ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម​ រង្ស៊ី គ្រោងដាក់​លិខិត​ទៅ​អង្គការ​សហប្រជាជាតិ​ទាក់​ទិននឹង​អំ​ពើហិ.ង្សាថ្ងៃម្សិល​មិញ​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅព្រឹក​ថ្ងៃទី​០៤ មករា មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គ្រោង​ដាក់​លិខិត​ទៅ​អង្គការស​ហ​ប្រជា​ជាតិ​ ដើម្បី​ស៊ើប​អង្កេត ករណី​អំ​ពើហិ.ង្សា​ ដោយ​លោកចោទ​ប្រកាន់​ប៉ូលិស​រដ្ឋាភិបាល​ បា.ញ់​រះ​លើ​ក្រុម​បាតុករ​ ។

រាជធានី​ភ្នំ​ពេញ ៖ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅព្រឹក​ថ្ងៃទី​០៤ មករា មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គ្រោង​ដាក់​លិខិត​ទៅ​អង្គការស​ហ​ប្រជា​ជាតិ​ ដើម្បី​ស៊ើប​អង្កេត ករណី​អំ​ពើហិង្សា​ ដោយ​លោកចោទ​ប្រកាន់​ប៉ូលិស​រដ្ឋាភិបាល​ បាញ់​រះ​លើ​ក្រុម​បាតុករ​ ។

ការ​ណ៍​ថ្លែង​របស់​លោក​នាពេល​នេះ បន្ទាប់​ពី​ក្រុម​បាតុករ​និង​សមត្ថកិច្ច​ប៉ះ​ទង្គិច​គ្នា​ នៅ​មុខ​សួន​កាណា​ឌី​យ៉ា​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធិ៍សែន​ជ័យ​ កាលពី​ថ្ងៃម្សិល​មិញ​ បណ្តាល​ឱ្យអ្នកស្លាប់​៥នាក់​ និង​របួស​​២៧នាក់(គិតត្រឹម​ថ្ងៃទី​១៤ មករា​)​ ។

នៅ​ក្នុងសន្និសីទ​ព្រឹក​ថ្ងៃនេះដែរ លោក​ សម​ រង្ស៊ី បាន​អះ​អាង​ថា នៅ​ថ្ងៃទី​០៥ មករា ស្អែកនេះ នឹង​ធ្វើមហាបាតុកម្ម​អហិង្សា​ធំ​មួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ តែ​គ្មាន​ការ​ហែ​ក្បួន​នោះ​ទេ ។

ដោយឡែក​កិច្ច​​ចរចារវាង​គណបក្ស​CNRP និង​CPP មេ​បក្ស​ប្រឆាំង បាន​ប្រកាសចំ​ហថា​ នឹង​ធ្វើការ​ចរចា​ពេលស្ថាន​​ការ​ណ៍​វិល​ទៅ​រកភាព​ប្រក្រតី​វិញ ៕​