ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់ចាប់​រថយន្ត​​ហ៊ិនដាយ​ មាន​បង្កប់​​​​​​​ភ្លុក​ដំ​រី​​១០​វ៉ាលីសនៅចំណុច​​​ច្រក​របៀង​សំ​យ៉ោង​​ ស្រុក​កំពង់​រោទ៍​

11 ឆ្នាំ មុន

ខេត្តស្វាយរៀង​​ ៖ ភ្លុក​ដំ​រី​​១០​វ៉ាលីស ដែល​​សង្ស័យ​​ក្រុម​ឈ្មួញ​នាំ​​ចូល​ពី​ប្រទេស​ក្រៅ​​ បម្រុង​​ឆ្លង​ដែន​ទៅ​ប្រទេស​​វៀត​ណាម ត្រូវបាន​​កម្លាំង​​ឌឺ​បេ​​ជើង​គោក សហការ​​ជាមួយ​​ប៉េអឹម​ខេត្ត​ស្វាយ​រៀង​​ ឆែ​​ក​ឆេរ​​រក​ឃើញ​​នៅ​ក្នុង​បាត​​រថយន្តមួយ​គ្រឿង​​​​ម៉ាក​​ហ៊ិនដាយ​ ពណ៌​ទឹក​ប្រាក់​ ​ស៊េរី​​ឆ្នាំ​​២០០៨ ពាក់​ស្លាកលេខ​​វៀតណាម បន្ទាប់​ពី​បណ្តាញ​​រាយការ​ណ៍​ថា រថយន្ត​​នេះ​​មាន​បង្កប់​របស់​ខុស​​ច្បាប់

ខេត្តស្វាយរៀង​​ ៖ ភ្លុក​ដំ​រី​​១០​វ៉ាលីស ដែល​​សង្ស័យ​​ក្រុម​ឈ្មួញ​នាំ​​ចូល​ពី​ប្រទេស​ក្រៅ​​ បម្រុង​​ឆ្លង​ដែន​ទៅ​ប្រទេស​​វៀត​ណាម ត្រូវបាន​​កម្លាំង​​ឌឺ​បេ​​ជើង​គោក សហការ​​ជាមួយ​​ប៉េអឹម​ខេត្ត​ស្វាយ​រៀង​​ ឆែ​​ក​ឆេរ​​រក​ឃើញ​​នៅ​ក្នុង​បាត​​រថយន្តមួយ​គ្រឿង​​​​ម៉ាក​​ហ៊ិនដាយ​ ពណ៌​ទឹក​ប្រាក់​ ​ស៊េរី​​ឆ្នាំ​​២០០៨ ពាក់​ស្លាកលេខ​​វៀតណាម បន្ទាប់​ពី​បណ្តាញ​​រាយការ​ណ៍​ថា រថយន្ត​​នេះ​​មាន​បង្កប់​របស់​ខុស​​ច្បាប់ ហើយ​​ស្ទាក់​ចាប់​បាន កាល​ពី​វេលា​ម៉ោង​​១និង​៣០​នាទី​រសៀល​ថ្ងៃទី​​២១ មីនា ២០១៤ នៅ​ចំណុច​ច្រក​របៀង​សំ​យ៉ោង ព្រំ​ដែន​កម្ពុជា​-វៀតណាម​​ ក្នុង​ស្រុក​កំពង់​រោទ៍ ។

ក្រោយ​​ពីស្ទាក់​​ចាប់​​បាន​អ្នក​បើក​រថយន្ត​​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ចំណែក​​រថយន្ត​និង​ភ្លុក​ដំរី ត្រូវបានសមត្ថកិច្ច​​យក​ទៅ​រក្សាទុក​​នៅ​រដ្ឋបាល​ព្រៃ​​ឈើ​​ខេត្ត​ស្វាយ​​រៀង ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​​នៅ​លើ​ទំ​ព័រ​​កាសែត​កោះ​សន្តិភាព​​