ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​អត់​លុយ​​ទិញ​ម៉ូតូ​​ឱ្យ​ជិះ​យុវ​ជន​ម្នាក់​ចង.ក​​សម្លា.ប់​ខ្លួន​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ខឹង​សុំលុយម្ដាយរបស់​ខ្លួនទិញម៉ូតូជិះ​មិនបានរត់ចេញ​ពីផ្ទះបាត់មួយ​យប់ លុះព្រឹកឡើង​ត្រូវបានគេ​ប្រទះ​ឃើញ​​ចង.ក​សម្លា.ប់​ខ្លួន បណ្ដាលឲ្យ​ស្លា.ប់បាត់បង់ជីវិត​តាមបំណងបង្កឲ្យ​មានការភ្ញាក់ផ្អើល​ទាំងព្រឹក និងធ្វើឲ្យគេ​មានការហួស​ចិត្ត​គ្រប់ៗ​គ្នាផង​ដែរ។ ហេតុ​ការណ៍ភ្ញាក់​ផ្អើលខាងលើនោះ​បានកើតឡើង​កាលពីវេលាម៉ោង៦​និង១០នាទីព្រឹក​ថ្ងៃទី១៩ មេសា ២០១៣ នៅ​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ខឹង​សុំលុយម្ដាយរបស់​ខ្លួនទិញម៉ូតូជិះ​មិនបានរត់ចេញ​ពីផ្ទះបាត់មួយ​យប់ លុះព្រឹកឡើង​ត្រូវបានគេ​ប្រទះ​ឃើញ​​ចង.ក​សម្លាប់​ខ្លួន បណ្ដាលឲ្យ​ស្លាប់បាត់បង់ជីវិត​តាមបំណងបង្កឲ្យ​មានការភ្ញាក់ផ្អើល​ទាំងព្រឹក និងធ្វើឲ្យគេ​មានការហួស​ចិត្ត​គ្រប់ៗ​គ្នាផង​ដែរ។ ហេតុ​ការណ៍ភ្ញាក់​ផ្អើលខាងលើនោះ​បានកើតឡើង​កាលពីវេលាម៉ោង៦​និង១០នាទីព្រឹក​ថ្ងៃទី១៩ មេសា ២០១៣ នៅ​ជាប់​របងដីឡូត៍មួយ​កន្លែងដែលមាន​​ទីតាំង​ស្ថិតក្នុងភូមិ​ចាក់ជ្រូក សង្កាត់សំរោង​ក្រោម ខណ្ឌពោធិ៍សែ​នជ័យ ។ ​

យុវជនរូបនោះ​ឈ្មោះកែវ កុល អាយុ២០ឆ្នាំ​ ជាកម្មកររោង​ចក្រកាត់ដេរ មាន​ស្រុកកំណើត​នៅភូមិក្បាល​ដំរី ឃុំស្វាយយារ ស្រុកស្វាយជ្រុំ ខេត្ត​​ស្វាយ​រៀង ស្នាក់នៅផ្ទះជួលភូមិ​ត្រពាំងទា សង្កាត់ត្រពាំង​ក្រសាំង ខណ្ឌពោធិ៍សែន​​ជ័យ បានយកខ្សែគោ​ចង.ក​ជាប់ជាមួយ​នឹងដើម​អំពិលទឹក​ស្លាប់​តាម​បំណង។ ស្រ្តីម្នាក់ឈ្មោះ​ប្រាក់ ចន្ថា ជាកសិករ អាយុ៤៥ឆ្នាំ ត្រូវជាម្ដាយ​របស់យុវជនរូប​នោះ​បានឲ្យ​ដឹងថា កូនប្រុស​របស់គាត់​ទំនង​ជាខឹង​សុំលុយ​​គាត់​ទិញ​ម៉ូតូជិះ​មិនបាន ទើបសម្រេច​ចិត្តចង.ក​សម្លាប់ខ្លួន​បែបនេះ។

កន្លងមកកូនប្រុស​គាត់ម្នាក់នេះ​បានសុំលុយគាត់​ទិញម៉ូតូជិះ​ចូលឆ្នាំ ដោយ​ប្រាប់​​គាត់​ថា ម៉ែឯងគិតមើល​កូនគេអ្នក​ផ្សេងគេជិះ​សុទ្ធតែម៉ូតូ​ទំនើបៗ ចំណែករូប​ខ្ញុំអត់ម៉ូតូជិះ​នឹងគេពេលនោះ​គាត់បានលួងលោម​​ឲ្យកូនខំប្រឹង​ធ្វើការ​សន្សំ​លុយ​​កាក់​សិន​ទៅទ្រាំរង់ចាំ​ដល់ភ្ជុំបិណ្ឌ​ចាំ​ទិញ ព្រោះពេល​នេះគាត់គ្មាន​លុយនោះទេ និងមិនដឹង​ថា តើត្រូវរកលុយ​ពីណាយក​មកឲ្យនោះ​ឡើយ៕