ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិត សុវណ្ណ​​បញ្ញា​ រំពឹង​លេច​ធ្លោក្នុង​វ៉ុល​ថ្មី​ បន្ទាប់​ពី​ខំសម្រិត​សម្រាំង​ចេញ​ថត​រហូត​ដល់​ប្រទេស​ចិន​

10 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ​៖ ដោយសារ​តែ​មាន​​ការ​ប្រ​កួត​ប្រជែង​លើទីផ្សារ​នៃ​បទ​ចម្រៀង​ មាន​តារាលេច​ធ្លោ​លំដាប់​ប្រ​ទេស​បាន​​​​ប៉ែង​ជើ​ង​គ្នាពង្រីក​ទីផ្សារតារា​ ក្នុង​នោះ​តារា​ចម្រៀង​វ័យ​ក្មេង​ប្រក​ប​ដោយ​រូ​ប​សម្រស់​គួរ​ឱ្យ​ទាក់​ទាញ​ប្រចាំ​ផលិត​កម្ម​ហង្សមាសកញ្ញា​​ ឈិត​ សុវណ្ណបញ្ញា បាន​ខិត​ខំ​ផ្លាស់​ប្ដូរ​ការ​សម្ដែង​ជាបន្ត​បន្ទាប់​រហូ​ត​មាន​ទំ​

រាជធានីភ្នំ​ពេញ​៖ ដោយសារ​តែ​មាន​​ការ​ប្រ​កួត​ប្រជែង​លើទីផ្សារ​នៃ​បទ​ចម្រៀង​ មាន​តារាលេច​ធ្លោ​លំដាប់​ប្រ​ទេស​បាន​​​​ប៉ែង​ជើ​ង​គ្នាពង្រីក​ទីផ្សារតារា​ ក្នុង​នោះ​តារា​ចម្រៀង​វ័យ​ក្មេង​ប្រក​ប​ដោយ​រូ​ប​សម្រស់​គួរ​ឱ្យ​ទាក់​ទាញ​ប្រចាំ​ផលិត​កម្ម​ហង្សមាសកញ្ញា​​ ឈិត​ សុវណ្ណបញ្ញា បាន​ខិត​ខំ​ផ្លាស់​ប្ដូរ​ការ​សម្ដែង​ជាបន្ត​បន្ទាប់​រហូ​ត​មាន​ទំ​នុក​​​ថ្មី​ៗ ជាច្រើន​​ទទួល​ការ​ទាក់​ទាញ​។

 ម្លោះហើយ​​​មេ​កើយបាន​​ផ្ដល់​បទ​ថ្មី​ៗ​បន្ត​ចេញ​ជូន​អ្នក​គាំទ្រ​​ ហើយ​​ក្រុម​ការងារ​របស់​ហង្ស​មាស​ថែម​ទាំង​បាន​​ចំ​ណាយ​​ពេល​វេលា​ដ៏សំខាន់​លើក​មុខ​មាត់​ដល់​ឈិត​ សុវណ្ណ​បញ្ញ​ ជា​ខ្លាំង​ ព្រោះ​វ៉ុល​ចម្រៀង​ថ្មី​ដែល​នាង​ច្រៀង​​មានការ​ថត​រហូត​ដល់​ប្រទេស​ចិន​តាម​ទី​ក្រុម​ធំ​ៗទៀត​ផង​ ទើប​គេគិត​ថានៅ​ពេល​ឆាប់​ៗនេះ​ បញ្ញា​ច្បាស់​ជាឡើង​កូដ​មួយ​ក្រឺត​ទៀង​ហើយ។

ពិត​ជាពិសេស​មែន​ទែន​ដែល​​ ឈិត​ សុវណ្ណ​បញ្ញា​ មាន​ឈ្មោះ​ជាតារា​ចម្រៀង​ម្នាក់​នៅ​ផលិត​កម្ម​ហង្ស​មាស​ ដែល​ជា​ផលិត​កម្ម​ពូកែ​រក​ទំនុក​ទាក់​ទា​ញ​អារម្មណ៍​មហាជន​ក្នុង​ការ​សម្ដែង​ប្លែកៗ​នោះ​ ហើយ​បាន​ចំណាយ​ពេល​នាំ​តារាស្រី​រូប​នេះ​ចេញ​ទៅ​ថត​បទ​ថ្មី​ដែល​ជា​បទ​ផ្ទាល់​ខ្លួន​របស់​នាង​រហូត​ដល់​​ប្រទេស​ចិន​ ដែលត្រូវ​ចាយ​វាយ​ប្រាក់​ជាច្រើន​ពាន់​ដុល្លារ​​ក្នុង​ន័យ​ធ្វើ​យ៉ាង​ណា​យក​គុណ​ភាព​ និង​លើក​មុខ​មាត់​ដល់​​ម្ចាស់​បទ​ផង៕