ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​គ្នា​ជា​មួយ​ប្រពន្ធ​គិត​ខ្លី​ផឹក​ថ្នាំ​បំ​ពុល​កុក​ប៉ង​សម្លា.ប់​ខ្លួន​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ម្នាក់​ដោយសារ​តែ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ ក៏​បាន​ផឹក​ថ្នាំ​​បំពុល​កុក​បំណង​សម្លា.ប់​ខ្លួន​ បណ្តាល​ឱ្យ​ក្អួត​ប្រកាច់​ផ្អើល​អ្នកជិត​ខាង​ ហើយ​ត្រូវ​បាន​ប្រពន្ធ​ដឹក​មក​កាន់​មណ្ឌល​សុខ​ភាព​ស្រុក និង​បន្ត​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ ល្ងាច​ថ្ងៃ​ទី​១៦​ កក្កដា ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នោះ​ស្ថិត​

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ម្នាក់​ដោយសារ​តែ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ ក៏​បាន​ផឹក​ថ្នាំ​​បំពុល​កុក​បំណង​សម្លាប់​ខ្លួន​ បណ្តាល​ឱ្យ​ក្អួត​ប្រកាច់​ផ្អើល​អ្នកជិត​ខាង​ ហើយ​ត្រូវ​បាន​ប្រពន្ធ​ដឹក​មក​កាន់​មណ្ឌល​សុខ​ភាព​ស្រុក និង​បន្ត​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ ល្ងាច​ថ្ងៃ​ទី​១៦​ កក្កដា ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នោះ​ស្ថិត​ក្នុង​ភូមិ​កំពង់​អូរ​ ឃុំ​ខុន​រ៉ង​ ស្រុក​បរិបូណ៌ ។​

តាម​ស្ត្រី​ជាប្រពន្ធ​រៀប​រាប់​ឱ្យ​ដឹង​ថា ប្តី​គាត់​ឈ្មោះ​ យ៉ាន់​ យ៉ុង​ អាយុ​៤៨​ឆ្នាំ​ គ្រួសារគាត់​មាន​មុខ​របរ​ធ្វើ​ស្រែ​ និង​លក់​ដូរ​នៅ​ផ្ទះ​បន្តិច​បន្តួច​ ។ មុន​ពេល​កើត​ហេតុ​ ប្តី​ប្រពន្ធ​គាត់​បាន​ឈ្លោះ​ទាស់​ទែងគ្នា​រឿង​មុខ​របរ​រក​ស៊ី​ រួច​ក៏​បាន​ស្ងប់​ទៅ​វិញ ។​ បន្ទាប់​មក​ដល់​ពេល​ហូប​បាយ​ គាត់​ក៏បាន​ហៅ​ប្តី​ឱ្យ​ហូប​បាយ​ ប៉ុន្តែ​ប្តី​គាត់​ហូប​បាយ​តែ​កន្លះ​ចាន​ក៏​ឈប់​ ហើយ​ដើរ​ទៅ​ក្រោយ​ផ្ទះ​បាត់​មួយ​ស្របក់​ ក៏​ឃើញ​ត្រឡប់​មក​វិញ​ ។ ពេល​នោះ​គាត់​បាន​ធុំ​ក្លិន​ថ្នាំ​កុក​ ប៉ុន្តែ​ក៏​មិន​បាន​ចាប់​អារម្មណ៍​អ្វី​ឡើយ លុះ​បន្តិច​ក្រោយ​មក​ស្រាប់​តែ​ឃើញ​ក្អួត​ប្រកាច់​បែក​ពពុះ​មាត់​ ទើប​ដឹងថា​ប្តី​គាត់​ផឹក​ថ្នាំ​បំពុល​កុក​ប៉ង​សម្លាប់​ខ្លួន​ ។ ភ្លាម​នោះ​គាត់​ក៏​បាន​ហៅ​អ្នកជិត​ខាង​ឱ្យ​ជួយ​ដឹក​ប្តី​គាត់​មក​កាន់​មណ្ឌល​សុខ​ភាព​ស្រុក​បរិបូណ៌​ ប៉ុន្តែ​ដោយ​សារស្ថាន​ភាព​ធ្ងន់​ធ្ងរ​ គ្រូ​ពេទ្យ​ក៏​បាន​ដឹក​ប្តី​គាត់​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ជាបន្ត​ទៀត ។​

នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ ក្រុម​គ្រូ​ពេទ្យ​បាន​ប្រឹង​ប្រែង​ព្យា​យាម​សង្គ្រោះ​ដោយ​បញ្ចូល​ទឹក​ដើម្បី​លាង​ក្រពះ​ និងចាក់​ថ្នាំ​ដាក់​សេរ៉ូម​ ប្រាប់​ថា​មិន​អី​ទេ​ ព្រោះ​ប្រញាប់​ដឹក​មក​កាន់​មន្ទីរពេទ្យ​ទាន់​ពេល​វេលា​ ប៉ុន្តែទោះ​បី​ជា​បែប​នេះ​ក្តី​ ក៏​ជាតិ​ថ្នាំ​បាន​ជ្រាប​​ចូល​ក្នុង​ខ្លួន​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​ខ្លះដែរ​ ៕​