ខេត្តកំពង់ចាម៖សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតនៅទូទាំងប្រទេស ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៨ កក្កដា ២០១៣ ។
ការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ឧសភា ២០១៣នេះ ក្នុងឱកាសដែលសម្តេចតេជោបានអញ្ជើញជាអធិបតីភាពក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំសាងសង់ពីថ្មពួក នៅវត្តផ្កាឈូកមាស ស្ថិតក្នុងភូមិបឹងដែង ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះសម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីទៀតថា បើប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនគំាទ្រសម្តេចធ្វើជានាយករដ្ឋមន្រ្តីបន្តទៀតនោះ នឹងមានផ្លូវ មានស្ពាន-ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ។
ជាមួយគ្នានេះដែរសម្តេចតេជោ ក៏បានបកស្រាយថា លេខរៀងទី៤ នៅលើសន្លឹកឆ្នោត ដែលគណបក្សប្រជាជនចាប់ឆ្នោតបាននោះតំណាងឲ្យអត្ថន័យជាច្រើន ក្នុងនោះក៏មានពុទ្ឋពរទំាង៤ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទំាងទិសទំាង៤ និង ធាតុទំាង៤ ទឹក ដី ភ្លើង និងខ្យល់ជាដើម ៕
ចែករំលែកព័តមាននេះ