ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​ផ្សព្វផ្សាយ​សារា​ចរណែ​នាំ​ស្តីពី​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ក្នុ​ងខេត្ត​ប៉ៃលិន​

10 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ ​នៅក្នុង​សាល​ប្រជុំ​សាលា​​ខេត្ត កាលពី​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃទី​១១ មេសា ​២០១៤ មានប្រារព្ធពិធី​ប្រជុំផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្តីពីពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែលនឹងចាប់ផ្តើមពី​ថ្ងៃទី១៤-១៦ មេសា​ ២០១៤ ខាង​មុខ​នេះ ​ក្រោមអធិបតី​ភាព​លោក កើត សុធា អភិបាល​រងខេត្ត និង​មាន​ការអញ្ជើញចូលរួមពី​សំណាក់មន្រ្តីសាលា​ខេត្ត មន្រ្តីនគរ​បាល និងកងរាជអាវុធ​ហត្ថ​ស្រុក-ក្រុង និង​ខេ​ត្ត ព្រមទាំងមន្រ្តីមកពី​មន្ទីរជុំវិញខេត្ត​យ៉ាងច្រើនកុះករ ។

លោក​កើត សុធា អភិបាលរង​ខេត្ត បានក្រើន​រំលឹកដល់មន្រ្តីនគរ​បាល កងរាជ​អាវុធហ​ត្ថស្រុក ក្រុង និងខេត្ត​ឱ្យដឹងថា នា​ឱកាស​ចូល​ឆ្នាំ​ប្រពៃណីជាតិខ្មែរ​ខាងមុខនេះ ត្រូវឱ្យ​សមត្ថកិច្ចគ្រប់​លំដាប់ថ្នាក់ យកចិត្តទុកដាក់​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ទាំងនៅតាម​មូល​ដ្ឋាន ក៏ដូចជានៅតាមដង​ផ្លូវនានា ដែលពួកគាត់ធ្វើដំណើរ​ទៅលេង​កម្សាន្ត​នៅតាមវត្ត​អារាម ក៏ដូចជានៅតាម​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្ត​​ផងដែរ ។

លោក​បានបន្តទៀតថា មិនត្រូវឱ្យ​ក្រុមអាជីវករ​ណាម្នាក់ លក់​ថង់ច្រក​ទឹកឱ្យ​យុវជនគប់ដាក់គ្នា​ទៅវិញទៅមកនោះ​ឡើយ ដែលជា​ហេតុ​នាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍​កើតឡើងជាយ​ថាហេតុ ហើយម្យ៉ាងវិញទៀតការច្រកទឹក​គប់គ្នានេះ​ អាចបង្កទៅជា​សំរាម​​ព្រោង​ព្រាត​នៅតាមដងផ្លូវ ដែល​មិនអាចទទួលយក​បាន ធ្វើឱ្យ​បាត់​បង់សោភណភាព​ទីក្រុង ។

ដូច្នេះក្រុមសមត្ថកិច្ចទាំងអស់ នៅពេលប្រទះឃើញក្រុមអាជីវករ​ណាម្នាក់លក់កូនថង់ច្រកទឹកលក់ ត្រូវតែហៅគាត់​មកសួរនាំ និង​ណែនាំឱ្យឈប់​លក់បន្តទៀត ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព