ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន ​និង ​លោក សម រង្ស៊ី ​ឆ្លើយឆ្លងគ្នា​តាមទូរស័ព្ទ​រយៈពេល៤៥នាទី ​នៅព្រឹកមិញ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា ​និងជាអនុប្រធាន​គណបក្សប្រជាជនកម្ពុជា​ បានជួបសន្ទនា​គ្នាតាមទូរស័ព្ទ​ជាមួយលោក ​សម រង្ស៊ី ប្រធា​នគណបក្សសង្គ្រោះជាតិ ​ដោយការឆ្លើយឆ្លងគ្នា​តាមទូរស័ព្ទនេះ​មានរយៈពេល៤៥នាទី​ នាព្រឹកថ្ងៃទី០៩ ​មេសា ​២០១៤ ។

រាជធានីភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា ​និងជាអនុប្រធាន​គណបក្សប្រជាជនកម្ពុជា​ បានជួបសន្ទនា​គ្នាតាមទូរស័ព្ទ​ជាមួយលោក ​សម រង្ស៊ី ប្រធា​នគណបក្សសង្គ្រោះជាតិ ​ដោយការឆ្លើយឆ្លងគ្នា​តាមទូរស័ព្ទនេះ​មានរយៈពេល៤៥នាទី​ នាព្រឹកថ្ងៃទី០៩ ​មេសា ​២០១៤ ។

នេះបើយោងតាម​មន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ ​លោក អេង ឆៃអ៊ាង​ ដែលត្រូវបាន​គេហទំព័រមួយ​ស្រង់ប្រសាសន៏ចេញផ្សាយ​នៅថ្ងៃពុធនេះ​ ។ លោក ជាម យៀម ​មន្រ្តីជាន់ខ្ពស់​​គណបក្ស​ប្រជាជន​កម្ពុជា ​និងជាប្រធាន​គណៈកម្មការហិរញ្ញវត្ថុ​ ធនាគារ​និងសវនកម្មនៃរដ្ឋសភា​នីតិកាលទី៥ ​មិនអាចទាក់ទង​តាមទូរស័ព្ទ​ដើម្បីសុំសេចក្តីអត្ថាធិប្បាយ​បន្ថែមបានទេ ​នៅរសៀលថ្ងៃទី០៩ ​មេសានេះ ដោយ​ទូរស័ព្ទ​របស់លោក​ទទួលការហៅចូលបានហើយ​ តែពុំមានអ្នក​លើកទទួល ។

បើយោងតាមលោក​ អេង ឆៃអ៊ាង​ កិច្ចពិភាក្សាគ្នា​តាមទូរស័ព្ទ​រវាងមេដឹកនំាកំពូល​នៃគណបក្សទំាងពីរ​ដែលឈ្នះអាសនៈសភានីតិកាលទី៥នាពេលនេះ​ គឺជាការជួបគ្នា​ក្រៅផ្លូវការ​តែប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយ ​លោក អេង ឆៃអ៊ាង ​បានបញ្ជាក់ដែរថា ​កិច្ចពិភាក្សាគ្នា​តាមទូរស័ព្ទរយៈពេល៤៥នាទីនេះ​ មេដឹកនំាទំាងពីរ​បានផ្តោតសំខាន់​ទៅលើការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា និង ការបោះឆ្នោត​ជ្រើសរើស​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់​មុនអាណត្តិ ​។ ការកែទម្រង់​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​ និង ​ការកែទម្រង់ប្រព័ន្ឋផ្សព្វផ្សាយ ។

កាលពីថ្ងៃទី០៧ ​មេសា​ ២០១៤​ ក្នុងពិធីចែក​សញ្ញាបត្រជូនដល់​និស្សិតវិទ្យាស្ថានវ៉ាន់ដា ​គណនេយ្យ ​សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បានមានប្រសាសន៏​ជាសាធារណៈឲ្យដឹងថា ​ការចរចាតាម​បែប​ទូលាយ​វាងក្រុម​ការងារគណបក្ស​ទំាងពីរ​មើលទៅហាក់ដូចជា​ជាប់គំាង​ ប៉ុន្តែការចរចា​សម្ងាត់រវាងមេដឹកនំា​នៃគណបក្សទំាងពីរ​បានប្រព្រឹត្ត​ទៅដោយរលូន ​នៅសល់តែចំណុច​តូចមួយប៉ុណ្ណោះ​​ដែលនឹង​ត្រូវបន្តពិភាក្សាគ្នា ។

បើតាមសម្តេចតេជោ​ ហ៊ុន សែន​ គណបក្សទំាងពីរ​អាចនឹងស្រុះស្រួលគ្នា​នៅមុនចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរខាងមុខនេះ ៕