ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​​លេប​ត្របាក់​​ផ្ទះ​​ប្រជា​ពល​រដ្ឋ​​នៅ​​ស្រុក​ថ្ម​គោល​​​ ២ល្វែង​ ឆេះ​អស់​​ទាំង​ស្រុង​

10 ឆ្នាំ មុន

ខេត្ត​បាត់ដំបង​ ៖ អគ្គី​ភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ ២ល្វែង​ ​អស់​ទាំង​ស្រុង​ កាល​ពី​វេលា​ម៉ោង​ ៤ និង​ ៣០​នាទី ទៀប​ភ្លឺ​ចូល​ថ្ងៃទី​២០​ ធ្នូ ២០១៣​ នៅ​ចំណុច​ភូ​មិ​ថ្ម​គោល​ខាង​ជើង​ ឃុំ​តា​ម៉ឺន​ ស្រុក​ថ្ម​គោល​។​ ផ្ទះ​ ២ល្វែង​ ដែល​ឆេះ​នេះ ម្ចាស់​ជា​អាជីរ​ករ​លក់​ដូរ​នៅ​ផ្សារ​ថ្ម​គោល​ សង់​ពី​ឈើ​ប្រក់​ស័ង្ក​សី​ សង់​ជា​ពីរ​ល្វែង​ជាប់​គ្នា​។

ខេត្ត​បាត់ដំបង​ ៖ អគ្គី​ភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ ២ល្វែង​ ​អស់​ទាំង​ស្រុង​ កាល​ពី​វេលា​ម៉ោង​ ៤ និង​ ៣០​នាទី ទៀប​ភ្លឺ​ចូល​ថ្ងៃទី​២០​ ធ្នូ ២០១៣​ នៅ​ចំណុច​ភូ​មិ​ថ្ម​គោល​ខាង​ជើង​ ឃុំ​តាម៉ឺន​​ ស្រុក​ថ្ម​គោល​។​ ផ្ទះ​ ២ល្វែង​ ដែល​ឆេះ​នេះ ម្ចាស់​ជា​អាជីរ​ករ​លក់​ដូរ​នៅ​ផ្សារ​ថ្ម​គោល​ សង់​ពី​ឈើ​ប្រក់​ស័ង្ក​សី​ សង់​ជា​ពីរ​ល្វែង​ជាប់​គ្នា​។

តាម​ការ​សន្និ​ដ្ឋាន​ជា​ជំហាន​ដំបូ​ង​របស់​សមត្ថ​កិច្ច​ បាន​ឲ្យ​ដឹងថា​ មូល​ហេតុ​នៃ​ការ​ឆេះ​នេះ បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​។ ហើយ​​​ភ្លាមៗ គេ​នៅ​ពុំ​ទាន់​ដឹង​ថា​ មាន​ការ​​​ខូច​ខាត​ទ្រព្យ​សម្បត្តិ​អស់​ប៉ុណ្ណា​ និង​​មាន​មនុស្ស​រង​គ្រោះ​​ប៉ុន្មាន​នាក់​ឡើយ​។

គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​ករណី​អគ្គី​ភ័យ​ខាង​លើ​ គេ​ឃើញ​មាន​​​រថ​យន្ត​​តូចៗ​ ពន្លត់​អគ្គីភ័យ​ឯក​ជន​ ចំនួន​ ១០​គ្រឿង​ ចេញ​មក​អន្តរា​គមន៍​បាញ់​ទឹក​ពន្លត់​ដែរ​ តែ​ភ្លើង​បាន​ឆាប​ឆេះ​ផ្ទះ​អស់​ទាំង​ស្រុង​​ទៅ​ហើយ​ ចំណែក​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​របស់​រដ្ឋ​ ខណៈ​ដែល​ផ្លូវ​ឆ្ងាយ​ទម្រាំ​​តែ​មក​ដល់​ ភ្លើង​​បាន​រលត់​អស់​​ដែរ​៕