ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​ឡិច​ស៊ី​​570​​​គេច​​​ពន្ធ ម្ចាស់​​​ជិះ​​​ឧទ្ធម្ភាគ​ចក្រ​​ទៅ​​​បង់​ប្រាក់​​​ពិន័យ​ជាង​10​ម៉ឺន​​ដុល្លារ

10 ឆ្នាំ មុន

ខេត្ត​កោះ​កុង​ ​៖ ​នៅ​វេលា​ម៉ោង​​ប្រហែល​​១០​ព្រឹក​ថ្ងៃ​ទី​​៨ មេសា​ ​​មាន​ឧទ្ធ​ម្ភាគ​​ចក្រ​​មួយ​គ្រឿង​ បាន​មក​ចុះ​​ចត​នៅ​​មុខ​សាលា​​ខេត្ត​កោះ​កុង​ ហើយ​តែ​មួយ​​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​ ក៏​ទ្បើង​​ត្រទ្ប​ប់​ទៅវិញ​​ ដោយ​មាន​​រថយន្ត​​មន្ត្រី​​សមត្ថ​កិច្ច​ក្នុង​ខេត្ត​​មួយ​គ្រឿង​​នៅ​រង់​ចាំ​​ទទួល​​មនុស្ស​​ ដែល​ចុះ​​ពី​​ឧទ្ធ​ម្ភាគ​ចក្រ​​នេះ រួច​ក៏​ចេញ​រថយន្ត​ឆ្ពោះ​​ទៅ​ព្រំ​ដែន​​ចាំ​យាម​យ៉ាង​​លឿន​ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជុំវិញ​​ការ​ចុះ​ច​ត​របស់​ឧទ្ធ​​ម្ភាគ​ចក្រ​​ខាង​លើ​នេះ ។

ខេត្ត​កោះ​កុង​ ​៖ ​នៅ​វេលា​ម៉ោង​​ប្រហែល​​១០​ព្រឹក​ថ្ងៃ​ទី​​៨ មេសា​ ​​មាន​ឧទ្ធ​ម្ភាគ​​ចក្រ​​មួយ​គ្រឿង​ បាន​មក​ចុះ​​ចត​នៅ​​មុខ​សាលា​​ខេត្ត​កោះ​កុង​ ហើយ​តែ​មួយ​​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​ ក៏​ទ្បើង​​ត្រទ្ប​ប់​ទៅវិញ​​ ដោយ​មាន​​រថយន្ត​​មន្ត្រី​​សមត្ថ​កិច្ច​ក្នុង​ខេត្ត​​មួយ​គ្រឿង​​នៅ​រង់​ចាំ​​ទទួល​​មនុស្ស​​ ដែល​ចុះ​​ពី​​ឧទ្ធ​ម្ភាគ​ចក្រ​​នេះ រួច​ក៏​ចេញ​រថយន្ត​ឆ្ពោះ​​ទៅ​ព្រំ​ដែន​​ចាំ​យាម​យ៉ាង​​លឿន​ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជុំវិញ​​ការ​ចុះ​ច​ត​របស់​ឧទ្ធ​​ម្ភាគ​ចក្រ​​ខាង​លើ​នេះ ។

ប៉ុន្តែ​​មាន​មន្ត្រី​​គយ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​មនុស្ស​​ដែល​​ជិះ​ឧទ្ធ​ម្ភាគ​​ចក្រ​​មក​នេះ គឺ​ជា​កូន​​លោក​រដ្ឋ​​លេខា​ធិការ​​​ក្រសួង​មួយ​ ហើយ​គឺ​ជា​​ម្ចាស់​​រថយន្ត​​ទ្បិច​​ស៊ីស​​៥៧០​ ​ដែល​ត្រូវ​បាន​​គយ​​​ចល័ត​ រួម​នឹង​​គយ​កោះ​កុង​​ព័ទ្ធ​​ចាប់​​កាល​ពី​ថ្ងៃ​ទី​៥ ​មេសា​ ​ខណៈ​ពេល​​​ដែលរថយន្ត​​នេះ បាន​​បើក​ឆ្លង​​ចូល​​ពី​​ប្រទេស​ថៃ ​តាម​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ចាំ​យាម​​ រួម​មក​សម្ងំ​​លាក់​ខ្លួន​​នៅ​ក្នុង​កា​ស៊ី​ណូ​កោះ​កុង​រី​សេត​ ដែល​​ជា​រថយន្ត​​​គេ​ច​ពន្ធ​ ។ ប្រភព​​ដដែល​​បាន​បញ្ជាក់​ថា ​ខណៈ​ពេល​​សមត្ថ​កិច្ច​​ធ្វើ​ការ​​ព័ទ្ធ​ចាប់​​នោះ ​ពុំ​មាន​​ឃើញ​​ម្ចាស់​​ចេញ​មុខ​​ ប៉ុន្តែ​ពេល​នេះ​ រថយន្ត​ខាង​លើ​ត្រូវ​បាន​​បង់​ពន្ធ​ ព្រម​ទាំង​ពិន័យ​​ផង​នោះ​ រួច​រាល់អស់​ហើយ​ នៅ​​ការិយាល័យ​​បង្ក្រាប​​បទ​ល្មើស​​គេ​ច​ពន្ធ​​នៃ​អគ្គ​នាយក​​ដ្ឋាន​​​គយ​​ និង​រដ្ឋា​ករ​​កម្ពុជា ដែល​​ចំនួន​​ទឹក​ប្រាក់​​សរុប​អស់​ជាង​​៤០០​លាន​រៀល​ ស្មើ​​នឹង​ជាង​១០​ម៉ឺន​ដុល្លារ​ ​ហើយ​ម្ចាស់​​រថយន្ត​ទោះ​​បី​​មិន​ចេញ​​​មុខ​ឱ្យ​គេ​ស្គាល់​នៅ​កន្លែង​​ព័ទ្ធ​ចាប់​ តែ​ពេល​នេះ​​បាន​ចូល​ខ្លួន​​ទៅ​បង​់​ប្រាក់​ពន​្ធ​​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​គយហើយ​ដែរ​ ។ ​

