ផ្លែត្រសក់ផ្អែមជប៉ុនមួយគូ លក់បានតម្លៃជិត២០,០០០ដុល្លារអាមេរិក
(ជប៉ុន)៖ ត្រសក់ផ្អែមជប៉ុនមួយគូដែលជាប្រភេទ premium ដាំដុះនៅតំបន់Yubari ហុកកៃដូ ប្រទេសជប៉ុន ត្រូវបានដាក់លក់ដេញថ្លៃ មានតម្លៃ ៣លានយ៉េន ប្រមាណ…
(ជប៉ុន)៖ ត្រសក់ផ្អែមជប៉ុនមួយគូដែលជាប្រភេទ premium ដាំដុះនៅតំបន់Yubari ហុកកៃដូ ប្រទេសជប៉ុន ត្រូវបានដាក់លក់ដេញថ្លៃ មានតម្លៃ ៣លានយ៉េន ប្រមាណ…
(ជប៉ុន)៖ ត្រសក់ផ្អែមជប៉ុនមួយគូដែលជាប្រភេទ premium ដាំដុះនៅតំបន់Yubari ហុកកៃដូ ប្រទេសជប៉ុន ត្រូវបានដាក់លក់ដេញថ្លៃ មានតម្លៃ ៣លានយ៉េន ប្រមាណ ១៩,១០៣ដុល្លារអាមេរិក។
ការដេញថ្លៃនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ក្នុងផ្សារបោះដុំមួយនៅកណ្តាលទីក្រុង Sapporo ហើយអ្នកទិញត្រសក់នោះគឺក្រុមហ៊ុន Hokuyupack Co. ដែលជាក្រុមហ៊ុនជួញដូរ និងវេចខ្ចប់ផ្លែត្រសក់ផ្អែមនៅ Yubari ។
ប្រធានក្រុមហ៊ុន Hokuyupack -លោក Kiyomichi Noda បាននិយាយថា «ខ្ញុំចង់ធ្វើឱ្យ កសិកររបស់ Yubari រស់ឡើងវិញ» ហើយលោកពិតជាពេញចិត្តក្នុងការជាវត្រសក់ផ្អែមនេះ។ លោកបាននិយាយថា ត្រសក់ផ្អែម Yubari នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដល់អតិថិជន ២០០នាក់ដំបូងនៅការិយាល័យក្រុមហ៊ុនរបស់គាត់នៅថ្ងៃទី០១ និង០២ ខែមិថុនា។
យោងតាមសហករណ៍កសិកម្មទីក្រុង Yubari ក្នុងឆ្នាំនេះ អ្នកដាំ Melon ក្នុងស្រុកចំនួន ៨៩គ្រួសារ ត្រូវបានគេរំពឹងថានឹងលក់បានសរុបចំនួន ៣,២១៩ តោន ជាមួយនឹងប្រាក់ចំណូលដែលរំពឹងទុកប្រហែល ១.9៩២ពាន់លានយ៉េន។
តម្លៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ផ្លែត្រសក់ផ្អែម Yubari មួយគូនៅឯការដេញថ្លៃដើមរដូវប្រចាំឆ្នាំគឺ ៥លានយ៉េនក្នុងឆ្នាំ២០១៩៕ ប្រភព៖ Kyodo
ចែករំលែកព័តមាននេះ