ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ផ្លែ​ឈើ​បើក​លឿន​បត់​ផ្លូវ​កោង​មិន​ទាន់​ជ្រុល​ធ្លាក់​ជ្រោះ​ស្លា.ប់​3​នាក់​

11 ឆ្នាំ មុន

ខេត្ត​កោះ​កុង​ ៖ កាល​ពី​វេលា​ម៉ោង​១១​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២១​ មេសា​ ​មាន​រថ​យន្ត​ដឹក​ផ្លែ​ឈើ​មួយ​គ្រឿង​ចំណុ​ះ​២,៥​តោន​ បាន​​ជ្រុល​ចង្កូត​ធ្លាក់​ចុះ​ក្នុង​ជ្រោះ​ជម្រៅ​ប្រមាណ​៥០​ម៉ែត្រ​ បណ្តាល​ឱ្យ​រថ​យន្ត​ដាច់​ក្បាល​ និង​ផ្លែ​ឈើ​​បាន​កំពប់​ខ្ចាត់​​ខ្ចាយ​រប៉ាត់​រប៉ាយ​ពេញ​ព្រៃ​​ ព្រម​ទាំង​បង្ក​ឱ្យ​អ្នក​បើក​បរ​ម្នាក់​ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ត្រូវ​​ស្លា.ប់​នៅ​នឹង​កន្លែង​​ ។

ខេត្ត​កោះ​កុង​ ៖ កាល​ពី​វេលា​ម៉ោង​១១​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២១​ មេសា​ ​មាន​រថ​យន្ត​ដឹក​ផ្លែ​ឈើ​មួយ​គ្រឿង​ចំណុ​ះ​២,៥​តោន​ បាន​​ជ្រុល​ចង្កូត​ធ្លាក់​ចុះ​ក្នុង​ជ្រោះ​ជម្រៅ​ប្រមាណ​៥០​ម៉ែត្រ​ បណ្តាល​ឱ្យ​រថ​យន្ត​ដាច់​ក្បាល​ និង​ផ្លែ​ឈើ​​បាន​កំពប់​ខ្ចាត់​​ខ្ចាយ​រប៉ាត់​រប៉ាយ​ពេញ​ព្រៃ​​ ព្រម​ទាំង​បង្ក​ឱ្យ​អ្នក​បើក​បរ​ម្នាក់​ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ត្រូវ​​ស្លាប់​នៅ​នឹង​កន្លែង​​ ។

តាម​មន្ត្រី​សមត្ថ​កិច្ច​បញ្ជាក់​ថា​ រថ​យន្ត​ដឹក​ផ្លែ​ឈើ​ម៉ាក​ហីុ​យ៉ាន់​ដាយ​ចំណុះ​២​តោន​កន្លះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2G-8590 ពណ៌​ខៀវ​ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ចាំ​យាម​​មាន​ដឹក​ផ្លែ​ឈើ​ចំណុ​ះ​ពេញ​ក្នុង​រថ​យន្ត​ឆ្ពោះ​ទៅ​រាជ​ធានី​ភ្នំពេញ​ ។ លុះ​ទៅ​ដល់​ចំណុច​ស្ពាន​តា​តៃ​ស្ថិត​ក្នុង​ឃុំ​តា​តៃ​ ស្រុក​កោះ​កុង​ ជា​ចំណុច​ចុះ​ចំណោត​ហើយ​ផ្លូវ​កោង​បត់​ស្តាំ​​ផង​នោះ​បត់​មិន​ទាន់​​​រថ​យន្ត​ជ្រុល​ចង្កូត​ធ្លាក់​ក្នុង​ជ្រោះ​តែ​ម្តង​ ។ ប្រភព​ដដែល​បាន​បញ្ជាក់​​ថា​ បន្ទាប់​ពី​ករណី​នេះ​កើត​ឡើង​មាន​អ្នក​រស់​នៅ​ក្បែរ​ចំណុច​កើត​េហតុ​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ ហើយ​ពេល​សមត្ថ​កិច្ច​ និង​រថ​យន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​ខេត្ត​ទៅ​ដល់​​បាន​ត្រឹម​​ទៅ​ទទួល​យក​​សព​តែ​​ប៉ុណ្ណោះ ។

តាម​សមត្ថ​កិច្ច​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ទាំង​៣​នាក់​​១​-​ឈ្មោះ​ ចាន់​ ស៊ី​ដា​រ៉ា​រី​ទ្ធ​ ហៅ​តួ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​អ្នក​បើក​បរ​ ២-ឈ្មោះ​ វា៉​ អាយុ​៣៤​ឆ្នាំ​ និង​ម្នាក់​ទៀត​មិន​ស្គាល់​សាវ​តា​រ​ ។ តាម​ការ​សន្និ​ដ្ឋាន​របស់​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ ករណី​គ្រោះ​ថ្នាក់​នេះ​ ដោយ​សារ​ការ​បើក​បរ​លឿន​ហួស​កំណត់​ ហើយ​ពេល​ដល់​ចំណុច​ចុះ​ចំណោត​ និង​កោង​ផង​នោះ​យក​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​​ធ្លាក់​ជ្រោះ​តែ​ម្តង​ ៕