ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុល ​ដាវី​ ​និង​​សុខ​​ រក្សា​ សម្តែង​​នៅ​​អាមេ​រិក​​ជោគ​​ជ័យ​​រួម​​គ្នា​​បើក​​ក្រុម​​តន្ត្រី​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​និយម​លេង​ខ្លួន​សិច​សុី​ នាង​កុល​ ដាវី​ បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ​អស់​ជា​ច្រើន​ខែ​មក​ហើយ​ តាំង​ពី​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ម៉្លេះ​ ព្រោះ​មាន​យីអ៊ុន​ហក់​ទៅ​ច្រៀង​កើប​លុយ​នៅ​ប្រទេស​ក្រៅ​ ។ កាល​ពី​ពេល​ថ្មីៗ​នេះ​ កុល​ ដាវី​ បាន​វិល​មក​ដល់​កម្ពុជា​វិញ​ហើយ​ ក្រោយ​ពី​សម្តែង​នៅ​សហ​រដ្ឋ​អាមេរិក​រួម​ជាមួយ​ក្រុម​របស់​នាង​ ។​

រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​និយម​លេង​ខ្លួន​សិច​សុី​ នាង​កុល​ ដាវី​ បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ​អស់​ជា​ច្រើន​ខែ​មក​ហើយ​ តាំង​ពី​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ម៉្លេះ​ ព្រោះ​មាន​យីអ៊ុន​ហក់​ទៅ​ច្រៀង​កើប​លុយ​នៅ​ប្រទេស​ក្រៅ​ ។ កាល​ពី​ពេល​ថ្មីៗ​នេះ​ កុល​ ដាវី​ បាន​វិល​មក​ដល់​កម្ពុជា​វិញ​ហើយ​ ក្រោយ​ពី​សម្តែង​នៅ​សហ​រដ្ឋ​អាមេរិក​រួម​ជាមួយ​ក្រុម​របស់​នាង​ ។​ គ្រាន់​តែ​មក​ដល់​ប្រទេស​កំណើត​មិន​បាន​ប៉ុន្មាន​ផង​ មាន​ដំណឹង​ថា​ នាង​ និង​កំលោះ​សម្បុរ​ខ្មៅ​ស្រអែម​ សុខ​ រក្សា​ ដែល​ជា​ដៃ​គូ​ចេញ​ច្រៀង​នៅ​អាមេរិក​ បាន​ចំណាយ​លុយ​រាប់​ពាន់​ដុល្លារ​រួម​គ្នា​បង្កើត​ក្រុម​តន្ត្រី​មួយ​ដើម្បី​បង្កើត​អាជីព​ថ្មី​ ។​

រយៈ​ពេល​ជាង​មួយ​សប្តាហ៍​ហើយ​ ដែល​កុល​ ដាវី​ មក​ដល់​ប្រទេស​កំណើត​វិញ​ជាមួយ​នាង​កាតុ​ និង​លោក​ សុខ​ រក្សា​ ដែល​ជា​ក្រុម​សម្តែង​ជាមួយ​គ្នា​នៅ​អាមេរិក​ ។​ មាន​ការ​លើក​ឡើង​ថា​ ក្រុម​របស់​តារា​ទាំង​បី​ដួង​នេះ​ ទទួល​បាន​ជោគ​ជ័យ​ ព្រោះ​សុទ្ធ​តែ​អ្នក​មាន​សមត្ថ​ភាព​គ្រប់​ផ្នែក​ មាន​ទាំង​អ្នក​ចម្រៀង​ អ្នក​កំប្លែង​ និង​អ្នក​  សម្តែង ។ អ្នក​ទាំង​៣​មាន​មោទន​ភាព​ពន់​ពេក​ បន្ទាប់​ពី​មាន​ការ​គាំទ្រ​ និង​ឱ្យ​តម្លៃ​ពី​ខ្មែរ​យើង​នៅ​ឯ​នាយ​សមុទ្រ​ ។

ក្នុង​ជំនួប​ផ្តាច់​មុខ​មួយ​ជាមួយ​ កុល​ ដាវី​ ខណៈ​បង្ហាញ​ខ្លួន​នៅ​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​បាត់​មុខ​ស្ទើរ​តែ​គេ​ភ្លេច​ទៅ​ហើយ​នោះ​នាង​បាន​ថ្លែង​ថា​ ឆ្នាំ​នេះ​នាង​បាន​ចំណាយ​ពេល​ចេញ​ទៅ​ច្រៀង​រាំ​ជា​លើក​ទី​១​នៅ​ប្រទេស​ក្រៅ​ច្រើន​ខែ​ណាស់​ ព្រោះ​តាំង​ពី​មុន​ទៅ​អាមេរិក​ នាង​បាន​សម្តែង​នៅ​ប្រទេស​កាណា​ដា​មួយ​ខែ​កន្លះ​ ទើប​ឆ្លង​ទៅ​អាមេរិក​៣​ខែ​ទៀត​។​

