ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​រក​ស៊ី​ផ្លូ​វភេទម្នាក់​ ត្រូវ​ជនបរទេស​​រួម​ភេទ​មិនឱ្យលុយហើយ ​ចាក់សោ​ជាប់​ក្នុងផ្ទះ​​ទៀត

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​​ជនជាតិ​អូស្ត្រាលី​ម្នាក់​ឈ្មោះទ្រីវ៉ូ យ៉ូស​ស៊ីភីត ពីទ័រ អាយុ៥០ឆ្នាំ មានតួ​នាទីជា​ទីប្រឹក្សា​ក្រសួង​ទេស​ចរណ៍​ បាន​នាំ​​ស្ត្រី​​រកស៊ីផ្លូវ​ភេទ​​ជាជន​ជាតិខ្មែរម្នាក់​ ឈ្មោះ​ស្រី វី អាយុ២៩ឆ្នាំ មក​​រួមភេទ​ក្នុងតម្លៃ​៤០ដុល្លារ ប៉ុន្តែ​រួម​ភេទ​រួច​ មិន​បាន​ឱ្យ​ប្រាក់​ទេ ​​បែរជា​​ចាក់​​សោ​របង​ក្នុងផ្ទះ​​មិនឱ្យស្ត្រី​នោះ​​ចេញ​ ហើយស្ត្រី​នោះ​ក៏​បាន​​ស្រែកឱ្យគេជួយតែម្តង ។

​ហេតុការណ៍នេះ បានបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​៤ និង៥០នាទីល្ងាច​ថ្ងៃទី៩ ​មីនា នៅផ្ទះជួលផ្ទះ​លេខ៥៥D ផ្លូវលេខ​៤៥៦ ក្នុងសង្កាត់ទួលទំពូង​ទី១ ខណ្ដចំការមន ។ ប្រភព​បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​បុរស​អូស្រ្តាលី​រូប​នេះ​បាននាំយកស្ត្រីរក​ស៊ីផ្លូវភេទម្នាក់​នេះ​កាលពីវេលាម៉ោង២​រសៀល​ថ្ងៃទី​៩ ​មីនា ​២០១៤ ពីក្នុងហាងបារាំង​មួយ នៅក្បែរ​ផ្សារថ្មី​ ដើម្បីមករួម​ភេទ​ ដោយ​បាន​​ព្រមព្រៀងគ្នាក្នុងតម្លៃ​៤០ដុល្លារ ។

តាមប្រភព​ដដែល​បន្ត​ថា លុះដល់​ពេលបុរសជាជនជាតិអូស្ត្រាលីនោះ​​រួមភេទរួច​ហើយ មិនបាន​ឱ្យលុយទេ លុះដល់​ម៉ោង​៤​ល្ងាច​ស្រ្តីរកស៊ីផ្លូវភេទរូបនោះ​ ក៏បានទៅទារលុយពី​បុរសនោះ ដោយ​នៅដេក​ធ្វើមិនដឹង​ និងបានចាក់សោ​របងផ្ទះខាង​ក្រៅជាប់ទៀត ។ ដោយសារតែការទារ​លុយមិនបាន ហើយចេញក្រៅ​ក៏មិនរួច​ទៀត​ ទើប​ស្រ្តីរូបនោះ​ក៏បានស្រែកឡូឡា​ឡើងធ្វើឱ្យមាន​ការ​ភ្ញាក់​ផ្អើល​ឡើង និងត្រូវកម្លាំង​នគរបាលប៉ុស្តិ៍ជួយ​​គាស់ទ្វារ ដើម្បីឱ្យស្រ្តីនោះបានចេញ​ក្រៅ ។