ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចម្រៀង​នៅ​អាស៊ាន​២៥០​នាក់​នឹង​ប្រឡង​ចម្រៀង​ជា​ពួក​នៅ​ភ្នំពេញ

3 អាទិត្យ មុន
  • ភ្នំពេញ

ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្ប​:​បាន​អះអាង​ថា អ្នកចម្រៀង​អាស៊ាន​២៥០​នាក់​នឹង​មក​ចូលរួមព្រឹត្តិការណ៍​ប្រឡង​ចម្រៀង​អន្តរជាតិ​ជា​ពួក​ជា​លើក​ទី​១ ​នៅ​រាជធានី​ភ្នំពេញ ។ លោក សំ សំអាង ទីប្រឹក្សា​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្ប​:…

ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្ប​:​បាន​អះអាង​ថា អ្នកចម្រៀង​អាស៊ាន​២៥០​នាក់​នឹង​មក​ចូលរួមព្រឹត្តិការណ៍​ប្រឡង​ចម្រៀង​អន្តរជាតិ​ជា​ពួក​ជា​លើក​ទី​១ ​នៅ​រាជធានី​ភ្នំពេញ ។

លោក សំ សំអាង ទីប្រឹក្សា​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្ប​: បាន​ថ្លែង​ថា ព្រឹត្តិការណ៍​ដ៏មាន​សារ​:​សំខាន់​នេះរៀបចំ​ក្នុង​គោលបំណង​លើក​ស្ទួយ​វប្បធម៌ ទេសចរណ៍ និង​បរិស្ថាន​ ។

លោក​បាន​បញ្ជាក់​ថា «​ក្រុម​ចម្រៀង​ជា​ពួក​អន្តរជាតិ ​គឺ​អញ្ជើញ​មក​ពី​បណ្តា​ប្រទេសអាស៊ានចំនួន​៧​ក្រុម​ ដែល​រួម​មានកម្ពុជា​២​ក្រុម ឥណ្ឌូ​នេ​ស៊ី​២​ក្រុម ម៉ា​ឡេ​ស៊ី​២​ក្រុម និង​ថៃ​១​ក្រុម សរុប​ប្រមាណ​២៥០​នាក់​» ​។

លោក​បាន​បន្ត​ថា កម្មវិធី​នេះ​គ្រោង​នឹងបើក​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ នៅ​សាលមហោស្រព​ចតុម្មុខ ហើយ​បិទ​នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​សាល​មហោស្រព​ក្នុងបរិវេណ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​ ។

ព្រឹត្តិការណ៍​ប្រឡង​ចម្រៀង​ជា​ពួក​អន្តរជាតិ​លើក​ទី​១​នេះ ក៏​គ្រោង​នឹង​បន្ថែមនូវ «​កម្មវិធី​មិត្តភាព​» ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ទីលាន​វត្ត​ភ្នំ និង​ផ្សារ​ទំនើប ឬ​ទីកន្លែង​ណា​ផ្សេងទៀតសម្រាប់​សាធារណជន​ទូទៅ​បាន​ទស្សនា ​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ INTERKULTUR និង All Dreams Cambodia គាំទ្រ​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​: ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួង​ព័ត៌មាន​ និង​សាលា​រាជធានី​ភ្នំពេញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