ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុគន្ធ​ នីសា​បាន​ផ្ទះ​ថ្មី​ តែ​ស្នេហ៍​ថ្មី​ពុំ​ទាន់​ប្រាកដ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ទើប​តែ​ត្រ​ឡប់​មក​ពី​សម្ដែង​នៅ​អាមេរិក​ និង​បារាំង​វិញ​ ស្រាប់​តែ​មាន​ពាក្យ​លេច​ឮ​ថា​ តារា​ចម្រៀង​សំនៀង​ស្រទន់​ និង​ស្រ​គត់​ស្រ​គំ​​នាង​ សុគន្ធ​ នីសា​​ ត្រៀម​ចេញ​ទៅ​សម្ដែង​នៅ​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត​ ។​ ពាក្យ​លេច​ឮ​នោះ​​ សុគន្ធ​ នីសា​ បដិសេធ​ដោយ​បញ្ជាក់​ថា​ នាង​មិន​មាន​គម្រោង​ចេញ​ទៅ​សម្ដែង​នៅ​អាមេរិក​ឡើយ​ ។​

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ទើប​តែ​ត្រ​ឡប់​មក​ពី​សម្ដែង​នៅ​អាមេរិក​ និង​បារាំង​វិញ​ ស្រាប់​តែ​មាន​ពាក្យ​លេច​ឮ​ថា​ តារា​ចម្រៀង​សំនៀង​ស្រទន់​ និង​ស្រ​គត់​ស្រ​គំ​​នាង​ សុគន្ធ​ នីសា​​ ត្រៀម​ចេញ​ទៅ​សម្ដែង​នៅ​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត​ ។​ ពាក្យ​លេច​ឮ​នោះ​​ សុគន្ធ​ នីសា​ បដិសេធ​ដោយ​បញ្ជាក់​ថា​ នាង​មិន​មាន​គម្រោង​ចេញ​ទៅ​សម្ដែង​នៅ​អាមេរិក​ឡើយ​ ។​

នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​ សុគន្ធ​ នីសា​ នា​ពេល​ថ្មី​ៗ​នេះ​បាន​សរសេរ​បក​ស្រាយ​ជា​ភាសា​អង់គ្លេស​ផង​ និង​ខ្មែរ​ផង​ ដោយ​បដិសេធ​ចំ​ពោះ​ការ​លេច​ឮ​នោះ​ ។​ នាង​សរសេរ​ថា​ «​សួស្ដី​អ្នក​ទាំង​អស់​គ្នា​​ នាង​ខ្ញុំ​សូម​បញ្ជាក់​ថា​ ចាប់​តាំង​ពី​បាន​បញ្ចប់​ការ​សម្ដែង​នៅ​អាមេរិក​ និង​បារាំង​នាពេល​ថ្មី​ៗ​នេះ​មក​ ខ្ញុំ​មិន​មាន​គម្រោង​ទៅ​សម្ដែង​នៅ​ទី​នោះ​ដូច​ដែល​ពាក្យ​ចចាម​អារ៉ាម​និយាយ​ថា​ នាង​ខ្ញុំ​នឹង​មាន​ការ​សម្ដែង​នៅ​ទី​​នោះ​តាម​កាល​បរិច្ឆេទ​ណា​មួយ​ទេ​ សូម​ទស្សនិកជន​ទាំង​អស់​កុំ​យល់​ច្រ​ឡំ​ និង​ជឿ​លើ​ពាក្យ​ចចាម​អារ៉ាម​មិន​ពិត​ទាំង​នោះ​»​ ។​

បើ​ទោះ​បី​ជា​ពាក្យ​លេចឮ​នោះ​មិន​មាន​ប្រ​ភព​ច្បាស់​លាស់​ក៏​ដោយ​ ប៉ុន្ដែ​ពាក្យ​ដែល​ចេញ​ពី​ចង្កោម​អ្នក​ស្និទ្ធ​ស្នាល​របស់​តា​រា​ចម្រៀង​ សុគន្ធ​ នី​សា​ ហាក់​សម​ស្រប​ទៅ​នឹង​សកម្មភាព​ចុង​ក្រោយ​របស់​នាង​ ខណៈ​ពេល​ដែល​នាង​មិនសូវ​អើ​ពើ​ក្នុង​ការ​ទាញ​យក​ប្រ​ជា​ប្រិយ​ភាព​នៅ​ក្នុង​ស្រុក​ឡើយ​ ដោយ​នាង​ស្រ​វា​យក​ការ​សម្ដែង​នៅ​ក្រៅ​ស្រុក​ជំនួស​វិញ​​ ។​ លើស​ពី​នេះ​​ គេសង្ស័យ​ថា​ មាន​បុរស​អា​ណិក​ជន​ខ្មែរ​នៅ​អាមេរិក​ម្នាក់​ព្យា​យាម​ថ្ពក់​យក​បេះ​ដូង​របស់​នាង​ទៅ​ឃុំ​គ្រង​ ។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ សុគន្ធ​ នីសា​ ហាក់​មាន​ការ​ថម​ថយ​ប្រជា​ប្រិយ​ភាព​ បើ​ទោះ​បី​ជា​មុន​នេះ​នាង​ប្រ​ញាប់​ប្រញាល់​ត្រ​ឡប់​​មក​ពី​សម្ដែង​នៅ​បរទេស​​ដើម្បី​ថត​បទ​ចម្រៀង​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក៏​ដោយ​ ប៉ុន្ដែ​សន្ទុះ​នៃ​ការ​គាំ​ទ្រ​ទៅ​លើ​បទ​ចម្រៀង​របស់​នាង​ហាក់​មាន​ការ​ថម​ថយ​មិន​ដូច​ពេល​មុន​ទេ​ ។​