ប្រភព​​ពី​មន្ត្រី​​សាលា​ខេត្ត​​​ ​បន្ទាប់ពី​បាន​ឃើញ​ឧទ្ធម្ភាគ​ចក្រ​ចុះ​ចត​​នៅ​​មុខ​សាលា​ខេត្ត​​របស់​ខ្លួន​​ បាន​ពេប​ជ្រាយ​​ស្ទើរ​គ្រប់​គ្នា​ថា គិត​ៗ​ទៅ​អ្នក​ដែលរក​ស៊ី​គេច​ពន្ធ​​ គឺ​សុទ្ធ​តែ​ជា​កូន​អ្នក​​ធំ​ និង​អ្ន​ក​មាន​អំណាច​ មាន​ដល់​​អា​​កន្ទុំ​រុយ​ជិះ​​នៅ​ខំ​គេច​ពន្ធ​​ទៀត​ ។ ​នេះ​ជា​ភ័ព្វ​សំណាង​​ណាស់ ដែល​​ក្រុម​​សមត្ថ​កិច្ច​គយ​ខិត​ខំ​​ស្ទាក់​ចាប់​​បទ​ល្មើស​​នេះ  បាន​ម្តង​​ ចុះ​រយៈ​​ពេល​កន្លង​មក​រាប់ខែ​រាប់​ឆ្នាំ​​ រថយន្ត​​គេ​ចពន្ធ​បែប​នេះ​ ចូលអស់​​រាប់​សិប​គ្រឿង​​​ទៅ​ហើយ​ ល្បី​ពេញ​ខេត្ត​​កោះ​កុង​​ តើ​រដ្ឋ​​បាន​​​បាត់​​ប្រាក​់ពន្ធ​​អស់​ប៉ុន្មាន​ គឺ​រាប់​​លាន​ដុល្លារ​ឯណោះ​ ។ ប្រភព​​ពី​សមត្ថ​កិច្ច​​គ្រប់​ស្ថាប័ន​​នៅ​ច្រក​​ទ្វារ​អន្តរ​ជាតិ​​​ចាំ​យាម​​ បាន​ឱ្យ​​ដឹង​ថា កន្លង​មក​​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ចាំ​យាម​ ខិត​ខំ​​ទប់​ស្កាត់​បទ​ល្មើស​​សព្វ​សារ​ពើ​ ជា​ពិសេស​​ចាប់​តាំងពី​ប្រមុខ​​​រាជ​រដ្ឋាភិបាល​​​​មាន​គោល​​ការណ៍​​ប្រមូល​​ពន្ធ​​ឱ្យ​បាន​១០០%​ ​​មក​​ ​ប៉ុន្តែ​​ផ្ទុយ​​ទៅ​វ​ិញ​ អ្នក​មាន​អំណាច​​ខ្លះ​ មាន​ប្រាក់​​រឹត​តែ​​ខំ​គេច​ពន្ធ​ មិន​បាន​ចូល​រួម​​ជា​មួយ​គោល​ការណ៍​បង់​ពន្ធ​១០០​%​ ​​តាម​គោល​ការណ៍​​នេះទ្បើយ​ ។

ជាក់​​ស្តែង​ រថយន្ត​​ដែល​ត្រូវបាន​​សមត្ថ​កិច្ច​​គយ​ចាប់​​កាល​ពី​ថ្ងៃទី​៥ ​មេសា​ ​ពាក់​ស្លាក​លេខ​​ រដ្ឋ​៧.២.៦៨៦៨​ ​ជា​ស្លាក​លេខ​រថយន្ត​របស់​​លោក​​ធំ​ម្នាក់​ ។ ​ពិត​ណាស់​​ថា បទ​ល្មើស​​​ធំ​ៗ​បែប​នេះ​ ​មន្ត្រីថ្នាក់​​ក្រោម​ ឬ​​ពល​រដ្ឋ​សុទ្ធ​​សាធ​​ ដែល​មាន​​លុយ​​ចាយ​មិន​អស់​ក៏​ម​ិន​​ហា៊ន​ក្បត់​​គោ​ល​ការណ៍​​ប្រមុខ​​រាជ​​រដ្ឋាភិបាល​​បែប​នេះ​ដែរ​ ៕