ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព បូព្រឹក្ស​ ដាក់​ការ​សង្ស័យ​អ្នក​បន្លំ​បង្កើត​ហ្វេស​ប៊ុក​ដាក់​ឈ្មោះ​របស់​នាង​ជា​មិត្ត​ភក្តិ​ស្គាល់​គ្នា​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​បំផុត​តារា​ចម្រៀង​ពូកែ​រាំ​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស​នាង​ ទេព បូព្រឹក្ស​ បាន​បង្ហាញ​ពី​តម្រុយ​ខ្លះៗ​មួយ​ចំនួន​ទៅ​លើ​អ្នក​ដែល​បាន​ក្លែង​​បន្លំ​បង្កើត​ជា​គណ​នេយ្យ​ហ្វេស​ប៊ុក​ដោយ​ដាក់​រូប​របស់​នាង​ ហើយ​បង្ហោះ​រូប​ផ្សេងៗ​ដែល​មិន​សម​រម្យ​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នយោ​បាយ​ ។ ទេព បូ​ព្រឹក្ស​ បាន​ដាក់​ការ​សង្ស័យ​នេះ​ចំពោះ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ស្គាល់​គ្នា​ ខណៈ​ពេល​ដែល​នាង​កំពុង​បន្ត​ស្វែង​រក​ភស្តុ​តាង​បន្ថែម​ទៀត​ដើម្បី​ដាក់​បន្ទុក​ទៅ​លើ

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​បំផុត​តារា​ចម្រៀង​ពូកែ​រាំ​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស​នាង​ ទេព បូព្រឹក្ស​ បាន​បង្ហាញ​ពី​តម្រុយ​ខ្លះៗ​មួយ​ចំនួន​ទៅ​លើ​អ្នក​ដែល​បាន​ក្លែង​​បន្លំ​បង្កើត​ជា​គណ​នេយ្យ​ហ្វេស​ប៊ុក​ដោយ​ដាក់​រូប​របស់​នាង​ ហើយ​បង្ហោះ​រូប​ផ្សេងៗ​ដែល​មិន​សម​រម្យ​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នយោ​បាយ​ ។ ទេព បូ​ព្រឹក្ស​ បាន​ដាក់​ការ​សង្ស័យ​នេះ​ចំពោះ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ស្គាល់​គ្នា​ ខណៈ​ពេល​ដែល​នាង​កំពុង​បន្ត​ស្វែង​រក​ភស្តុ​តាង​បន្ថែម​ទៀត​ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​ជន​ដែល​បាន​ក្លែង​បន្លំ​ជា​រូប​នាង​បង្កើត​ហ្វេស​ប៊ុក​ក្លែង​ក្លាយ​នេះ។

បញ្ហា​មួយ​នេះ​បាន​ធ្វើ​ឱ្យ​​តារា​ចម្រៀង​វ័យ​ក្មេង​រូប​ស្រស់​រូប​នេះ​ឈឺ​ក្បាល​មិន​ស្ទើរ​ឡើយ​ ហើយ​នាង​បាន​អះ​អាង​ថា វា​បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​អាជីព​សិល្បៈ​របស់​នាង​បច្ចុប្បន្ន​ដែល​កំពុង​តែ​ដើរ​ទៅ​តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​មួយ​នោះ​។ ទេព បូ​ព្រឹក្ស​ បាន​ព្រមាន​ម្ចាស់​គណ​នេយ្យ​​ហ្វេស​ប៊ុក​ក្លែង​ក្លាយ​នោះ​ឱ្យ​បញ្ឈប់​​ទង្វើ​របស់​ខ្លួន​ជា​បន្ទាន់​ក្នុង​ពេល​ដែល​នាង​កំពុង​តែ​ស្វែង​រក​អ្នក​ជំនាញ​ផ្នែក​ព័ត៌​មាន​វិទ្យា​ជួយ​នៅ​ក្នុង​បញ្ហា​នេះ​។ នាង​បញ្ជាក់​ថា នាង​កំពុង​តែ​សង្ស័យ​ទៅ​លើ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក ប៉ុន្តែ​នេះ​គ្រាន់​តែជាការ​សន្និ​ដ្ឋាន​​ជំហានដំបូង​ប៉ុណ្ណោះ​ ដោយ​សារ​ពេល​នេះ​នាង​មិន​ទាន់​មាន​ភស្តុ​តាង​ច្បាស់​លាស់​នៅ​ឡើយ​។