នាង​ទៅ​អាមេរិក​លើក​នេះ​បាន​សម្តែង​នៅ​ច្រើន​រដ្ឋ​ណាស់​ ស្ទើរ​តែ​ពេញ​ផែន​ការ​ ។ នៅ​ទីនោះ​ នាង​បាន​ជួប​តារា​រៀម​ច្បង​ជា​ច្រើន​រូប​ សុទ្ធ​តែ​ជា​អ្នក​ដែល​នឹក​រលឹក​ស្រុក​ទេស​យើង​ និង​បង្ហាញ​ទឹក​ចិត្ត​ថា​ បើ​ពួក​គាត់​មាន​ឱកាស​នឹង​មក​លេង​ស្រុក​ទេស​យើង​ដែល​កំពុង​តែ​រីក​ចម្រើន​ ។ ទាក់​ទិន​នឹង​រឿង​ច្រៀង​ក្រៅ​ស្រុក​ កុល​ ដាវី​ ខិត​ខំ​ហាត់​ច្រៀង​ណាស់​ ព្រោះ​នាង​មិន​ពូកែ​ច្រៀង​ទេ​ ដោយ​សារ​ខុស​ជំនាញ​ ។ នាង​ប្រឹង​ប្រែង​ហាត់​ច្រៀង​ចេះ​ចាំ​ ច្រើន​បទ​មាន​រាំ​វង់​ រាំ​ក្បាច់​ ឡាំ​លាវ​ និង​បទ​ពី​ជំនាន់​មុន​ ដែល​ខ្មែរ​យើង​នៅ​ទីនោះ​ចូល​ចិត្ត​ ។​

កុល​ ដាវី​ បញ្ជាក់​ទៀត​ថា​ នាង​ប្រហែល​ជា​ផ្អាក​សម្តែង​នៅ​ក្រៅ​ប្រទេស​មួយ​គ្រា​សិន​ ដើម្បី​ទុក​ពេល​ស្រូប​យក​ភាព​ទាក់​ទាញ​នៅ​ក្នុង​ស្រុក​វិញ​ម្តង​ ព្រោះ​នាង​នឹក​រលឹក​ទស្សនិក​ជន​ក្នុង​ស្រុក​ខ្លាំង​ណាស់​ ។ នៅ​អាមេរិក​ នាង​បន់​ឱ្យ​តែ​ឆាប់​សម្តែង​ចប់​នឹង​បាន​វិល​មក​ស្រុក​វិញ​ ព្រោះ​គ្មាន​កន្លែង​ណា​ល្អ​ជាង​ស្រុក​យើង​ទេ​ ស្រួល​រស់​នៅ​ ឱ្យ​តែ​មាន​មុខ​របរ​ត្រឹម​ត្រូវ​ ទោះ​ជា​មាន​តម្រុយ​មួយ​ទៀត​ចង់​ឱ្យ​នាង​ទៅ​ប្រទេស​កាណាដា​ ក៏​មិន​ទាន់​គិត​ដែរ​ ទុក​ពេល​នៅ​ស្រុក​យើង​វិញ​ ។​

ទាក់​ទិន​នឹង​ការ​លើក​ឡើង​ថា​ នាង​មាន​បើក​វង់​តន្ត្រី​ជាមួយ​ សុខ​ រក្សា​ តើ​ពិត​មែន​ ឬ​យ៉ាង​ណា​ ?​ កុល​ ដាវី​ ដែល​មាន​ជំនាញ​ជា​ពិធី​ការិនី​បាន​ទទួល​ស្គាល់​ពី​ផែន​ការ​នេះ​ដោយ​អះ​អាង​ថា​ នាង​និង​លោក​ សុខ​ រក្សា​ បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​សម្រាប់​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​មហា​ជន​ ។​ ក្រុម​តន្ត្រី​របស់​នាង​បាន​បើក​ដំណើរ​ការ​ដោយ​ទទួល​ប្រគំ​បាន​ប៉ុន្មាន​រោង​មក​ហើយ​ ។

ក្រុម​តន្ត្រី​នេះ​មាន​តារា​ចម្រៀង​ល្បីៗ​ច្រៀង​ ប្រសិន​ជា​ម្ចាស់​កម្ម​វិធី​ចង់​បាន​ ហើយ​ចរចា​តម្លៃ​ត្រូវ​គ្នា​ ។​ របរ​នេះ​នាង​ទុក​ចិត្ត​លោក​ សុខ​ រក្សា​ ពី​ព្រោះ​ក្រៅ​ពី​ចេះ​ច្រៀង​ លោក​ជា​អ្នក​លេង​ភ្លេង​ស្រាប់​ ។​​ នាង​សង្កេត​ឃើញ​ថា​​ មិន​សូវ​មាន​អ្នក​សិល្បៈ​បើក​របរ​នេះ​ទេ​ ដូច្នេះ​នាង​រំពឹង​ថា​ ក្រុម​តន្ត្រី​របស់​នាង​ច្បាស់​ជា​មាន​ការ​គាំទ្រ​ពី​មហា​ជន​ ៕​