ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ម៉ូដ​ប៉ារ៉ា​ហ្គាយ​បង្ហាញពីភាព​ល្អូក​ល្អិន​ជាមួយ​គូ​ស្នេហ៍

15 ឆ្នាំ មុន

នាង​ឡា​រី​សសា រីហ្គេល​មេ បាន​បង្កើត​​រឿង​រ៉ាវ​ដ៏​ល្បី​រន្ទឺ​មួយ​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក ​២០១០ នៅ​​​អាហ្រ្វិក​ខាង​ត្បូង​ដោយ​មិន​ចាញ់​នឹង​ភាព​ល្បី​ល្បាញ​របស់​ត្រី​មឹក «ប៉ូល»​កំពូល​អ្នក​ទស្សន៍​ទាយ​លទ្ធ​ផល​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​នោះ​ទេ ខណៈ​ពេល​ដែល​នាង​បាន​សៀត​ទូរស័ព្ទ​ដៃ​នៅ​បរិវេណ​ដើម​ទ្រូង​​ក្នុង​ការ​អប​អរ​សាទរ​ក្រុម​​ជម្រើស​ជាតិ​ប៉ារ៉ា​ហ្គាយ ។

រូប​ភាព​ដ៏​ល្បី​រន្ទឺ​ និង​ក្លាយ​ជា​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​របស់​បុរស​នៅ​ទូទាំង​សាកល​លោក ត្រូវ​បាន​ទី​ភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​ច្បាប់​ចុះ​ផ្សាយ​ ក្នុង​នោះ​រួម​មាន​ទាំង​ទស្សនា​វដ្តី​«ផ្លេ បយ»​ ចុះ​ហត្ថ​លេខា​ថត​បង្ហាញ​ម៉ូដ​ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​បុរស​ទាំង​អស់​មាន​ការ​ស្រងាក​​​ចិត្ត​នោះ គឺ​កាសែត​ភីផល ដេលី​ របស់​ប៉ារ៉ា​ហ្គាយ យក​រូប​ភាព​​ស្និទ្ធ​ស្នាល​ជា​មួយ​សង្សារ​​ថ្មី​របស់​នាង​ឡារី​សសា ចុះ​ផ្សាយ​ដោយ​​បាន​មក​​ពី​គេហ​ទំព័រ​ផ្ទាល់​របស់​នាង ។

បុរស​​ជា​សង្សារ​ថ្មី​របស់​នាង​មាន​អាជីព​ជា​អ្នក​ចេញ​ម៉ូដ​ខោ​ខូវ​ប៊យ ​ហើយ​ក៏​ជា​តារា​ម៉ូដ​ជន​ជាតិ​ប៉ារ៉ា​ហ្គាយ និង​ជា​អ្នក​មាន​​ឥទ្ធិ​ពល​​​គ្រប​ដណ្តប់​​លើ​ផ្លូវ​ចិត្ត​របស់​នាង​ឡារី​សសា​ផង​ដែរ ​​​គេ​មាន​ឈ្មោះ​ថា​ ហ្គោ​ហ្គេ អូណេ​តូ បើ​សង្កេត​លើ​រូប​ភាព​របស់​អ្នក​ទាំង​២​ គឺ​មាន​សភាព​ល្អូក​ល្អិ​ន និង​សិទ្ធ​ស្នាល​បំផុត ៕