួមយ៉ាងសកម្ម​លើកិច្ចលទ្ធកម្ម​សាធារណៈ​​នៅថ្នាក់​ក្រោម​​ជាតិ​​ដើម្បីចូលរួម​ចំណែកពង្រឹង​អភិបាលកិច្ច​ និងភាពជឿជាក់​លើការដឹកនាំ​របស់អាជ្ញា​ធរមូលដ្ឋាន​ ។

លោក ​អ៊ុច វណ្ណារ៉ា​ បានថ្លែងនូវ​អំណរគុណ​យ៉ាងជ្រាល​ជ្រៅ ដល់អង្គកា​រ(ម៉ូដ)និងអង្គការ​(សីលការ )​ជាម្ចាស់ជំនួយ​ដែលបាន​​រៀប​ចំកម្មវិធីមិទិ្ទញ​​​ផ្សព្វផ្សាយ​គំរោងអភិបាល​កិច្ចមូលដ្ឋាន​​លើសេវាកម្ម​សធារណៈ​នេះឡើង​​ដែលគំ​រោងនេះ​​មានគោល​​បំណង​​៣​ខាង​លើធ្វើ​ឲ្យប្រជាពល​រដ្ឋ ទទួលបាន​នូវចំណេះដឹង​ទាំងនេះ ​ដើម្បីចូលរួម ​លើកស្ទួយ​ការងារសង្គម​​ ពួកគាត់​​ទាំង​​អស់គ្នា​មាន​សិទ្ធក្នុងការ​នៃការដេញ​ថ្លៃ ធ្វើឲ្យ​មានការីក​ចំរើន​នៅក្នុងសហគមន៏​ និង ចូលរួម​ចំណែក​​អភិវឌ្ឍន៏​​ប្រទេស​ជាតិ​​របស់​យើង​ផង​ដែរ​។