សុគន្ធ​ នី​សា​ ហាក់​មិន​សូវ​ជា​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ​ឡើយ​​ ដោយ​នាង​នៅ​តែ​បន្ដ​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រ​ទេស​ ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​របស់​នាង​មួយ​ចំ​នួន​ខក​ចិត្ដ​យ៉ាង​ខ្លាំង​ ។​ ការ​សម្រេច​ចិត្ដ​យល់​ព្រម​ទទួល​យក​រាល់​ការ​ចេញ​សម្ដែង​នៅ​ក្រៅ​ប្រទេស​របស់​ សុគន្ធ​ នីសា​ ក្នុង​ពេល​នេះ​ អាច​ជាមូល​ហេតុ​មួយ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​រក​ប្រាក់​បង្គ្រប់​ថ្លៃ​ផ្ទះ​ដែល​នាង​បាន​ទិញ​ ក្រោយ​ពេល​ដែលផ្ទះរួម​គ្នា​ជាមួយ​គូ​ស្នេហ៍​ចាស់​របស់​នាង​​ គឺ​លោក​ សុខ​ ជំនោរ​ ទើប​តែ​លក់​ដាច់​កាល​ពី​ពេល​ថ្មីៗ​នេះ​ ។​

ការ​ស្វែង​រក​ប្រាក់​បង្គ្រប់ទិញ​ផ្ទះ​ថ្មី​ ទំនង​មិន​មែន​ជា​ឧបសគ្គធំ​សម្រាប់​តារា​ចម្រៀង​ សុគន្ធ​ នីសា​ទេ​ ព្រោះ​នៅ​ដើម​ឆ្នាំ​នេះ​នាង​បាន​ចេញ​ទៅ​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក​រយៈ​ពេល​៣​ខែ​ ហើយ​នាង​បាន​បន្ដ​ច្រៀង​នៅ​ក្នុង​ប្រទេស​បារាំង​ រយៈ​ពេល​១ខែ​កន្លះ​ទៀត​ ដូច្នេះ​នាង​រក​ចំ​ណូល​បាន​ច្រើន​ក្រាស់​ក្រែល​អាច​ឱ្យ​នាង​បង់​រំលស់​សម្រាប់​ទឹក​ប្រាក់​ដែល​នៅ​សល់​នោះ​បាន​​ ។​

រយៈ​​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខ្សែ​ជីវិត​របស់​អ្នក​ចម្រៀង​ សុគន្ធ​ នីសា​ មាន​ការ​ប្រែ​ប្រួល​ជា​បន្ដ​បន្ទាប់​ ។​ គេ​នៅ​ចាំ​បាន​ថា​ កាល​​ពី​អំឡុង​ឆ្នាំ​២០១១ នាង​​បាន​ផ្ដាច់​ចំណង​ស្នេហ៍​ដ៏កម្សត់​កម្រ​ពី​កវី​ សុខ​ ជំនោរ​ បន្ទាប់​ពី​បាន​ស្រឡាញ់​ រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​៨​ឆ្នាំ​ ។​ បន្ទាប់​មក​នៅ​​ក្នុង​ឆ្នាំ​២០១២ នាង​បាន​ប្តូរ​ទ្រនំ​ច្រៀង​ពី​ផលិត​កម្ម​រស្មី​ហង្ស​មាស​​ទៅ​ផលិត​កម្ម​ថោន​​ ដើម្បី​គេច​មុខ​ឱ្យ​ផុត​ពី​គូ​ស្នេហ៍​ចាស់​របស់​នាង​​ និង​ចាប់​ឈោង​អ្វី​ដែល​ថ្មី​ ។បច្ចុប្បន្ន​ សុគន្ធ​​​ នីសា​ កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​អនា​គត​របស់​ខ្លួន​ ជា​ពិសេស​រក្សា​​ ឬ​បង្កើន​ប្រជា​ប្រិយ​ភាព​ក្នុង​អាជីព​ចម្រៀង​ ៕​