ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ព្រូស​ជ្រុល​បុក​នារី​ម្នាក់​របួស​ធ្ងន់​បើក​រត់​មិន​បាន​យក​ចត​ចោល​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ព្រូស​ ពណ៌​ក្រហម​ ជ្រុល​បុក​អ្នក​ដំណើរ​តាម​ផ្លូវ​រង​របួស​ធ្ងន់​ ហើយ​បើក​យក​ទៅ​ចត​ចោល​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​លេខ​២៥២​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី១ ខណ្ឌ​ចំការ​មន​ កាល​ពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៨ មេសា។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ រថយន្ត​កាមរី​ព្រូស​បើក​បុក​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សេ១១០ ពណ៌​ខ្មៅ​ នៅ​ចំណុច​ផ្លូវ​លេខ​៤៣២​ កែង​ផ្លូវ​លេខ​១០៥ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី១​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ រួច​រថយន្ត​បើក​រត់​គេច​ តែ​រថយន្ត​បែក​កង់​ និង​ធ្លាយ​ប្រេង​ ទើប​យក​ទៅ​ចត​ទុក​ចោល​នៅ​ចំណុច​ខាង​លើ​ ហើយ​អ្នក​បើក​បរ​គេច​ខ្លួន​បាត់​ ។

ពេល​នោះ​មាន​នគរ​បាល​ប៉ុស្តិ៍​បឹង​កេង​កង​ទី១​ ដែល​ល្បាត​ការ​ពារ​ភូមិ​សាស្ត្រ​ ឃើញ​ភិន​ភាគ​រថយន្ត​ខាង​លើ​មាន​ស្លាក​ស្នាម​បុក​ ក៏​ទាក់​ទង​ទៅ​នគរ​បាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី១​ ដែល​ជា​កន្លែង​កើត​ហេតុ​ ទើប​ដឹង​ថា​ រថយន្ត​នេះ​បុក​គេ​ ហើយ​បើក​រត់​ពី​កន្លែង​កើត​ហេតុ​បាន​ជាង​៣​គីឡូ​ម៉ែត្រ​ ។  សមត្ថ​កិច្ច​សន្និដ្ឋាន​ថា​ រថយន្ត​ខាង​លើ​ពិត​ជា​បុក​នារី​រង​គ្រោះ​ម្នាក់​ផ្លោង​បោក​ក្បាល​ខ្ទប់​កញ្ចក់​រថយន្ត​ជាប់​សក់​នៅ​លើ​កញ្ចក់​ មើល​ទៅ​គួរ​ឱ្យ​រន្ធត់​ណាស់​ ។

ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​បាន​យក​រថយន្ត​ទៅ​ការិយា​ល័យ​ជំនាញ​ចាត់​ការ​តាម​ច្បាប់​ រួម​ជាមួយ​ម៉ូតូ​នារី​រង​គ្រោះ​ ។ ចំណែក​នារី​រង​គ្រោះ​ រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត ​៕