ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ចោរ​​ប្លន់​​សម្លា.ប់​​ប្តី​ ការ​ពិត​សាច់ញាតិ​​​​​​ប្រពន្ធ​​​​សម្លា.ប់ ក្រោយ​​​ពីមាន​​ជម្លោះ​​​​រវាងប្តី-​ប្រពន្ធ​

10 ឆ្នាំ មុន

ខេត្ត​​រតនគីរី​ ៖ អំពើ​ប្លន់ស​ម្លាប់​ដ៏​សាហា.វ​នៅស្រុក​បកែវ​ ដែល​កោះសន្ដិភាព​បានចុះ​ផ្សាយ​មួយលេខ​រួច​ហើយ​ កាល​ពី​ថ្ងៃទី​៣​ មករា​ ជុំ​វិញ​ករណី​ប្លន់​សម្លា.ប់​ជនជាតិ​ទំពួន​ កាលពីថ្ងៃទី​១​ មករា​ វេលា​ម៉ោង​៧​និង​៣០នាទី​យប់​នៅ​ក្នុង​ភូមិ​ត្រុំ​ ឃុំ​ទ្យាមិញ​ ស្រុក​បកែវ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។

ខេត្ត​​រតនគីរី​ ៖ អំពើ​ប្លន់ស​ម្លាប់​ដ៏​សាហាវ​នៅស្រុក​បកែវ​ ដែល​កោះសន្ដិភាព​បានចុះ​ផ្សាយ​មួយលេខ​រួច​ហើយ​ កាល​ពី​ថ្ងៃទី​៣​ មករា​ ជុំ​វិញ​ករណី​ប្លន់​សម្លាប់​ជនជាតិ​ទំពួន​ កាលពីថ្ងៃទី​១​ មករា​ វេលា​ម៉ោង​៧​និង​៣០នាទី​យប់​នៅ​ក្នុង​ភូមិ​ត្រុំ​ ឃុំ​ទ្យាមិញ​ ស្រុក​បកែវ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។​ អ្វី​ដែល​មាន​ការ​កត់​សម្គាល់នោះ​ គឺ​បុរស​ជា​ប្ដី​ត្រូវ​បាន​ឃាតករ​កាប់​ស្លាប់​ រី​ឯ​ប្រពន្ធ​បែរ​ជា​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ និង​បាន​អះអា​ថា​ បាន​ប្រវាយ​ប្រតប់​ និង​ខាំ​ចោរ​ទាំង​នោះ​ហើយ​រត់​ចូល​ព្រៃ​ ។​

បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​យកចិត្ដ​ទុកដាក់​ពី​សមត្ថកិច្ច​ជុំវិញ​អំពើ​ប្លន់ស​ម្លាប់​នេះ​ បាន​រក​ឃើញ​ថា​ មិន​មែន​ក្រុម​ចោរ​សម្លាប់​ទេ​ ឃាតកម្ម​នេះ​គឺ​កើត​ឡើង​ដោយ​សារ​ហិង្សា​រវាង​ប្ដី​និង​ប្រពន្ធ​ ដោយសារ​តែ​ស្រ្ដី​ជា​ប្រពន្ធ​បាន​ឱ្យ​ខ្សែក​មាស​២​ជី​ និង​ប្រាក់​១៥​ម៉ឺុន​រៀល​ទៅ​បងប្អូន​ខាង​ខ្លួន​ខ្ចី​ ហើយ​បុរស​ជា​ប្ដី​ដែល​ចង់​បាន​ម៉ូតូ​ថ្មី​ជិះ​ចេះ​តែ​រអ៊ូរ​ទាំ​ ទីបំផុត​ក៏​មាន​ជម្លោះ​រវាង​ប្ដី​ប្រពន្ធ​តែ​ម្ដង​ ។​ មន្ដ្រីនគរបាល​ស្រុក​បកែវ​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ទីង​ លូឃា​ អាយុ​ ៥៥​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ រមាម នីន​ អាយុ​ ៥០​ឆ្នាំ​ រស់​នៅ​តែ​២​នាក់​ប្ដី​ប្រពន្ធ​ អត់​មាន​កូន​ទេ​ និង​មាន​មុខ​របរ​ធ្វើ​ចម្ការ​ដាំ​ស្វាយចន្ទី​ជាង​១០​ហិកតា​ ។​ ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​ស៊ើប​អង្កេត​​ចំពោះ​ករណី​ខាង​លើ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ និង​ផ្អែក​តាម​ការ​បំភ្លឺ​របស​់ស្រ្ដី​ជា​ប្រពន្ធ​ដែល​ប្រាប់​សមត្ថកិច្ច​នោះ​ឃើញ​ថា​ មិន​មែន​ជា​អំពើ​ប្លន់​សម្លាប់​ទេ​ គឺ​ប្រពន្ធ​និង​បក្ស​ពួក​ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​អ្នក​សម្លាប់​ ដោយ​សារ​ស្រ្ដី​ជា​ប្រពន្ធ​បាន​ឱ្យ​ខ្សែក​មាស​ទម្ងន់​២​ជី​ និង​លុយ​ខ្មែរ​១៥ម៉ឺុន​រៀល​ឱ្យ​បងប្អូន​ខាង​ខ្លួន​ខ្ចី​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ មករា​ នគរ​បាល​ស្រុក​បកែវ​ក៏​បាន​កោះ ហៅ​ប្រពន្ធ​ទៅ​សាក​សួរ​ ទើប​ដឹង​ថា​ ស្រ្ដី​ជា​ប្រពន្ធ​គឺ​ជា​ជន​សង្ស័យ​ដោយ​សារ​ការ​និយាយ​ខុស​ទៅ​នឹង​វត្ថុ​តាង​ ព្រម​ទាំង​សាក្សី​ និង​ការ​ធ្វើ​កោសល្យ​វិច័យ​ពេទ្យ​ដោយ​ដង​ខ្លួន​សព​មាន​ស្នាម​កាប់​ចំ​គុម្ព​ត្រចៀក​ខាង​ឆ្វេង​ជម្រៅ​៤​ហ៊ុន​កន្លះ​ និង​មាន​ស្នាម​ខ្ចៅ​ម្រាមដៃ​ខ្ញាំ​ចំ​ភ្លៅ​ខាង​ស្ដាំ​ និង​ដៃ​ខាង​ឆ្វេង​មាន​ខ្ចៅ​ម្រាម​ដៃ​ខ្ញាំ​ និង​ម្រាម​ចង្អុល​ដៃ​ខាង​ស្ដាំ​មាន​ស្នាម​ធ្មេញ​ខាំ​ ដែល​បង្ហាញ​ថា​ មុន​ពេល​ជន​រង​គ្រោះ​ស្លាប់​មាន​ការ​ប្រវាយ​ប្រតប់​គ្នា។​ ដោយ​ឡែក​​​ ប្រពន្ធ​បាន​ឆ្លើយ​ប្រាប់​ប៉ូលិស​ថា​ ពេល​ចោរ​ធ្វើ​សកម្មភាព​នោះ​គាត់​បាន​ខាំ​ចោរ​ និង​ខ្ញាំ​ចោរ​របួស​ជា​ច្រើន​កន្លែង​​​ ។​

