ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូ​ឡា​ជ្រុល​បុក​ម៉ូតូ​សង់​កូរ៉េ​ដួល​រយះ​ក្បាល​ជង្គង់​បើក​​រត់​​បាត់​

11 ឆ្នាំ មុន

​រាជ​ធានី​ភ្នំ​ពេញ ៖ ​​​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺថ្ងៃទី១៩ មេសា នៅ​ចំណុច​រង្វង់​មូល​នាង​គង្ហីង ​តាម​ផ្លូវ​លេខ​២១៧​កែង​ផ្លូវ​លេខ​១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​រយះ​ក្បាល​ជង្គង់​ខាង​ស្តាំ​ចេញ​ឆ្អឹង ឯ​រថយន្តបង្កបើក​​រត់​គេច​បាត់ ។

តាម​សម្តី​ជនរងគ្រោះ​បាន​និយាយ​​ថា រថ​យន្ត​កូរ៉ូឡា​មួយ​គ្រឿង​​ពណ៌ស បើក​បរ​ដោយ​បុរស​ម្នាក់​​តាម​ផ្លូវលេខ២១៧ ​ពី​កើត​ទៅ​លិច ​ចំណែក​​គាត់​ជិះ​ម៉ូតូសង់កូរ៉េ​ពណ៌ក្រហម​តាម​ផ្លូវ​លេខ​១៨២ ពីលិចទៅកើត​បញ្ច្រាស​គ្នា​ ។ ខណៈ​មក​ដល់​ចំណុច​រង្វង់​មូល​នាង​គង្ហីង ​រថយន្ត​បើក​លឿន​​​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​របស់​គាត់​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ដួល​រយះ​ក្បាលជង្គង់​ខាង​ស្តាំ​ចេញ​ឆ្អឹង ចំណែក​​ម៉ូតូ​រង​ការ​ខូច​ខាត​មួយកំណាត់ខាង​មុខ ។ ​​ឯ​រថយន្ត​​បាន​បើក​ថយ​ក្រោយ​​បត់​ឆ្វេង​​គេច​បាត់​ស្រមោល ។ ក្រោយ​ពេល​កើត​ហេតុ ​ជន​រង​គ្រោះ​ទូរ​ស័ព្ទ​ហៅ​សាច់ញាតិ​ឱ្យ​មក​យក​ម៉ូតូ​​ទៅ​រក្សា​ទុក​ និង​ទៅព្យាបាលរបួសដោយខ្លួនឯង ៕