មន្ដ្រី​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ពិត​ជា​ប្រពន្ធ​ខាំ​ប្ដី​ ខណៈ​ពេល​មាន​ការ​ប្រទូស្ដ​រ៉ាយ​គ្នា​ និង​មាន​បក្ស​ពួក​ខាង​ប្រពន្ធ​២​ទៅ​៣​នាក់​ទៀត​មក​ជួយ​ ក៏​សម្លាប់​បុរស​ជា​ប្ដី​តែ​ម្ដង​ ។​ នៅ​ថ្ងៃ​ទី​៩​ មករា​ សមត្ថកិច្ច​បាន​ហៅ​ស្រ្ដី​ជា​ប្រពន្ធ​មក​កាន់​អធិការ​ដ្ឋាន​ដើម្បី​សួរ​ចម្លើយ​ ស្រាប់​តែ​ត្រូវ​សាច់​ញាតិ​បងប្អូន​ខាង​ប្រពន្ធ​៣​ទៅ​៤​នាក់​លើក​គ្នា​មក​កាន់​អធិការ​ដ្ឋាន​ ហើយ​រំដោះ​ស្រ្ដី​ជា​ប្រពន្ធ​ដែល​ជា​ជន​សង្ស័យ​ទៅ​ដោយ​សុវត្ថិភាព​ ។​ លោក​អធិការ​បញ្ជាក់​ថា​ រឿង​នេះ​ពិត​ជា​ប្រពន្ធ​បាន​ឃុប​ឃិត​គ្នា​ជា​មួយ​សាច់ញាតិ​សម្លាប់ប្ដី​របស់​ខ្លួន​ ដោយ​សារ​តែ​ការ​រអ៊ូរទាំ​រឿង​ឱ្យ​មាស​ និង​លុយ​កាក់​ទៅ​បងប្អូន​ខ្ចី​ ទើប​ទ្រាំ​នឹង​ការ​រអ៊ូ​រទាំ​លែង​បាន​ក៏​ក្លាយ​ជា​ជម្លោះ​រហូត​ដល់​សម្លាប់​បុរស​ជា​ប្ដី​ ហើយ​ក្លែង​ថា​ មាន​ចោរ​ប្លន់​ទៅវិញ​ ។​

លោក​ ជា​ សុភ័ក្រ្ដ​ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ដ​បាន​ឱ្យ​ដឹង​ថា​ រឿង​នេះ​សមត្ថ​កិច្ច​ត្រូវ​ការ​ស៊ើប​អង្កេត​បន្ដ​ទៀត​ ដើម្បីប្រមូល​វត្ថុ​តាង​ឱ្យ​គ្រប់គ្រាន់​ដើម្បី​ឈាន​ទៅ​ចាប់​ខ្លួន​ប្រពន្ធ​និង​បក្ស​ពួក​ ហើយ​ករណី​នេះ​មិន​មែន​ជា​រឿង​ប្លន់​ទ្រព្យ​សម្បត្ដិទេ​ គឺ​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ៕​